ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារ​អ្វីខ្លះ​ដែល​សុភាព​ស្ត្រី​មិន​គួរ​ទទួលទាន​អំឡុង​ពេល​មក​រដូវ ?

9 ឆ្នាំ មុន

ប្រសិនជា​សុភាព​ស្ត្រី​មិន​ចង់​ជួប​បញ្ហា​មិន​ស្រួល​ខ្លាំង​អំឡុង​ពេល​មក​រដូវ គេ​គួរតែ​យកចិត្តទុកដាក់​លើ​អ្វី​ដែល​ទទួលទាន ។ នៅ​ពេល​បញ្ហា​ឈឺ​ចុក​រមួល ហើមពោះ​និង​ការ​ផ្លាស់​ប្តូរ​អារម្មណ៍​កើត​មាន អាហារ​ដើរតួ​នាទី​យ៉ាង​សំខាន់ ។ តើ​ដឹង​ទេ​ថា មាន​អាហារ​ប្រភេទ​ណាខ្លះ​ដែល​អ្នក​គួរ​ជៀសវាង ?

ប្រសិនជា​សុភាព​ស្ត្រី​មិន​ចង់​ជួប​បញ្ហា​មិន​ស្រួល​ខ្លាំង​អំឡុង​ពេល​មក​រដូវ គេ​គួរតែ​យកចិត្តទុកដាក់​លើ​អ្វី​ដែល​ទទួលទាន ។  នៅ​ពេល​បញ្ហា​ឈឺ​ចុក​រមួល ហើមពោះ​និង​ការ​ផ្លាស់​ប្តូរ​អារម្មណ៍​កើត​មាន អាហារ​ដើរតួ​នាទី​យ៉ាង​សំខាន់ ។ តើ​ដឹង​ទេ​ថា មាន​អាហារ​ប្រភេទ​ណាខ្លះ​ដែល​អ្នក​គួរ​ជៀសវាង ?

១-​ប្រភេទ​អាហារ​កែ​ច្នៃ ៈ
អាហារ​ប្រភេទ​នេះ​ជា​ជម្រើស​ងាយស្រួល​និង​ឆាប់រហ័ស ប៉ុន្តែ​វា​អាច​ធ្វើ​ឱ្យ​អាការ​របស់​អ្នក​កាន់តែ​យ៉ាប់​ទៅ​បាន ។ ជា​ឧទាហរណ៍ អាហារ​កំប៉ុង​និង​ចំណិត​ដំឡូង​ផ្ទុក​សូ​ដ្យូ​ម​ក្នុង​បរិមាណ​យ៉ាងច្រើន​ដែល​វា​អាច​ធ្វើ​ឱ្យ​សុភាព​ស្ត្រី​ជួប​បញ្ហា​មិន​ស្រួល​និង​ហើមពោះ ។

២- សាច់​ជាប់​ខ្លាញ់ ៈ
សាច់​មាន​ខ្លាញ់​ច្រើន​អាច​បណ្តាល​ឱ្យ​មានការ​រលាក​និង​ឈឺចាប់​ទ្វេ​ដង ។ ទោះជា​យ៉ាងនេះ​ក្តី ប្រ​សិន​សុភាព​ស្ត្រី​មិន​អាច​តម​បាន ចូរ​ទទួលទាន​សាច់​សុទ្ធ​ឬ​ត្រី ។

៣- អាហារ​ផ្អែម​ដោយ​ស្ករ ៈ
នំ Cake ស្ករ​គ្រាប់ នំ Cookies​និង​បណ្តា​អាហារ​ផ្អែម​ដទៃ​ទៀត​ជា​ជម្រើស​ដែល​គ្មាន​គុណ​តម្លៃ​ចំពោះ​សុខភាព និង​មិន​គួរ​ទទួលទាន​ជា​ពិសេស​នៅ​ពេល​អ្នក​មិន​ចង់​ធាត់ ។ ម្យ៉ាង អាហារ​ទាំងនេះ អាច​បណ្តាល​ឱ្យ​ការ​ឈឺចាប់​អំឡុង​ពេល​មក​រដូវ​កាន់តែ​អាក្រក់​ខ្លាំង ។ ក្នុង​ករណី សុភាព​ស្ត្រី​ទាំងឡាយ​ចង់​ទទួលទាន​អ្វី​ផ្អែម​ៗ ចូរ​ជ្រើសរើស​ផ្លែ​ឈើ​មួយ​ចំនួន​ដូច​ជា ស្វាយ ឪឡឹក ឬ​ផ្លែ​ប៉ែស​ជាដើម ។

៤- កា​រ៉េ​ម ក្រែ​ម​និង​ហ្វ្រូ​ម៉ា ៈ
តាម​ធម្មតា ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​តែង​មាន​ផ្ទុក​សារធាតុ​ខ្លាញ់​និង​ស្ករ ហើយ​មាន​ផល​ប៉ះពាល់​ដូច​ជា​សាច់​ជាប់​ខ្លាញ់​ផង​ដែរ ។

៥- សារធាតុ​កាហ្វេ​អុ​ី​ន ៈ
សារធាតុ​នេះ​អាច​បណ្តាល​ឱ្យ​ចុក​រមួល​ហើយ​រដូវ​មក​មិន​ទៀង ។ ដូច្នេះ គេ​គួរ​ជៀសវាង​ការ​ផឹក​កាហ្វេ​ឬ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​អំឡុង​ពេល​មក​រដូវ ។ ជា​ជំនួស​វិញ សុភាព​ស្ត្រី​អាច​ផឹក​ទឹកតែ​បាន ។

៦- គ្រឿង​ស្រវឹង ៈ
គ្រឿង​ស្រវឹង​អាច​បណ្តាល​ឱ្យ​អាការ​ចុក​រមួល​កាន់តែ​អាក្រក់​ឡើង ធ្វើ​ឱ្យ​អារម្មណ៍​ប្រែប្រួល​និង​នាំ​ទៅ​រក​ការ​ធ្លាក់​ទឹកចិត្ត ។ មួយវិញទៀត វា​បណ្តាល​ឱ្យ​ឈាមរដូវ​ធ្លាក់​កាន់តែ​ខ្លាំង បង្កើន​ការ​ឈឺចាប់​ទ្វេ​ដង ៕