ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាម​រួមរ័ក​ក្នុងអំឡុងពេល​ស្ដ្រី​មក​រដូវ​ព្រោះ​ងាយ​ចម្លង​មេរោគ​ខ្លាំង​ណាស់

9 ឆ្នាំ មុន

ស្ដ្រី​ជា​ច្រើន​នៅ​ពេល​ជិត​មក​រដូវ​តែងតែ​ជួប​ប្រទះ​អាកា​រៈ​មួយ​ចំនួន​ដូច​ជា ឈឺក្បាល រកកល់​ក្អួតចង្អោរ ចុក​ចង្កេះ ឈឺពោះ ឆាប​ខឹង​ឆេវឆាវ និង​ឡើង​សុដន់ ។ ទាំងនេះ​គឺ​បណ្ដាល​មក​ពី​សកម្មភាព​របស់​សរសៃ​ក្នុង​ស្បូន​ហើយ​អាកា​រៈទាំង​នេះ​នឹង​បាត់​ទៅ​វិញ​នៅ​ពេល​ស្ដ្រី​អស់​រដូវ ។

ស្ដ្រី​ជា​ច្រើន​នៅ​ពេល​ជិត​មក​រដូវ​តែងតែ​ជួប​ប្រទះ​អាកា​រៈ​មួយ​ចំនួន​ដូច​ជា ឈឺក្បាល រកកល់​ក្អួតចង្អោរ ចុក​ចង្កេះ ឈឺពោះ ឆាប​ខឹង​ឆេវឆាវ និង​ឡើង​សុដន់ ។ ទាំងនេះ​គឺ​បណ្ដាល​មក​ពី​សកម្មភាព​របស់​សរសៃ​ក្នុង​ស្បូន​ហើយ​អាកា​រៈទាំង​នេះ​នឹង​បាត់​ទៅ​វិញ​នៅ​ពេល​ស្ដ្រី​អស់​រដូវ ។

ក្នុងអំឡុងពេល​ធ្លាក់​ឈាមរដូវ ស្ដ្រី​មិន​ត្រូវ​រួម​ភេទ​ទេ គួរតែ​មាន​អនាម័យ​ខ្លួនប្រាណ​ឱ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​ការពារ​ការ​ចម្លង​មេរោគ​នានា តាម​ទ្វារមាស ។ ពេល​មក​រដូវ មាត់ស្បូន​បាន​បើក​ឱ្យ​ឈាម​ហូរ​ចេញ ហើយ​ស្ដ្រី​គួរតែ​មាន​អនាម័យ​ជា​និច្ច​ចំពោះ​ទ្វារមាស ជា​ពិសេស​ត្រូវ​លាង​សម្អាត​ពី​៤​ទៅ​៥​ដង​ក្នុង​មួយ​ថ្ងៃ ព្រោះ​ក្នុងអំឡុងពេល​នេះ​ងាយ​ចម្លង​មេរោគ​ខ្លាំង​ណាស់ ។

ដើម្បី​ឱ្យ​មាន​សុខភាព​ល្អ​ស្ដ្រី​គួរ​អនុវត្ដ​តាម​វិធីសាស្ដ្រ​ដូច​ខាងក្រោម ៖
-​នៅ​ពេល​លាង​សម្អាត​ទ្វារមាស​ត្រូវ​តែ​យកចិត្ដទុកដាក់​លាង​ឱ្យ​សព្វកន្លែង​ស្អាត​ជា​និច្ច ។
-​មុន​នឹង​ដុសលាង​ទ្វារមាស​ត្រូវ​លាងដៃ​ឱ្យ​បាន​ស្អាត​ជា​មុន​សិន ។
-​ទឹក​ដែល​ត្រូវ​យក​មក​លាង​សម្អាត​ទ្វារមាស​ត្រូវ​តែ​ជា​ទឹក​ស្អាត ។ មិន​ត្រូវ​ប្រើ​ទឹក​ត្រពាំង ទឹកស្រះ ឬ​ទឹក​ស្រែ ដែល​សម្បូរ​ទៅ​ដោយ​មេរោគ​យក​មក​លាង​សម្អាត​នោះ​ទេ តែ​បើសិនជា​គ្មាន​ទឹក​ស្អាត គួរតែ​ដាំទឹក​រម្ងាប់​មេរោគ​ហើយ​ទុក​ឱ្យ​ក្ដៅ​ឧណ្ហ​ៗ​យក​មក​លាង​ក៏​ជា​ការ​ប្រសើរ ។
-​ក្រោយ​ពេល​លាង​សម្អាត​រួច​ក៏​ត្រូវ​ជូត​បរិវេណ​ទ្វារមាស​ឱ្យ​ស្ងួត​ផង​ដែរ ។
-​ក្នុង​មួយ​ថ្ងៃ​ត្រូវ​ផ្លាស់​ក្រណាត់​ទ្រនាប់​ឱ្យ​បាន​៣​ទៅ​៤​ដង ហើយ​ក្រណាត់​ទ្រាប់​មិន​ត្រូវ​ប្រើ​ក្រណាត់​ក្រាស់​ពេក​ទេ ព្រោះ​ជ្រាប​ឈាម​ចូល​ច្រើន​នាំ​ឱ្យ​ធុំក្លិន ជា​ពិសេស​មិន​ត្រូវ​ដាក់​ឱ្យ​តឹង​ណែន​ពេក​ទេ ជា​ហេតុ​បណ្ដាល​ឱ្យ​ស្ទះ​ចរន្ដឈាម ។
-​នៅ​ពេល​មាន​ឈាមរដូវ ស្ដ្រី​ត្រូវ​ងូតទឹក​ដុសលាង​ខ្លួនប្រាណ​ឱ្យ​បាន​ស្អាត​ជា​និច្ច ពិសេស​មិន​ត្រូវ​ស្លៀកពាក់​ខោអាវ​ក្នុង​ដដែល​ៗ​នោះ​ទេ ។ រាល់ពេល​ងូតទឹក មិន​ត្រូវ​ត្រាំ​ក្នុង​ទឹកជា​ដាច់ខាត ជា​ពិសេស​នៅ​តាម​តំបន់​ដាច់​ស្រយាល​នៅ​ពេល​មាន​ឈាមរដូវ មិន​ត្រូវ​ងូតទឹក​ដោយ​ត្រាំ​ខ្លួន​ក្នុង​ត្រពាំង ស្រះ ស្ទឹង ទន្លេ នោះ​ឡើយ ។ ត្រូវ​ងូតទឹក​ឱ្យ​រហ័ស ជូត​ខ្លួន​ឱ្យ​ស្ងួត ធ្វើ​បែប​នេះ​ទើប​មិន​ជះ​ឥទ្ធិពល​ដល់​ចរាចរណ៍​ឈាមរដូវ ។ ក្នុង​រដូវរងា​ត្រូវ​ងូតទឹក​ក្តៅ​ឧណ្ហ​ៗ ចំណែក​រដូវក្តៅ​ត្រូវ​ងូតទឹក​ត្រជាក់​ធម្មតា ។
-​ចំពោះ​ការ​បរិភោគ​អាហារ​វិញ គ្មាន​អ្វី​ប្លែក​ទេ គ្រាន់តែ​ត្រូវ​តម​ចំពោះ​អាហារ​មួយ​ចំនួន​ដូច​ជា ស្រា ម្ហូប​ដែល​មាន​ជាតិ​ហឹរ ជាតិ​ជូរ និង​អាហារ​ដែល​ក្រ​រលាយ ឬ​អាហារ​ដែល​ផ្អូម​ជូរ​ជាដើម ។
-​បើសិនជា​ស្ត្រី​មាន​សុខភាព​ល្អ​នោះ ពេល​មក​រដូវ​ឃើញ​ថា ហាក់​មិន​ហត់នឿយ​អ្វី​ប៉ុន្មាន​ទេ តែ​ចំពោះ​ស្ដ្រី​រាង​ខ្សោយ​ស្រាប់​ផង​នឹង​មានការ​ផ្លាស់​ប្តូរ​សរីរៈ​ក្នុង​ខ្លួន កម្លាំងកាយ​ចុះ​ខ្សោយ​ជាងធម្មតា ។
-​នៅ​ពេល​មក​រដូវ ដាច់ខាត​មិន​ត្រូវ​រួម​ភេទ​ទេ ព្រោះ​អំឡុង​ពេល​នេះ ស្ត្រី​មានការ​អស់កម្លាំង​ខ្លាំង ដោយសារ​មាន​ឈាម​ធ្លាក់​ច្រើន មាត់ស្បូន​កំពុង​បើក ជា​ពិសេស​ងាយ​ចម្លង​មេរោគ​ណាស់ ៕