ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគម​ទន្តពេទ្យ​កម្ពុជា​ធ្វើការ​ផ្សព្វផ្សាយ ករណី​ដក​ធ្មេញ​បណ្ដាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិត

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការិយាល័យ​និពន្ធ​សារព័ត៌មាន​កោះសន្ដិភាព​ទទួល​លិខិត​ថ្លែងការណ៍​មួយ​ច្បាប់​របស់​សមាគម​ទន្តពេទ្យ​កម្ពុជា​ចុះ​ថ្ងៃ​ទី​២៩ សីហា ឆ្នាំ​២០១៤ ជុំវិញ​ការ​លេចឮ​ព័ត៌មាន​មួយ​ស្ដី​ពី​ការ​ដក​ធ្មេញ​បណ្ដាល​ឱ្យ​មានការ​បាត់បង់​អាយុជីវិត​នៅ​គ្លីនិក​ឯក​ជន​​មួយ​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​១៩ សីហា កន្លង​មក ។

ព័ត៌មាន​នោះ​ពិតជា​គួរ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​សម្រាប់​សាធារណជន តែ​កោះសន្ដិភាព​មិន​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​នោះ​ទេ ដោយសារ​តែ​មិន​អាច​ស្វែងរក​ការ​បំភ្លឺ​ជុំវិញ​ករណី​នោះ​ថា តើ​ពិតជា​ស្លាប់​ដោយសារ​ការ​ដក​ធ្មេញ​មែនឬ​បែប​ណា ?

ខាងក្រោម​នេះ​គឺជា​លិខិត​ទាំងស្រុង​របស់​សមាគម​ទន្តពេទ្យ​កម្ពុជា​ដែល​ចុះហត្ថលេខា​ដោយ​ប្រធាន​សមាគម​ទន្ត​បណ្ឌិត​ទៀង ឆ្នើម ដែល​បង្ហាញ​ដល់​សាធារណជន​ជុំវិញ​ហេតុការណ៍​ដក​ធ្មេញ​បណ្ដាល​ឱ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត ។