ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉​ន ​សា​ម៉េ​ត ស៊ី​8​​ថ្នេរ ពេល ​ឆាំ រ៉ែ​ម ​ស៊ី​ផុយ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​វគ្គ​បញ្ចប់​ក្នុង​ជុំ​សន្សំ​ពិន្ទុ កាលពី​ថ្ងៃអាទិត្យ ទី​៣១ សីហា បាន​ធ្វើ​ឲ្យ​មានការ​កក្រើក​យ៉ាង​ខ្លាំង​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ។ ប៉ុន្តែ​នៅ​ពីក្រោយ​សំឡេង​ហ៊ោកញ្ជ្រៀវ​យ៉ាង​កងរំពង​នោះ​កីឡាករ​ម៉​ន សា​ម៉េ​ត បាន​បែក​៨​ថ្នេរ ស្រប​ពេល​ដែល ឆាំ រ៉ែ​ម បាន​ស៊ី​យ៉ាង​ផុយ ទៅ​លើ​គូប្រកួត ។ កីឡាករ​ជើង​ខ្លាំង​មក​ពី​ក្លិប​ព្រែក​ឯង​កីឡា បាន​បញ្ជាក់​នៅ​ខាងក្រៅ​សង្វៀន​ថា នៅ​ក្នុង​ការ​ប្រកួត​៥​ទឹកជា​មួយ ឃី​ម បូ​រ៉ា មក​ពី​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ លោក​មិន​អស់ចិត្ត​ឡើយ​ដែល​ត្រូវ​គណៈកម្មការ​កំណត់​ឲ្យ​ចាញ់​នៅ​វគ្គ​ចុង​ក្រោយ​។

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​វគ្គ​បញ្ចប់​ក្នុង​ជុំ​សន្សំ​ពិន្ទុ កាលពី​ថ្ងៃអាទិត្យ ទី​៣១ សីហា បាន​ធ្វើ​ឲ្យ​មានការ​កក្រើក​យ៉ាង​ខ្លាំង​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ។ ប៉ុន្តែ​នៅ​ពីក្រោយ​សំឡេង​ហ៊ោកញ្ជ្រៀវ​យ៉ាង​កងរំពង​នោះ​កីឡាករ​ម៉​ន សា​ម៉េ​ត បាន​បែក​៨​ថ្នេរ ស្រប​ពេល​ដែល ឆាំ រ៉ែ​ម បាន​ស៊ី​យ៉ាង​ផុយ ទៅ​លើ​គូប្រកួត ។ កីឡាករ​ជើង​ខ្លាំង​មក​ពី​ក្លិប​ព្រែក​ឯង​កីឡា បាន​បញ្ជាក់​នៅ​ខាងក្រៅ​សង្វៀន​ថា នៅ​ក្នុង​ការ​ប្រកួត​៥​ទឹកជា​មួយ ឃី​ម បូ​រ៉ា មក​ពី​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ លោក​មិន​អស់ចិត្ត​ឡើយ​ដែល​ត្រូវ​គណៈកម្មការ​កំណត់​ឲ្យ​ចាញ់​នៅ​វគ្គ​ចុង​ក្រោយ​។

ថ្វី​ត្បិត​តែ​ឃី​ម បូ​រ៉ា វាយ​លោក​ឲ្យ​បែក​៨​ថ្នេរ និង​ដួល​ប៉ុន្មាន​ដង ប៉ុន្តែ​លោក​គឺជា​អ្នក​វាយលុក​បាន​ខ្លាំង​ទៅ​លើ​គូប្រកួត​នា​ពេល​នោះ ។ ម៉​ន សា​ម៉េ​ត មិន​យល់​ថា ខ្លួនឯង​ត្រូវ​ចាញ់​ពិន្ទុ​ឃី​ម បូ​រ៉ា នោះ​ទេ ដោយសារ​តែ​លោក​សំអាង​ថា សន្ទុះ​នៃ​ការ​វាយ​ចំ​គោលដៅ គឺ​លោក​សម្រេច​បាន​ផល​ល្អ​ជាង បើ​ធៀប​នឹង​ឃី​ម បូ​រ៉ា ដែល​បាន​ត្រឹមតែ​ទប់ និង​វាយបក​មក​វិញ​ម្តងម្កាល ។ លោក​យល់​ថា នេះ​ជា​ការ​កាត់ក្ដី ដោយ​ផ្អែក​តែ​ហេតុផល​មួយ​ត្រង់​ថា លោក​បែក និង​ដួល​ព្រោះតែ​ចាញ់​កម្លាំង​បន្តិច​ប៉ុណ្ណោះ ។ យ៉ាង​ណា​មិញ លោក​ក៏​មិន​បាន​សម្ដែង​អារម្មណ៍​ប្រឆាំង​នឹង​ការ​កាត់ក្ដី ឬ​មាន​បំណង​សើរើ​បង្ក​បញ្ហា​ដូច​ការ​ប្រកួត​មួយ​ចំនួន ដែល​ត្រូវ​គ្រូបង្វឹក និង​អ្នកដឹកនាំ​កីឡាករ​ប្ដឹង​រឿង​ដាក់​ពិន្ទុ​លម្អៀង​រហូត​ដល់​ថ្នាក់​ត្រូវ​បញ្ឈរជើង​អ្នកកាត់ក្ដី​ខ្លះ​ពី​សង្វៀន​ប្រដាល់​នោះ​ឡើយ ។

 យោង​តាម​ការ​ប្រកួត ម៉​ន សា​ម៉េ​ត ទទួល​បាន​សន្ទុះ​នាំមុខ​ខ្លាំងក្លា គិត​ត្រឹម​៣​ទឹក​ដំបូង ប៉ុន្តែ​ឈាន​ដល់​ទឹក​ទី​៤ សន្ទុះ​ជោគជ័យ​នោះ ត្រូវ​បាន​ស្រុត​ចុះ ដោយសារ​តែ​ភ្លាត់​ឲ្យ​ឃី​ម បូ​រ៉ា វាយ​ដួល ហើយ​បែក​ពីរ​កន្លែង​គួរ​ឲ្យ​ភ្ញាក់ផ្អើល ត្រង់​ប្រជុំ​ចិញ្ចើម និង​ចុង​ចិញ្ចើម​ខាង​ធ្វេ​ង ។ ម៉​ន សា​ម៉េ​ត បែក​៨​ថ្នេរ ដែល​ស្នាម​របួស​នេះ លោក​ថា មិន​គ្រាន់តែ​ជា​របួស​នៅ​លើ​ស្បែក​តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​របួស​ដែល​កប់​ជ្រៅ​ក្នុង​ប្រអប់​ទ្រូង មិន​អាច​បំភ្លេច​បាន​ផង​ដែរ ។ លទ្ធផល​នេះ នាំ​ឲ្យ​ម៉​ន សា​ម៉េ​ត ដែល​មិន​ធ្លាប់​ចាញ់​សោះ ក្នុង​ការ​ប្រកួត​វិល​ជុំ​សន្សំ​ពិន្ទុ ក្លាយជា​អ្នក​ចាញ់​យ៉ាង​អាម៉ាស់ ហើយ​ឈរ​ត្រឹម​ចំណាត់ថ្នាក់​លេខ​២​ក្នុង​ពូ​ល​A មុន​បន្ត​ទៅ​កាន់ការ​ប្រកួត​ជាមួយ​ពូ​ល​B​មួយ​ថ្មី​ទៀត ដើម្បី​ដណ្ដើម​យក​ខ្សែក្រវាត់​ស្រា​បៀរ​កម្ពុជា ។ ម៉​ន សា​ម៉េ​ត និយាយ​ថា ៖ «​ខ្ញុំ​ទទួលស្គាល់​ថា ខ្ញុំ​ភ្លាត់​ឲ្យ​បែក និង​ដួល​ខ្លះ​ៗ ប៉ុន្តែ​ខ្ញុំ​វាយ​ត្រូវ​ច្រើន​ណាស់ អ៊ីចឹង​ហើយ ទើប​ខ្ញុំ​មិន​អស់ចិត្ត​រឿង​គេ​ឲ្យ​ចាញ់​ឃី​ម បូ​រ៉ា​» ។

លោក​សន្យា​ថា​នឹង​សងសឹក​ឃី​ម បូ​រ៉ា ក្នុង​ជំនួប​បន្ត​ឲ្យ​ទាល់តែ​បាន ដោយសារ​តែ​នៅ​ពាក់កណ្ដាល​ខែកញ្ញា​ខាង​មុខ អ្នក​ទាំង​ពីរ​នឹង​ជួប​គ្នា​ម្ដងទៀត​ក្នុង​ការ​ប្រកួត​វគ្គ​ថ្មី ជាមួយ​ពូ​ល​B ។ ផ្អែក​តាម​ការ​ប្រកួត​ជាក់ស្ដែង​ឃី​ម បូ​រ៉ា   ក្រៅពី​រឹង​ជំហរ ក៏​ពូកែ​ទប់​ស្នៀត និង​វាយបក​បាន​វិញ​ភ្លាម​ៗ​ផង​ដែរ ថ្វី​ដ្បិតតែ​ការ​វាយ​សម្រុក​បាន​តិច​ជាង ។ ក្នុង​នោះ​មក​ពី​លោក​មាន​សមត្ថភាព​វាយ​ឲ្យ​ម៉​ន សា​ម៉េ​ត បែក​៨​ថ្នេរ និង​ដួល​ច្រើន​លើក​ផង ទើប​គណៈកម្មការ​សម្រេច​ផ្ដល់​ពិន្ទុ​ឈ្នះ​ឲ្យ ។ លទ្ធផល​នេះ​បង្ហាញ​ថា ឃី​ម បូ​រ៉ា ប្រកួត​៥​លើក​មិន​ដែល​ចាញ់​សោះ ហើយ​ឈរ​ចំណាត់ថ្នាក់​លេខ​១ ក្នុង​ពូ​ល​A ។ កីឡាករ​ទាំង​ពីរ​នឹង​ប៉ះ​ជាមួយ​កីឡាករ​៣​រូប​ទៀត​ក្នុង​ពូ​ល​B ហើយ​ធ្វើការ​ប្រកួត​សន្សំ​ពិន្ទុ​សា​ជា​ថ្មី ដើម្បី​កំណត់​យក​២​នាក់​ចុង​ក្រោយ​ទៅ​ដណ្ដើម​ខ្សែក្រវាត់ ។

នៅ​ក្នុង​វេទិកា​នោះ ក៏​ជា​ការ​ប្រកួត​ជុំ​ចុង​ក្រោយ​របស់​ពូ​ល​B​ផង​ដែរ ។ កីឡាករ​ឆាំ រ៉ែ​ម ក៏​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល បន្ទាប់​ពី​អាច​ផ្ដួល​កីឡាករ​យិ​ន បូ​រិ​ន យក​បាន​៣​ពិន្ទុ​ដូច​ការ​គ្រោងទុក ។ ជ័យជម្នះ​នេះ បាន​រុញ​ឲ្យ​លោក​ក្លាយជា​កីឡាករ​ដែល​មាន​ពិន្ទុ​ខ្ពស់​លំដាប់​លេខ​២​ក្នុង​ពូ​ល​B មុន​ឡើង​ទៅ​កាន់​វគ្គ​ខ្វែង ដែល​ជា​ការ​ប្រកួត​សន្សំ​ពិន្ទុ​ជាមួយ​ជើង​ខ្លាំង​មក​ពី​ពូ​ល​A​នោះ​។ ឆាំ រ៉ែ​ម ក៏​ជា​ជើង​ខ្លាំង​ម្នាក់ ដែល​ធ្វើ​ឲ្យ​ជើង​ខ្លាំង​ដទៃ​ទៀត ញាក់សាច់​ផង​ដែរ ដោយសារ​តែ​លោក​ត្រូវ​អ្នកគាំទ្រ​មើលឃើញ​ថា ល្អ​គ្រប់​ស្នៀត រហ័ស ហើយ​ល្អ​កម្លាំង​ស៊ុ​ហ្វ ។ ទោះបី​យ៉ាងណា មាន​តែ​ការ​ប្រកួត​ក្នុង​វគ្គ​បន្ត​ប៉ុណ្ណោះ ទើប​ដឹង​ថា​ជើង​ខ្លាំង​ក្នុង​ពូ​ល​ណាមួយ​ខ្លាំង​ពិតប្រាកដ ៕