ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ោង៣រសៀលនេះ​ ក្រុមការងារ CPP​ និង ​CNRP ​នឹងបន្តជួបពិភាក្សា​លើកកំណែទម្រង់​ស្ថាប័ន គ.ជ.ប

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ បើគ្មានអ្វីប្រែប្រួលនោះទេ ​ក្រុមការងារ​គណបក្សប្រជាជនកម្ពុជា​ និង ​គណបក្សសង្គ្រោះជាតិ ​នឹងបន្តជួបពិភាក្សាគ្នា​លើកំណែទម្រង់​ស្ថាប័នគណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត​ (គ.ជ.ប ) ។

តាមគម្រោងជំនួបនេះ​ នឹងប្រព្រឹត្តទៅ​នៅម៉ោង៣រសៀលថ្ងៃទី០១ ​កញ្ញា ​២០១៤​ នៅវិមានរដ្ឋសភា ។

បើតាមលោក ​កែវ ភារម្យ ​សមាជិកសភា​គណបក្សសង្គ្រោះជាតិ​បានឲ្យដឹងទៀតថា​ ជំនួបខាងលើនេះ​ ខាងគណបក្សប្រជាជន​កម្ពុជាដឹកនំាដោយ​លោក​ឧបនាយករដ្ឋមន្រ្តី​ ​ប៊ិន ឈិន​ និង ​ខាងគណបក្សសង្គ្រោះជាតិ​ដឹកនំាដោយលោក គួយ ប៊ុនរឿន ។

លោក កែវ ភារម្យ ​មានប្រសាសន៍​បា្រប់ក្រុមអ្នកកាសែត​នៅព្រឹកថ្ងៃទី០១ ​កញ្ញា នៅសណ្ឋាគារអ៊ីមភើរៀល ​ខណៈលោកអញ្ជើញ​ចូលរួមពិភាក្សា​ជាមួយក្រុមសង្គមស៊ីវិល ស្តីពីសេចក្តីព្រាងច្បាប់​ស្តីពីការប្រព្រឹត្ត​ទៅនៃស្ថាប័នគ.ជ.ប​ទៀតថា ការ​ជួប​ពិភាក្សាគ្នាកន្លងម​ករវាង CPP​ និង CNRP ​ទាក់ទងទៅនឹងកំណែ​ទម្រង់ស្ថាប័នគ.ជ.បនេះ ​គឺទទួលបានលទ្ឋផល​ប្រមាណ៤០ភាគរយប៉ុណ្ណោះ ​ហើយថានៅរសៀលនេះ​ លោកនឹងលើកយក​អ្វីដែលសង្គមស៊ីវិល​​ផ្តល់អនុសាសន៍នៅ​ព្រឹកនេះ ទៅពិភាក្សា​ជាមួយតំណាង​គណបក្សប្រជាជន ។

ព័ត៌មានលម្អិត​នឹងមានផ្សាយជូននៅ​លើសារព័ត៌មាន​កោះសន្តិភាព ៕