ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុវត្ត​វិធីសាស្ត្រ​6​ចំណុច​ដើម្បី​សម្រប​ខ្លួន​ជួយ​មួយ​ភាព​ភាន​តឹង​ក្នុង​ចិត្ត​(Stress)​និង​ការ​បរាជ័យ

9 ឆ្នាំ មុន

ការ​បរាជ័យ​និង​ភាព​តានតឹង​ក្នុង​ចិត្ត​(stress)​គឺជា​ចំណែក​ពីរ​ដែល​ញ៉ាំង​ឱ្យ​សមត្ថភាព​យល់​ដឹង​ត្រូវ​របស់​បុគ្គល​ម្នាក់​បាត់បង់ ជា​ពិសេស​គឺ​ធ្វើ​ឱ្យ​បុគ្គល​នោះ​ខ្វះខាត​អ័រម៉ូន​រីករាយ ។ ភាព​គ្មាន​ទំនាក់ទំនង​ល្អ ការ​មិន​ចុះសម្រុង​គ្នា​ជាមួយ​ឪពុក​ម្តាយ​បងប្អូន​ប្រុស​ស្រី ឬ​រង​សម្ពាធ​នៅ​កន្លែងធ្វើការ​… ទាំង​អស់នេះ​សុទ្ធតែ​ជា​កត្តា​ជំរុញ​ឱ្យ​កើត​មាន​ភាព​តានតឹង​ក្នុង​ចិត្ត​ក៏​ដូច​ជា​ការ​បរាជ័យ ។ យ៉ាងណា​

ការ​បរាជ័យ​និង​ភាព​តានតឹង​ក្នុង​ចិត្ត​(stress)​គឺជា​ចំណែក​ពីរ​ដែល​ញ៉ាំង​ឱ្យ​សមត្ថភាព​យល់​ដឹង​ត្រូវ​របស់​បុគ្គល​ម្នាក់​បាត់បង់ ជា​ពិសេស​គឺ​ធ្វើ​ឱ្យ​បុគ្គល​នោះ​ខ្វះខាត​អ័រម៉ូន​រីករាយ ។ ភាព​គ្មាន​ទំនាក់ទំនង​ល្អ ការ​មិន​ចុះសម្រុង​គ្នា​ជាមួយ​ឪពុក​ម្តាយ​បងប្អូន​ប្រុស​ស្រី ឬ​រង​សម្ពាធ​នៅ​កន្លែងធ្វើការ​… ទាំង​អស់នេះ​សុទ្ធតែ​ជា​កត្តា​ជំរុញ​ឱ្យ​កើត​មាន​ភាព​តានតឹង​ក្នុង​ចិត្ត​ក៏​ដូច​ជា​ការ​បរាជ័យ ។ យ៉ាងណា​ក៏​ដោយ យើង​គ្រប់​គ្នា​ទទួលស្គាល់​ថា ខ្លួន​ពិតជា​ពិបាក​គេច​ផុត​ពី​កត្តា​ទាំងនេះ​ខ្លាំង​ណាស់ ។ ដូច្នេះ​យើង​សូម​ណែនាំ​ជា​គំនិត​យោបល់​៦​ចំណុច​ដែល​ប្រហែលជា​អាច​មាន​អត្ថប្រយោជន៍​ទប់ទល់​នឹង Stress ៖

១- ទទួលទានដំណេក​ឱ្យ​បាន​ច្រើន​ម៉ោង ៖
ទទួលទានដំណេក​ឆ្អែត​គឺជា​វិធីសាស្ត្រ​ព្យាបាល​ដ៏​ល្អ​មួយ​សម្រាប់​ស្ទើរ​គ្រប់​បញ្ហា​ផ្លូវចិត្ត​ដោយ​យ៉ាង​ហោច​ណាស់​ក៏​បាន​មួយ​រយៈពេល​ដែរ ។ ក្នុង​ន័យ​នេះ យើង​មិន​និយាយ​ទៅ​រក​ការ​ប្រើ​ថ្នាំ​ងងុយដេក​នោះ​ទេ ប៉ុន្តែ​គឺជា​ការ​សម្រាក​ខួរក្បាល​ដើម្បី​លាង​ឱ្យ​ជ្រះ​នូវ​ក្តី​មន្ទិល​ទាំងឡាយ​មុន​នឹង​ចាប់ផ្តើម​ថ្ងៃ​ថ្មី ។

២- ព្យាយាម​គិត​រឿង​អ្វី​ៗ​ក្នុង​ផ្លូវ​វិជ្ជមាន ៖
ការ​បដិសេធ​មិន​ទទួលយក​ការ​បរាជ័យ​ឬ​ការ​គិត​ក្នុង​ផ្លូវ​អវិជ្ជមាន​ចំពោះ​ការ​បរាជ័យ នឹង​អូស​ទាញ​អ្នក​ឱ្យ​ធ្លាក់​ក្នុង​ភាព​អស់សង្ឃឹម​ជួប​បញ្ហា Stress​ជា​មិន​ខាន ។ ជា​ជំនួស​មក​វិញ អ្នក​គួរ​ទទួលយក​នូវ​ការ​បរាជ័យ​របស់​ខ្លួន​និង​ត្រូវ​តែ​សុទិដ្ឋិនិយម ។ ជាង​នេះ​ទៀត ចូរ​ចាប់ផ្តើម​ទូន្មាន​ខ្លួនឯង​ថា អ្វី​ដែល​កើត​មាននៅ​ជុំវិញ​ខ្លួន​គឺជា​រឿង​ល្អ​។ ត្រង់​ចំណុច​នេះ យើង​ចង់​និយាយ​ថា ការ​សមាធិ​អារម្មណ៍ ជា​វិធីសាស្ត្រ​ល្អ​មួយ​បំបាត់ Stress ។

៣- ចូរ​កុំ​ព្យាយាម​ផ្តោត​លើ​ការ​សម្រេច​ឱ្យ​ខាង​តែ​បាន​នូវ​គោលដៅ​របស់​ខ្លួន​ខ្លាំង​ពេក ៖
និយាយ​ពី​គោលដៅ​ឬ​វត្ថុបំណង មិន​ទាន់​មាន​បុគ្គល​ណា​ម្នាក់​លើ​ផែនដី​នេះ​ដែល​ថា​មិន​ធ្លាប់​ភ្លក្ស​រសជាតិ​ភាព​បរាជ័យ​នោះ​ទេ ។ ផ្ទុយ​មក​វិញ ប្រសិនជា​អ្វី​ដែល​យើង​គិត វា​ស្ថិត​នៅ​ជា​ការ​សុបិន បើ​ទោះ​ណា​ជួប​ភាព​បរាជ័យ​ផ្ទួន​ៗ​ក៏​មិន​អាច​ប៉ះពាល់​ខ្លាំង​លើ​ផ្លូវចិត្ត​ឡើយ ។

៤- បង្ហាញ​ភាព​ខ្វល់ខ្វាយ​ក្នុង​ចិត្ត​ដល់​អ្នក​ដទៃ ៖
ជា​និច្ចកាល អ្នក​មិន​ត្រូវ​និយាយ​ឬ​ធ្វើ​អ្វីមួយ​ដោយ​ទ្រគោះបោះបោក​នោះ​ទេ ។ ការ​សម្តែង​កំហឹង​របស់​ខ្លួន​នៅ​ក្នុង​ឫកពា​មួយ​ដែល​ប្រកបដោយ​ប្រសិទ្ធភាព​និង​ធ្វើ​ឱ្យ​អ្នក​ណា​ម្នាក់​ដឹង​ថា ទ​ង្វើ​របស់​គេ​មិន​ត្រឹមត្រូវ វា​អាច​ជា​រឿង​ល្អ​ប្រសើរ​ជាង​ការ​សម្តែង​កំហឹង​ដាក់​ពួក​គេ ។

៥- មិន​ត្រូវ​វាយតម្លៃ​ហេតុការណ៍​យក​ជា​ការ​ពិតតែ​ម្នាក់ឯង ៖
វា​ជា​រឿង​សាមញ្ញ​ដែល​មនុស្ស​គ្រប់​រូប​រមែង​ជួប​បញ្ហា​Stress ខណៈ​ពួក​គេ​បារម្ភ​និង​យល់​ឃើញ​ក្នុង​ផ្លូវ​មិនល្អ​នូវ​ហេតុការណ៍​ណាមួយ​ដោយ​ខ្លួនឯង ។ គ្រាន់តែ​អនុវត្ត​គម្រោង​មួយ​មិន​ជោគជ័យ អ្នក​ក៏​គិត​ថា ខ្លួន​ពិតជា​ត្រូវ​ទទួល​ការ​ស្តីបន្ទោស​ជា​មិន​ខាន ។ មនុស្ស​មួយ​ចំនួន​គ្រាន់តែ​ពាក្យ​សម្តី​និយាយ​លេង​ក៏​យក​មក​ដាក់​ក្នុង​ចិត្ត​គិត​ពេញ​មួយ​ថ្ងៃ​ដែរ ។ ការ​គិត​និង​យល់​ឃើញ​តែ​ម្នាក់ឯង​បែប​នេះ​នឹង​មិន​ធ្វើ​ឱ្យ​ចិត្តស្ងប់​ឡើយ ។ ដរាបណា ចិត្ត​នៅ​តែ​ពុះកញ្ជ្រោល នោះ​បញ្ហា Stress​ពិតជា​ពិបាក​គ្រប់គ្រង ។

៦-​ផ្តល់​ពេល​ឱ្យ​ខ្លួន​បាន​ឈប់​សម្រាក​បន្ធូរ​អារម្មណ៍ ៖
ការ​ឈប់​សម្រាក​វិស្សមកាល​នៅ​ទីកន្លែង​ណាមួយ​ដែល​ធ្វើ​ឱ្យ​យើង​ដកដង្ហើម​បាន​ស្រួល​គឺ​ពិតជា​ល្អ ។ ចូរ​ជ្រើសរើស​តំបន់​ភ្នំ​ឬ​មាត់សមុទ្រ​ជំនួស​ឱ្យ​កន្លែង​ដែល​មាន​មនុស្ស​អ៊ូអរ ៕