ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​រុ​ស្ស៊ី​លើក​ឡើងជា​លើក​ដំបូង​ពី​លក្ខន្តិកៈ​រដ្ឋ​មួយ​សម្រាប់​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន

9 ឆ្នាំ មុន

ប្រធានាធិបតី​រុ​ស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទី​ន កាលពី​ថ្ងៃ​ទី​៣១ សីហា បាន​លើក​ឡើងជា​លើក​ដំបូង​នូវ​គំនិត​នៃ​លក្ខន្តិកៈ​រដ្ឋ​មួយ សម្រាប់​បណ្តា​តំបន់​ពួក​ឧទ្ទាម​បំបែក​ខ្លួន​និយម​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ខណៈ​ពួក​លោក​ខាងលិច​ចោទប្រកាន់​លោក​ថា​ដាក់​ពង្រាយ​កងទ័ព​នៅ​ទីនោះ ហើយ​ទាមទារ​ឱ្យ​ដក​កងទ័ព​ទាំងនេះ​ចេញ បើ​ពុំ​ដូច្នោះ​ទេ នឹង​រង​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​ៗ​ទៀត ។

ប្រធានាធិបតី​រុ​ស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទី​ន កាលពី​ថ្ងៃ​ទី​៣១ សីហា បាន​លើក​ឡើងជា​លើក​ដំបូង​នូវ​គំនិត​នៃ​លក្ខន្តិកៈ​រដ្ឋ​មួយ សម្រាប់​បណ្តា​តំបន់​ពួក​ឧទ្ទាម​បំបែក​ខ្លួន​និយម​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ខណៈ​ពួក​លោក​ខាងលិច​ចោទប្រកាន់​លោក​ថា​ដាក់​ពង្រាយ​កងទ័ព​នៅ​ទីនោះ ហើយ​ទាមទារ​ឱ្យ​ដក​កងទ័ព​ទាំងនេះ​ចេញ បើ​ពុំ​ដូច្នោះ​ទេ នឹង​រង​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​ៗ​ទៀត ។

នៅ​លើ​ទីលាន ពួក​បំបែក​ខ្លួន​និយម​ដែល​កាលពី​ស​ប្តា​ហ៍​មុន​បាន​វាយបក​វាត​ទឹកដី​វិញ​នោះ​ហាក់ដូចជា​កំពុង​រៀបចំ​ការ​វាយបក​ថ្មី​មួយទៀត ។ យោង​តាម​ភ្នាក់ងារ AFP ម្នាក់​ថា ខាង​កងទ័ព​អ៊ុយ​ក្រែ​ន​វិញ ពេល​នេះ​ហាក់ដូចជា​ជាប់​ការ​ឡោម​ព័ទ្ធ​ក្នុង​តំបន់​ចន្លោះ​ក្រុង​ដូ​ណេ​ត​ស្ក៍ ជា​មូលដ្ឋាន​ធំ​របស់​ពួក​ឧទ្ទាម​ជាប់​ព្រំដែន​រុ​ស្ស៊ី និង​កំពង់​ផែ​យុទ្ធសាស្ត្រ​ម៉ា​រី​អ៊ូ​ប៉ូ​ល នា​ភាគ​ខាងត្បូង​ជាប់មាត់​សមុទ្រ Azov ។

ក្នុង​បទ​សម្ភាសន៍​តាម​ទូរទស្សន៍​មួយ​ប្រធានាធិបតី​រុ​ស្ស៊ី​ថ្លែង​ថា យើង​ត្រូវ​ចាប់ផ្តើម​ភ្លាម​ៗ​នូវ​ការ​ពិភាក្សា​បន្ថែម​ទៀត លើ​បញ្ហា​ទាំងឡាយ​ដែល​ទាក់ទិន​ដល់​ការ​រៀបចំ​ខាង​នយោបាយ​របស់​សង្គម និង​លក្ខន្តិកៈ​រដ្ឋ​មួយ​សម្រាប់​ភាគ​អាគ្នេយ៍​អ៊ុយ​ក្រែ​ន ដើម្បី​ការពារ​ផលប្រយោជន៍​ស្របច្បាប់​របស់​មនុស្ស​ដែល​រស់នៅ​តំបន់​នោះ ។

នេះ​ជា​ភាសា​ថ្មី​មួយ​របស់​បុរស​ខ្លាំង​រុ​ស្ស៊ី ដែល​កាលពី​ថ្ងៃ​ទី​២៩ សីហា កន្លង​ទៅ​នេះ បាន​លើក​សរសើរ​រួច​ហើយ ពី​ជោគជ័យ​របស់​ពួក​បំបែក​ខ្លួន​និយម​ក្នុង​សារ​មួយ​ផ្ញើ​ជូន​ពួក​បះបោរ​នៅ​ណូ​វ៉ូ​រ៉ូ​ស៊ី​យ៉ា (​រុ​ស្ស៊ី​ថ្មី​) ជា​ពាក្យ​ដែល​លោក​ធ្លាប់​ប្រើប្រាស់​ក្រោយ​ពេល​បញ្ចូល​តំបន់​គ្រី​មេ​មក​ក្នុង​រុ​ស្ស៊ី កាលពី​ខែមីនា សម្រាប់​ហៅ​ចំពោះ​តំបន់​និយាយ​ភាសា​រុ​ស្ស៊ី​ជា​ច្រើន​នៅ​ភាគ​ខាងកើត និង​ភាគ​ខាងត្បូង​អ៊ុយ​ក្រែ​ន ។

ក្រោយ​ពី​ការ​ចេញផ្សាយ​ពាក្យ​ខាងលើ​នោះ​របស់​លោកពូ​ទី​ន អ្នកនាំពាក្យ​របស់​វិមាន​ក្រឹម​ឡាំង លោក ឌី​មី​ទ្រី ប៉េ​ស្កូវ គូសបញ្ជាក់​ថា លោក​ប្រធានាធិបតី​ពុំ​មែន​លើក​ឡើង​ពី​ការ​បង្កើត​រដ្ឋ​ឯករាជ្យ​មួយ​សម្រាប់​បណ្តា​តំបន់​ភាគ​អាគ្នេយ៍​អ៊ុយ​ក្រែ​ន​ឡើយ ។ បែប​នោះ​ជា​ការ​បកស្រាយ​ខុស​ទាំងស្រុង ។ អ្នកនាំពាក្យ​រូប​នេះ​បន្ត​ថា អ៊ុយ​ក្រែ​ន​ត្រូវ​គិតដល់​ផលប្រយោជន៍​របស់​ណូ​វ៉ូ​រ៉ូ​ស៊ី​យ៉ា ។

រហូត​មក​ដល់​ពេល​នេះ រុ​ស្ស៊ី​ស្នើ​ឱ្យ​តំបន់​បំបែក​ខ្លួន​និយម​នា​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ក្លាយជា​រដ្ឋ​សហព័ន្ធ​មួយ​របស់​អ៊ុយ​ក្រែ​ន ។
ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក ប៉េ​ត្រូ​ប៉ូ​រ៉ូ ឆេ​ន​កូ ត្រូវ​ជួប​សម​ភាគី​អា​មេ​រិ​ក លោក បា​រ៉ា​ក់ អូ​បា​ម៉ា នៅ​ខាងក្រៅ​កិច្ចប្រជុំ​កំពូល​អូតង់​នៅ​អង់គ្លេស​នា​ថ្ងៃ​ទី​៤ និង​ទី​៥ កញ្ញា ខណៈ​អ៊ុយ​ក្រែ​ន​ស្នើ​សុំ​ជំនួយ ហើយ​ជំរុញ​គម្រោង​របស់​ប្រទេស​នេះ​ចូល​ជា​សមាជិក​អូតង់ ។
ប្រធាន​គណៈកម្មការ​កិច្ចការបរទេស​នៃ​ព្រឹទ្ធសភា​អា​មេ​រិ​ក លោក Robert Menendez កាលពី​ថ្ងៃ​ទី​៣១ សីហា វាយតម្លៃ​ថា សហរដ្ឋអាមេរិក និង​អូតង់ ត្រូវ​ផ្តល់​អាវុធ​ឱ្យ​អ៊ុយ​ក្រែ​ន​៕