ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​​ឆាក​ភ្លាម ក្រុម​​អង្គការ​​កម្មវិធី​ស​លត៍ និង​​អង្គការ​ផ្កាយ​​សមុទ្រ​រក​បាន​3​ពិន្ទុ​​នាំមុខ​គេ​​ក្នុង​ពូ​ល​​A

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ជម្រើស​ជើងឯក​បាល់ទាត់​ស្ត្រី​អាយុ​ក្រោម​១៦​ឆ្នាំ (U16) លើក​ទី​៤ ប្រចាំឆ្នាំ​២០១៤ ដែល​បាន​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៣១ សីហា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​មាន​ចំនួន​២​ប្រកួត​នោះ ក្រុម​អង្គការ​កម្មវិធី​សលត៍​បាន​លត់​ក្រុម​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល​១១​ទល់​០ ខណៈ​ក្រុម​អង្គការ​ផ្កាយ​សមុទ្រ​បំបាក់​ក្រុម​ក​ង្រី​រាជសីហ៍​មាន​រិ​ទ្ធ​៤​ទល់​០ ។

ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ខាងលើ​នេះ នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​១២ ខែកញ្ញា​ខាង​មុខ​នេះ ដោយ​មាន​ក្រុមបាល់ទាត់​ស្ត្រី​ចូលរួម​ប្រកួត​ចំនួន​៩ និង​បែងចែក​ជា​២​ពូ​ល​គឺ ៖
ពូ​ល​A មាន​ចំនួន​៥​ក្រុម​រួម​មាន ក្រុម​អង្គការ​ផ្កាយ​សមុទ្រ​, ក​ង្រី​រាជសីហ៍​មាន​រិ​ទ្ធ​, អង្គការ​កម្មវិធី​សលត៍​, អង្គការ​មូលនិធិ​កុមារ​កម្ពុជា និង​ក្រុម​លោកយាយ​ម៉ៅ​ពេជ្រនិល និងពូ​ល​B មាន​៤​ក្រុម គឺ​ក្រុម​សមាគម​កីឡាបាល់ទាត់​សៀមរាប​អង្គរ​, សមាគម​កីឡាបាល់ទាត់​ខេត្តកណ្តាល​, ភ្នំពេញ​ក្រោ​ន និង​មន្ទីរ​អប់រំ យុវជន និង​កីឡា ខេត្ត​ស្វាយ​រៀង ។

នៅ​រសៀល​ថ្ងៃ​ទី​១ កញ្ញា ជា​ការ​ប្រកួត​នៅ​ក្នុង​ពូ​ល​B រវាង​ក្រុម​សមាគម​កីឡាបាល់ទាត់​សៀមរាប​អង្គរ ប្រកួត​ជាមួយ​ក្រុម​សមាគម​កីឡាបាល់ទាត់​ខេត្តកណ្តាល និង​មួយ​ប្រកួត​ទៀត​ក្រុម​ភ្នំពេញ​ក្រោ​ន​ជួប​ប្រកួត​ជាមួយ​ក្រុម​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្តស្វាយរៀង​។ ចាំ​មើល តើ​ក្រុមបាល់ទាត់​ស្ត្រី​មួយ​ណា​ដែល​នឹង​ក្លាយជា​ក្រុម​ជើងឯក​រដូវ​កាល​២០១៤ នេះ ?