ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្វឹក​ក្លិប Watford លាលែង​ចេញពី​តំណែង

9 ឆ្នាំ មុន

វា​ហាក់ដូចជា​ចម្លែក​បន្តិច​ជាមួយនឹង​លោក Beppe Sannino ដែល​ប្រកាស់​លាលែង​ចេញពី​តំណែង​កៅអី​គ្រូបង្វឹក​ចំ​ពេល​ដែល​ការ​ដឹកនាំ​របស់​លោក​កំពុង​ទទួល​បាន​ផ្លែផ្កា​គួរ​ឱ្យ​កត់សម្គាល់​ដែល​ផ្ទុយ​ស្រឡះ​ពី​គ្រូបង្វឹក​មួយ​ចំនួន​លាលែង​នៅ​ពេល​ដែល​ក្លិប​ប្រកួត​ចាញ់ ។

ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹក​អី​ុ​តា​លី បច្ចុប្បន្ន​ក្លិប Watford ឈរ​លំដាប់​លេខ​២​ក្នុង​តារាង​អង់គ្លេស​ឆេ​ម​ពាន​ស៊ី​ប បន្ទាប់​ពី​លេង​បាន​៥​ប្រកួត​កន្លង​មក ។ នៅ​លើ​គេហទំព័រ​របស់​ក្លិប Watford លោក Beppe Sannino បាន​និយាយ​ថា ៖ «​ខ្ញុំ​បាន​ចូល​មក​គ្រប់គ្រង​ក្លិប​ដែល​មាន​ទេព​កោសល្យ​ដូច​ជា Watford ។ ពី​ដំបូង​ពួក​គេ​ហាក់ដូចជា​មានបទពិសោធន៍​ក្មេងខ្ចី ក៏​ប៉ុន្តែ​ពួក​គេ​បាន​ក្លាយទៅជា​កីឡាករ​ចាស់ទុំ​បន្តិច​ម្តង​ៗ ធ្វើ​ឱ្យ​ខ្ញុំ​កាន់តែ​មាន​ទំនុកចិត្ត​ជាមួយ​ពួក​គេ ។ ខ្ញុំ​មាន​មោទនភាព​ខ្លាំង​នូវ​អ្វី​ដែល​សម្រេច​បាន​នា​ពេល​កន្លង​មក​» ។

ទាក់ទង​ទៅ​នឹង​ការ​ចាកចេញ​នេះ គ្រូបង្វឹក​វ័យ​៥៧​ឆ្នាំ មិន​បាន​ប្រាប់​ឱ្យ​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​នោះ​ទេ ដោយ​គ្រាន់តែ​និយាយ​ថា ៖ «​ខ្ញុំ​ហាក់បីដូចជា​មាន​អារម្មណ៍​ឃ្លាតឆ្ងាយ​ពី​ពិភព​បាល់ទាត់ ។ ដើម្បី​ផលប្រយោជន៍​ក្លិប និង​ខ្លួន​ខ្ញុំ​ផ្ទាល់​ផង​នោះ វា​គឺជា​ពេលវេលា​មួយ​ដ៏​ត្រឹមត្រូវ​ដើម្បី​ចាកចេញ​នៅ​ពេល​នេះ​» ៕