ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចេញ​អង្ករ​របស់​វៀតណាម​ក្នុង​8​ខែ​ដំបូង​ឆ្នាំ​2014​មាន​ប្រហែល​4,4​លាន​តោន

9 ឆ្នាំ មុន

ទីភ្នាក់ងារ​«​វៀតណាម​ផ្លាស់​» ផ្សាយ​ថា អាជ្ញាធរ​វៀតណាម​បង្ហើប​ឱ្យ​ដឹង​ថា ការ​នាំ​ចេញ​អង្ករ​របស់​វៀតណាម​ក្នុង​រយៈពេល​៨​ខែ​ដំបូង​ឆ្នាំ​២០១៤ មាន​ចំនួន​កើន​ទ្បើ​ង​ជាង​៤,៤​លាន​តោន អាច​រក​ចំណូល​ក្នុង​ប្រទេស​បាន​២០១០​លាន​ដុល្លារ ។ តាម​តួលេខ​ពី​ក្រសួងកសិកម្ម និង​អភិវឌ្ឍន៍ជនបទ​វៀតណាម បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុន​ឃើញ​ថា បរិមាណ​នាំ​ចេញ​បាន​ធ្លាក់​ចុះ​៩% និង​តម្លៃ​

ទីភ្នាក់ងារ​«​វៀតណាម​ផ្លាស់​» ផ្សាយ​ថា អាជ្ញាធរ​វៀតណាម​បង្ហើប​ឱ្យ​ដឹង​ថា ការ​នាំ​ចេញ​អង្ករ​របស់​វៀតណាម​ក្នុង​រយៈពេល​៨​ខែ​ដំបូង​ឆ្នាំ​២០១៤ មាន​ចំនួន​កើន​ទ្បើ​ង​ជាង​៤,៤​លាន​តោន អាច​រក​ចំណូល​ក្នុង​ប្រទេស​បាន​២០១០​លាន​ដុល្លារ ។ តាម​តួលេខ​ពី​ក្រសួងកសិកម្ម និង​អភិវឌ្ឍន៍ជនបទ​វៀតណាម បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុន​ឃើញ​ថា បរិមាណ​នាំ​ចេញ​បាន​ធ្លាក់​ចុះ​៩% និង​តម្លៃ​ធ្លាក់​ចុះ​៥,៣% ជា​ពិសេស​ក្នុង​ខែសីហា វៀតណាម​អាច​រក​ចំណូល​ពី​ការ​នាំ​ចេញ​អង្ករ​ចំនួន​៥៨៤.០០០​តោន មាន​តម្លៃ​២៦៧​លាន​ដុល្លារ ។

ចិន​ជា​ប្រទេស​មាន​តម្រូវការ​អង្ករ​របស់​វៀតណាម​ដ៏​ធំ​បំផុត​មាន​ប្រហែល​៣៦,១៨% នៃ​បរិមាណ​នាំ​ចេញ​សរុប បន្ទាប់​រួម​មាន​ហ្វ៊ី​លី​ពី​ន​២៣% ហ្គា​ណា​៥,១១% ម៉ា​ទ្បេ​ស៊ី​៤,៣៩% និង​សិង្ហ​បុរី​៣,៣២% ។ សមាគម​ស្បៀងអាហារ​វៀតណាម​(VFA) បាន​ព្យាករ​ថា ការ​នាំ​ចេញ​អង្ករ​របស់​ប្រទេស​មាន​និ​ន្ន​ការ​កើន​ទ្បើ​ង​ដល់​៦,៣​លាន​តោន ក្នុងឆ្នាំនេះ ដោយ​ធ្លាក់​ចុះ​កាលពី​ឆ្នាំ​មុន ដែល​ការ​នាំ​ចេញ​មាន​រហូត​ដល់​៦,៧​លាន​តោន ៕