ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លាស់​ប្តូរ​ឈ្លើយសឹក​គ្នា​រវាង​អ៊ុយ​ក្រែ​ន​និង​រុ​ស្ស៊ី

9 ឆ្នាំ មុន

ទីភ្នាក់ងារ​ព័ត៌មាន​រុ​ស្ស៊ី​ទាំងឡាយ ដែល​ដកស្រង់​សម្តី​មេបញ្ជាការ​កងទ័ព​ឆត្រយោង​រុ​ស្ស៊ី រាយការណ៍​កាលពី​ថ្ងៃ​ទី​៣១ សីហា ថា ប្រទេស​អ៊ុយ​ក្រែ​ន និង​រុ​ស្ស៊ី បាន​យល់ព្រម​ផ្លាស់​ប្តូរ​ឈ្លើយសឹក​គ្នា បន្ទាប់​ពី​ការ​ចរចា​យ៉ាង​លំបាក​មក ។កងទ័ព​អ៊ុយ​ក្រែ​ន បាន​ដោះ​លែង​ទាហាន​ឆត្រយោង​រុ​ស្ស៊ី​១​ក្រុម​ដែល​ចាប់​បាន​កាលពី​ស​ប្តា​ហ៍​មុន ចំណែក​រុ​ស្ស៊ី​វិញ​បាន​ដោះ​លែង​ទាហាន​អ៊ុយ​ក្រែ​ន​៦៣​នាក់

ទីភ្នាក់ងារ​ព័ត៌មាន​រុ​ស្ស៊ី​ទាំងឡាយ ដែល​ដកស្រង់​សម្តី​មេបញ្ជាការ​កងទ័ព​ឆត្រយោង​រុ​ស្ស៊ី រាយការណ៍​កាលពី​ថ្ងៃ​ទី​៣១ សីហា ថា ប្រទេស​អ៊ុយ​ក្រែ​ន និង​រុ​ស្ស៊ី បាន​យល់ព្រម​ផ្លាស់​ប្តូរ​ឈ្លើយសឹក​គ្នា បន្ទាប់​ពី​ការ​ចរចា​យ៉ាង​លំបាក​មក ។កងទ័ព​អ៊ុយ​ក្រែ​ន បាន​ដោះ​លែង​ទាហាន​ឆត្រយោង​រុ​ស្ស៊ី​១​ក្រុម​ដែល​ចាប់​បាន​កាលពី​ស​ប្តា​ហ៍​មុន ចំណែក​រុ​ស្ស៊ី​វិញ​បាន​ដោះ​លែង​ទាហាន​អ៊ុយ​ក្រែ​ន​៦៣​នាក់ ដែល​ចូល​មក​ក្នុង​ដែនដី​រុ​ស្ស៊ី ។

រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​ប្រកាស​ថា ចាប់​បាន​ទាហាន​ឆត្រយោង​រុ​ស្ស៊ី​១០​នាក់ ហើយ​បង្ហាញ​ជា​សាធារណៈ​ជា​ភស្តុ​តាង​នៃ​អន្តរាគមន៍​ដោយ​ផ្ទាល់​របស់​កងទ័ព​រុ​ស្ស៊ី​ជួយ​ពួក​បំបែក​ខ្លួន​និយម​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ។
ក្រុង​មូ​ស្គូ​ពន្យល់​ថា ទាហាន​ទាំងនោះ​វង្វេងផ្លូវ​ចូល​ដែនដី​អ៊ុយ​ក្រែ​ន​ប៉ុណ្ណោះ ៕