ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាក់​អគារ​ស្នាក់​នៅ​កម្ពស់​4​ជាន់​មួយ​នៅ​បារាំង​ស្លា.ប់​4​នាក់

9 ឆ្នាំ មុន

អគារ​ស្នាក់​នៅ​កម្ពស់​៤​ជាន់​មួយ​បាន​បាក់​ក្រោយ​ការ​ផ្ទុះ​មួយ​កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ សីហា នៅ​ទីក្រុង ROSNY-SOUS-BOIS ជិត​ក្រុងប៉ារីស បណ្តាល​ឱ្យ​មនុស្ស​ស្លា.ប់​៤​នាក់ ក្នុង​នោះ​មាន​កុមារ​អាយុ​៨​ឆ្នាំ​ម្នាក់ និង​នារី​ចំណាស់​ម្នាក់ ។យោង​តាម​ពួក​អ្នក​ជួយ​សង្គ្រោះ​ថា ប្រជាជន​៤​នាក់​រួម​មាន​ទាំង​កុមារ​ផង​បាន​បាត់​ខ្លួន​នៅ​ក្រោម​គំនរ​បាក់បែក ។

អគារ​ស្នាក់​នៅ​កម្ពស់​៤​ជាន់​មួយ​បាន​បាក់​ក្រោយ​ការ​ផ្ទុះ​មួយ​កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ សីហា នៅ​ទីក្រុង ROSNY-SOUS-BOIS ជិត​ក្រុងប៉ារីស បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៤​នាក់ ក្នុង​នោះ​មាន​កុមារ​អាយុ​៨​ឆ្នាំ​ម្នាក់ និង​នារី​ចំណាស់​ម្នាក់ ។យោង​តាម​ពួក​អ្នក​ជួយ​សង្គ្រោះ​ថា ប្រជាជន​៤​នាក់​រួម​មាន​ទាំង​កុមារ​ផង​បាន​បាត់​ខ្លួន​នៅ​ក្រោម​គំនរ​បាក់បែក ។

ពួក​គេ​បាន​ខិតខំ​រើ​កកាយ​គំនរ​បាក់បែក​តាម​រក​អ្នក​បាត់​ខ្លួន​ទាំងនោះ​។ ក្រៅពី​អ្នក​ស្លាប់ មនុស្ស​៤​នាក់​ទៀត​ត្រូវ​របួស ។ រដ្ឋមន្ត្រី​មហាផ្ទៃ​បារាំង​លោក BERNARD CAZENEUVE បាន​ទៅ​កន្លែង​អគារ​បាក់ ហើយ​លោក​ថ្លែង​ទៅ​កាន់​ក្រុម​អ្នកកាសែត​ថា ការ​ផ្ទុះ​នាំ​ឱ្យ​បាក់​អគារ​នេះ​ប្រហែលជា​មក​ពី​ការ​ធ្លាយ​ឧស្ម័ន ៕