ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​ជនជាតិ​បារាំង​4​នាក់​ចេញ​ជួយ​ច្បាំង​ពួក​បំបែក​ខ្លួន​និយម​អ៊ុយ​ក្រែ​ន

9 ឆ្នាំ មុន

ជនជាតិ​បារាំង​៤​នាក់​មាន​អាយុ​២៥ ឬ​២៦​ឆ្នាំ​បាន​ស្ម័គ្រចិត្ត​ចេញ​ច្បាំង​នា​រដូវក្តៅ​នេះ​ជួយ​ពួក​បំបែក​ខ្លួន​និយម​ស្និទ្ធ​រុ​ស្ស៊ី ដែល​កំពុង​ប្រយុទ្ធ​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ។ តាម FACEBOOK យុវជន​បារាំង​ទាំង​៤​នាក់​នោះ​ដែល​មានឈ្មោះ VICTOR GUILLAUME MICHAEL និង NIKOLA អះអាង​ថា ពួក​គេ​ត្រៀមខ្លួន​ស្លា.ប់​ដើម្បី​ជួយ​ការពារ​តម្លៃ​របស់​រុ​ស្ស៊ី ។ ពួក​គេ​បាន​ចូលរួម​ក្នុង​ជួរ​ពួក​បំបែក​

ជនជាតិ​បារាំង​៤​នាក់​មាន​អាយុ​២៥ ឬ​២៦​ឆ្នាំ​បាន​ស្ម័គ្រចិត្ត​ចេញ​ច្បាំង​នា​រដូវក្តៅ​នេះ​ជួយ​ពួក​បំបែក​ខ្លួន​និយម​ស្និទ្ធ​រុ​ស្ស៊ី ដែល​កំពុង​ប្រយុទ្ធ​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ។ តាម FACEBOOK យុវជន​បារាំង​ទាំង​៤​នាក់​នោះ​ដែល​មានឈ្មោះ VICTOR GUILLAUME MICHAEL និង NIKOLA អះអាង​ថា ពួក​គេ​ត្រៀមខ្លួន​ស្លាប់​ដើម្បី​ជួយ​ការពារ​តម្លៃ​របស់​រុ​ស្ស៊ី ។ ពួក​គេ​បាន​ចូលរួម​ក្នុង​ជួរ​ពួក​បំបែក​ខ្លួន​និយម​សិ្ន​ទ្ធ​រុ​ស្ស៊ី ដែល​កំពុង​តែ​ប្រយុទ្ធ​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ហើយ​បាន​រៀបរាប់​ប្រាប់​ពី​មូលហេតុ​ដល់​កាសែត​បារាំង LIBERATION និង LE MONDE ។

កាលពី​ខែមិថុនា​កន្លង​មកនេះ ពេល​ចុះ​ពី​យន្តហោះ​នៅ​ក្រុង​មូ​ស្គូ យុវជន​បារាំង​ទាំង​៤​នាក់​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង ROSTON-SUR-LE-DON ភាគ​ខាងត្បូង​រុ​ស្ស៊ី ជា​មូលដ្ឋាន​ខាងក្រោយ​ដ៏​សំខាន់​របស់​ពួក​ឧទ្ទាម​បំបែក​ខ្លួន​និយម ។ នៅ​ទីនោះ​ពួក​គេ​ចង់​ស្វែង​យល់​ថា តើ​ត្រូវ​ជួយ​ពួក​បំបែក​ខ្លួន​និយម​បែប​ណា ។ ២​ខែ​ក្រោយមក​យុវជន​បារាំង​ទាំង​៤​នាក់​អាច​ទៅ​កាន់​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ។ ថ្ងៃ​ទី​២០ សីហា ពួក​គេ​ស្លៀកពាក់​ឯកសណ្ឋាន​របស់​កង​ទាហាន​នៃ​សាធារណរដ្ឋ​ដូ​ណេ​ត​ស្ក៍​ប្រកាស​ដោយ​ខ្លួនឯង​។ យោង​តាម​កាសែត LIBERATION ថា ពួក​គេ​ជា​សមាជិក​នៃ​កងវរសេនាតូច VOSTOK ដឹកនាំ​ដោយ​ជនជាតិ​រុ​ស្ស៊ី​ម្នាក់ ៕