ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតិថិជន​ប្រហែល​90% មិន​អាច​ទិញ​រថយន្ត​ស៊េរី​ថ្មី​នៅ​វៀតណាម​ព្រោះ​អត្រាពន្ធ​ឡើង​ខ្ពស់

9 ឆ្នាំ មុន

អ្នក​ផលិត​រថយន្ត​ក្នុង​ប្រទេស​វៀតណាម​បង្ហើប​ឱ្យ​ដឹង​ថា រថយន្ត​ស៊េរី​ថ្មី​បាន​ស្ថិត​នៅ​ទី​ខ្ពស់​ជាង​ជំហរ​របស់​អ្នកមាន​តម្រូវការ​ក្នុង​ក្រុង​ហាណូយ និង​ហូ​ជី​មិ​ញ​ដល់​ទៅ​៩០% ដោយសារ​ពន្ធ​ដែល​រដ្ឋាភិបាល​បាន​កំណត់​ក្នុង​តម្លៃ​ខ្ពស់ ។ កាសែត «​វៀតណាម​អុ​ិ​ច​ប្រេស្ស​» កាលពី​ថ្ងៃ​ទី​៣១ សីហា ២០១៤ បាន​ចុះ​ផ្សាយ​ដោយ​យោង​តាម​សម្តី​របស់​លោក​ប៊ុ​យ ងុ​៉​ក​វៀន ប្រធាន​ក្រុមហ៊ុន​ផលិត​

អ្នក​ផលិត​រថយន្ត​ក្នុង​ប្រទេស​វៀតណាម​បង្ហើប​ឱ្យ​ដឹង​ថា រថយន្ត​ស៊េរី​ថ្មី​បាន​ស្ថិត​នៅ​ទី​ខ្ពស់​ជាង​ជំហរ​របស់​អ្នកមាន​តម្រូវការ​ក្នុង​ក្រុង​ហាណូយ និង​ហូ​ជី​មិ​ញ​ដល់​ទៅ​៩០% ដោយសារ​ពន្ធ​ដែល​រដ្ឋាភិបាល​បាន​កំណត់​ក្នុង​តម្លៃ​ខ្ពស់ ។ កាសែត «​វៀតណាម​អុ​ិ​ច​ប្រេស្ស​» កាលពី​ថ្ងៃ​ទី​៣១ សីហា ២០១៤ បាន​ចុះ​ផ្សាយ​ដោយ​យោង​តាម​សម្តី​របស់​លោក​ប៊ុ​យ ងុ​៉​ក​វៀន ប្រធាន​ក្រុមហ៊ុន​ផលិត​រថយន្ត Vinaxuki បាន​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ឧស្សាហកម្ម​រថយន្ត​ដែល​រៀបចំ​ឡើង​នៅ​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​ថា «​ទីផ្សារ​រថយន្ត​នៅ​ក្នុង​វៀតណាម​នៅ​មិន​ទាន់​តបស្នង​តម្រូវការ​របស់​អ្នក​ប្រើប្រាស់​ភាគច្រើន​ក្នុង​ទីក្រុង​នៅឡើយ​» ។

លោក​ប៊ុ​យ ងុ​៉​ក​វៀន បញ្ជាក់​ថា ប្រហែល​៩០% របស់​អ្នកទិញ​ក្នុង​ក្រុង​ហាណូយ និង​ហូ​ជី​មិ​ញ​មិន​អាច​ទិញ​រថយន្ត​ថ្មី​បាន ព្រោះតែ​អត្រាពន្ធ​ឡើង​ខ្ពស់ ។ លើស​ពី​នេះ លោក​ក៏​បាន​បញ្ជាក់​បន្ត​ទៀត​ថា ម្ចាស់​រថយន្ត​ស៊េរី​ថ្មី​នៅ​ក្នុង​ប្រទេស​ត្រូវ​បង់ពន្ធ និង​ថ្លៃ​ចម្បង​ៗ​ចំនួន​៤​ករណី​រួម​មាន ពន្ធ​នាំ​ចូល ពន្ធ​ប្រើប្រាស់ ពិសេស​ពន្ធ​លើ​តម្លៃបន្ថែម និង​ថ្លៃ​សេវា​ផ្សេង​ៗ​នៅ​ក្នុង​ប្រទេស ។

ពន្ធ និង​ថ្លៃ​សេវា​ទាំងនេះ​ធ្វើ​ឱ្យ​ថ្លៃ​ចំណាយ​ក្នុង​ការ​ទិញ​រថយន្ត​មាន​កំណើន​ខ្ពស់​ពី​២​ទៅ​៣​ដង​លើ​តម្លៃ​ដើម និង​កំពុង​មាន​ជំនឿ​ចិត្ត​ថា ពន្ធ​ខាងលើ​កំណត់​ឡើង​ដើម្បី​ទប់ស្កាត់​ចំនួន​រថយន្ត​ធ្វើ​ចរាចរណ៍​នៅ​ក្នុង​ប្រទេស ។លោក​វៀន ជុង​ក្វា​ង អ្នកជំនួញ​ក្នុង​ក្រុង​ហូ​ជី​មិ​ញ ដែល​ស្ថិត​ក្នុង​ក្រុម​របស់​អ្នក​ប្រើប្រាស់​រថយន្ត​បាន​បញ្ជាក់​ប្រាប់​កាសែត​សៃ​ហ្គ​ន សាយ​ហ្វុ​ង ថា​គេ​បាន​សម្រេចចិត្ត​ទិញ​រថយន្ត​តូ​យូ​៉​តា កាម​រី​សម្រាប់​ធ្វើ​ជំនួញ ហើយដោយ​ត្រូវ​ចំណាយ​ថវិកា​ប្រហែល​៦០.០០០​ដុល្លារ​នៅ​វៀតណាម ខណៈ​ពេល​តម្លៃ​នៅ​សហរដ្ឋ អាមេរិក​ប្រហែល​២២.០០០​ដុល្លារ ដោយ​ថ្លៃ​ខាងលើ​រួម​ទាំង​ពន្ធ​នាំ​ចូល ពន្ធ​ប្រើប្រាស់​ពិសេស ពន្ធ​លើ​តម្លៃបន្ថែម ថ្លៃ​សេវា​ផ្សេង​ៗ ស្លាក​លេខ និង​ធានា​រ៉ាប់រង ៕