ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​ល្លឺ​ម៉​ង់​ផ្តល់​អាវុធ​ជា​លើក​ដំបូង​ដល់​ពួក​ឃើ​ត​អុ​ី​រ៉ា​ក់

9 ឆ្នាំ មុន

រដ្ឋាភិបាល​អា​ល្លឺ​ម៉​ង់​រាយការណ៍​កាលពី​យប់​ថ្ងៃ​ទី​៣១ សីហា​ថា ប្រទេស​អា​ល្លឺ​ម៉​ង់​នឹង​ផ្តល់​អាវុធ​ជា​លើក​ដំបូង​ដល់​ពួក​ឃើ​ត​ដើម្បី​ជួយ​ពួក​គេ​ក្នុង​ការ​តស៊ូ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ភាគ​ខាងជើង​អុ​ី​រ៉ា​ក់ ។ អាវុធ​ទាំងនោះ​រួម​មាន មី​ស៊ី​ល​ប្រឆាំង​រថក្រោះ​៣០​ដើម និង​កាំភ្លើង​វាយលុក​ជា​ច្រើន​ពាន់​ដើម ។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង​ប៊ែ​រ​ឡាំង ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​លោក FRANK WALTER STEINMEIER រដ្ឋមន្ត្រី​ការពារ​ប្រទេស​អា​ល្លឺ​ម៉​ង់ លោកស្រី URSULA VON DER LEYEN ថ្លែង​ថា សភាពការណ៍​នៅ​អុ​ី​រ៉ា​ក់​មាន​គ្រោះថ្នាក់​ខ្លាំង​ណាស់ ។ វា​ជា​កាតព្វកិច្ច​របស់​សហគមន៍​អន្តរជាតិ​ដែល​ត្រូវ​ជួយ​ទ្រទ្រង់​ពួក​អ្នក​ដែល​ទប់​ទប់​ជាមួយ​ពួក​រដ្ឋ​អ៊ិ​ស្លា​ម​។នា​ឱកាស​នោះ​ដែរ រដ្ឋមន្ត្រី​ការ​បរទេស​អា​ល្លឺ​ម៉​ង់​អះអាង​ថា យើង​មិន​ត្រូវ​ឱបដៃ​នៅ​ស្ងៀម​ឡើយ ។ លោក​បាន​ព្រមាន​ពី​ការ​គំរាមកំហែង​របស់​ពួក​ជី​ហា​ដ​និយម​នៃ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដែល​ពុំ​ត្រឹមតែ​ចំពោះ​ប្រទេស​អុ​ី​រ៉ា​ក់ និង​បណ្តា​តំបន់​ជិតខាង​បុ​៉​ណ្ណោះ​ទេ ក៏​បុ​៉​ន្តែ​ក៏​គំរាមកំហែង​ដល់​អឺ​រុ​៉​ប និង​អា​ល្លឺ​ម៉​ង់​ផង​ដែរ ។

ក្រសួង​ការពារ​ប្រទេស​អា​ល្លឺ​ម៉​ង់​បញ្ជាក់​ថា ជំនួយ​អាវុធ​លើក​ដំបូង​នេះ​ដល់​ពួក​ឃើ​ត​អុ​ី​រ៉ា​ក់​មាន​តម្លៃ​ប្រមាណ​ជា​៧០​លាន​អឺ​រូ​៉ ។
យោង​តាម​លោកស្រី URSULA VON DER LEYEN ថា ការ​ផ្តល់​អាវុធ​លើក​ដំបូង​នេះ​របស់​អា​ល្លឺ​ម៉​ង់​អាច​យក​ទៅ​បំពាក់​រហូត​ដល់​ដំណាច់​ខែកញ្ញា ឱ្យ​ទាហាន​ប្រមាណ​ជា​៤.០០០​នាក់ ។ក្រៅពី​មី​ស៊ី​ល និង​កាំភ្លើង​វាយលុក អា​ល្លឺ​ម៉​ង់​ក៏​មាន​បំណង​ផ្តល់​ជា​ពិសេស​នូវ​កាំភ្លើងខ្លី គ្រាប់បែកដៃ តង់ មួក​ដែក អាវ​ការពារ​គ្រាប់​ផង​ដែរ​៕