ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិប Atletico ទិញ​កីឡាករ​ខ្សែប្រយុទ្ធ Alessio Cerci ពី Torino

9 ឆ្នាំ មុន

មុន​ពេល​បិទ​បញ្ចប់​រដូវ​កាល​ដោះ​ដូរ​ក្នុង​ស​ប្តា​ហ៍​នេះ ក្លិប Atletico បាន​សម្រេច​ទិញ​កីឡាករ​ខ្សែប្រយុទ្ធ Alessio Cerci ពី​ក្លិប​បាល់ទាត់​ក្រប​ខណ្ឌ​អី​ុ​តា​លី​សេ​៊​រី​A Torino ជាមួយនឹង​កុងត្រា​រយៈពេល​៣​ឆ្នាំ តែ​គេ​មិន​បាន​បង្ហើប​ឱ្យ​ដឹង​ពី​តម្លៃ​ខ្លួន​នោះ​ទេ ។
កីឡាករ​ខ្សែប្រយុទ្ធ​រូប​នេះ ធ្លាប់​មាន​ទំនាក់ទំនង​ចង់ទៅ​លេង​ឱ្យ​ក្លិប​កាំភ្លើង​ធំ Arsenal មុន​ពេល​សម្រេចចិត្ត​ចុះ​កុងត្រា​ជាមួយ​ក្លិប

មុន​ពេល​បិទ​បញ្ចប់​រដូវ​កាល​ដោះ​ដូរ​ក្នុង​ស​ប្តា​ហ៍​នេះ ក្លិប Atletico បាន​សម្រេច​ទិញ​កីឡាករ​ខ្សែប្រយុទ្ធ Alessio Cerci ពី​ក្លិប​បាល់ទាត់​ក្រប​ខណ្ឌ​អី​ុ​តា​លី​សេ​៊​រី​A Torino ជាមួយនឹង​កុងត្រា​រយៈពេល​៣​ឆ្នាំ តែ​គេ​មិន​បាន​បង្ហើប​ឱ្យ​ដឹង​ពី​តម្លៃ​ខ្លួន​នោះ​ទេ ។
កីឡាករ​ខ្សែប្រយុទ្ធ​រូប​នេះ ធ្លាប់​មាន​ទំនាក់ទំនង​ចង់ទៅ​លេង​ឱ្យ​ក្លិប​កាំភ្លើង​ធំ Arsenal មុន​ពេល​សម្រេចចិត្ត​ចុះ​កុងត្រា​ជាមួយ​ក្លិប Atletico ។

គោលបំណង​របស់​ក្លិប Atletico គឺ​នាំ​យក​កីឡាករ Alessio Cerci មក​ពង្រឹង​ខ្សែប្រយុទ្ធ​បន្ថែម​ទៀត ខណៈ​ទៅ​ដែល​ក្លិប​នេះ​បាន​លក់​កីឡាករ Diego Costa ឱ្យ​ក្លិប​តោ​ខៀវ Chelsea ។កីឡាករ​ខ្សែប្រយុទ្ធ​កម្ពស់​១,៨០​ម៉ែត្រ​ធ្លាប់​ស៊ុត​បាល់​បាន​២១​គ្រាប់​ក្នុង​៧២​ប្រកួត បន្ទាប់​ពី​ស្នាក់​នៅ​ជាមួយ​ក្លិប Torino អស់​រយៈពេល​២​រដូវ​កាល​កន្លង​មក ៕