ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ការ​មើល​ទូរទស្សន៍​ច្រើន​ពិតជា​បង្កើន​ហានិភ័យ​ជំងឺ​ទឹកនោមផ្អែម​និង​បេះដូង​មែន​ទេ ?

9 ឆ្នាំ មុន

លទ្ធផល​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​ពីរ​ប្រទេស​រួម​គ្នា​គឺ​ដា​ណឺ​ម៉ាក​និង​អា​មេ​រិ​កបាន​បង្ហាញ​ថា​ការ​មើល​ទូរទស្សន៍​ត្រឹមតែ​ជាង​២​ម៉ោង​ក្នុង​១​ថ្ងៃ​អាច​នាំ​ទៅ​រក​សេចក្តីស្លា.ប់​ឆាប់រហ័ស ។ ការ​ពិសោធ​លើ​មនុស្ស​២៣​ម៉ឺន​និង​៥​ពាន់​នាក់​បាន​រក​ឃើញ​ថា រៀង​រាល់​២​ម៉ោង​នៃ​ការ​មើល​ទូរទស្សន៍​ប្រចាំ​ថ្ងៃ​គឺ​បណ្តាល​ឱ្យ​បុគ្គល​ប្រឈម​នឹង​អត្រា​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២​ដល់​២០​ភាគរយ​ខណៈ​អត្រា​ប្រឈម​

លទ្ធផល​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​ពីរ​ប្រទេស​រួម​គ្នា​គឺ​ដា​ណឺ​ម៉ាក​និង​អា​មេ​រិ​កបាន​បង្ហាញ​ថា​ការ​មើល​ទូរទស្សន៍​ត្រឹមតែ​ជាង​២​ម៉ោង​ក្នុង​១​ថ្ងៃ​អាច​នាំ​ទៅ​រក​សេចក្តីស្លាប់​ឆាប់រហ័ស ។ ការ​ពិសោធ​លើ​មនុស្ស​២៣​ម៉ឺន​និង​៥​ពាន់​នាក់​បាន​រក​ឃើញ​ថា រៀង​រាល់​២​ម៉ោង​នៃ​ការ​មើល​ទូរទស្សន៍​ប្រចាំ​ថ្ងៃ​គឺ​បណ្តាល​ឱ្យ​បុគ្គល​ប្រឈម​នឹង​អត្រា​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២​ដល់​២០​ភាគរយ​ខណៈ​អត្រា​ប្រឈម​នឹង​ជំងឺ​បេះដូង មាន​គឺ​១៥​ភាគរយ ។ ឯ​អត្រា​ប្រឈម​នឹង​ការ​ស្លាប់​ដោយ​មូលហេតុ​ផ្សេង​ៗ​ទៀត​គឺ​មាន ១៣​ភាគរយ ។

វេជ្ជបណ្ឌិត Anders Grontved មក​ពី​សាកលវិទ្យាល័យ University of Southern​ប្រទេស​ដា​ណឺ​ម៉ាក​និង​វេជ្ជបណ្ឌិត Frank Hu​មក​ពី​សាកលវិទ្យាល័យ​ហា​វើ​ដ សហរដ្ឋអាមេរិក​បាន​និយាយ​ថា កង្វះខាត​ការ​ធ្វើ​លំ​ហាត់ប្រាណ​គួប​ផ្សំ​នឹង​ការ​ទទួលទាន​អាហារ​ដែល​គ្មាន​ប្រយោជន៍​ដល់​រាង​កាយ​អំឡុង​មើល​ទូរទស្សន៍​សុទ្ធតែ​ជា​កត្តា​ប្រឈម​យ៉ាងធ្ងន់ធ្ងរ ។

ទោះជា​យ៉ាងនេះ​ក្តី តាម​លោក​វេជ្ជបណ្ឌិត​Maureen Talbot មក​ពី​មូលនិធិ​ជំងឺ​បេះដូង​អង់គ្លេស​បាន​និយាយ​ថា ការ​សិក្សា​លើក​នេះ​មិន​ទាន់​មាន​ភស្តុ​តាង​ជាក់ច្បាស់ ដែល​ថា​មើល​ទូរទស្សន៍​អាច​បង្កើន​ឱកាស​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២​ឬ​ក៏​ជំងឺ​បេះដូង​នោះ​ទេ ។ លោក​បាន​បន្ត​ថា​៖ «​ខ្ញុំ​ជឿជាក់​ថា ពួក​យើង​នឹង​បាត់បង់​ពេល​ល្ងាច​ដ៏​សែន​មនោ​រម្យ​សម្រាក​លើ​សា​ឡុ​ង​នៅ​មុខ​ទូរទស្សន៍  ញ៉ាំ​អាហារ​និង​ផឹកស្រា ។ ប៉ុន្តែ​រឿង​សំខាន់​នោះ​គឺ​យើង​មិន​ត្រូវ​ឱ្យ​រឿង​ទាំងនេះ​ក្លាយជា​សកម្មភាព​ទៀងទាត់​រាល់ថ្ងៃ​នោះ​ទេ ។

យើង​គួរតែ​ចេះ​ជ្រើសរើស​យក​ចំនួន​ពេលវេលា​ប៉ុន្មាន​ដែល​យើង​ចំណាយ​លើ​ការ​មើល​ទូរទស្សន៍ ហើយ​ព្យាយាម​ធ្វើ​ឱ្យ​រាង​កាយ​មាន​សកម្មភាព​ជាប់​ជា​និច្ច ។ យើង​ត្រូវការ​ធ្វើ​ឱ្យ​រាង​កាយ​មាន​សកម្មភាព​យ៉ាង​ហោច​ណាស់​៣០​នាទី​យ៉ាង ៥​ថ្ងៃ​ក្នុង​១​ស​ប្តា​ហ៍ ទើប​ធ្វើ​ឱ្យ​បេះដូង​មាន​សុខភាព​ល្អ​» ។

ដោយឡែក ក្រុម​អ្នក​ស្រាវជ្រាវ​របស់​ប្រទេស​ហូ​ឡង់​វិញ​បាន​រក​ឃើញ​ថា ការ​មើល​ទូរទស្សន៍​រាល់​យប់​អាច​បណ្តាល​ឱ្យ​រឹង​សរសៃឈាម​ក្រហម ហើយ​ដែល​នេះ​គឺជា​សញ្ញា​នៃ​ជំងឺ​បេះដូង​ទៅ​ថ្ងៃ​ខាង​មុខ ។ ការ​ពិសោធ​លើ​បុរស​-​ស្ត្រី​វ័យ​ពី​៣២​ដល់​៣៦​ឆ្នាំ​ប្រមាណ ៣៧៣​នាក់​បាន​បង្ហាញ​ថា អ្នក​ដែល​ចំណាយពេល​ជាង​២០​នាទី​មើល​ទូរទស្សន៍​រាល់​យប់ ធ្វើ​ឱ្យ​សរសៃ​ចែកចាយ​ឈាម​សំខាន់​ទៅ​កាន់​ក្បាល​និង​ក​មាន​សភាព​រឹង​ខ្លាំង ៕