ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធាត់​លើស​ទម្ងន់​ប្រឈម​ខ្ពស់​ពី​ជំងឺ​បេះដូង​និង​ទឹកនោមផ្អែម​ប្រភេទ​-2

9 ឆ្នាំ មុន

មិន​ទាន់​ខកពេល​នៅឡើយ​សម្រាប់​បណ្តា​បុគ្គល​ដែល​ចង់​បញ្ចុះទម្ងន់​ដើម្បី​កែ​លំអ​សុខភាព​របស់​ខ្លួន ។ ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​ចុង​ក្រោយ​មួយ​ធ្វើ​ឡើង​ដោយ​អ្នក​វិទ្យាសាស្ត្រ​សាកលវិទ្យាល័យ City University បាន​រក​ឃើញ​ថា ការ​ធាត់​លើស​ទម្ងន់​ក្នុង​វ័យ​ចន្លោះ​ពី​២០​ទៅ​២៩​ឆ្នាំ អាច​បណ្តាល​ឱ្យ​មាន​បញ្ហា​សុខភាព​ច្រើន​យ៉ាង​ពេល​ក្រោយ​ក្នុង​ជីវិត ។ ទម្ងន់​ខ្លួន​បច្ចុប្បន្ន​របស់​បុគ្គល​ម្នាក់​ដោយ​

មិន​ទាន់​ខកពេល​នៅឡើយ​សម្រាប់​បណ្តា​បុគ្គល​ដែល​ចង់​បញ្ចុះទម្ងន់​ដើម្បី​កែ​លំអ​សុខភាព​របស់​ខ្លួន ។ ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​ចុង​ក្រោយ​មួយ​ធ្វើ​ឡើង​ដោយ​អ្នក​វិទ្យាសាស្ត្រ​សាកលវិទ្យាល័យ City University បាន​រក​ឃើញ​ថា ការ​ធាត់​លើស​ទម្ងន់​ក្នុង​វ័យ​ចន្លោះ​ពី​២០​ទៅ​២៩​ឆ្នាំ អាច​បណ្តាល​ឱ្យ​មាន​បញ្ហា​សុខភាព​ច្រើន​យ៉ាង​ពេល​ក្រោយ​ក្នុង​ជីវិត ។ ទម្ងន់​ខ្លួន​បច្ចុប្បន្ន​របស់​បុគ្គល​ម្នាក់​ដោយ​មិន​គិត​ពី​រយៈពេល​ដែល​គេ​ចាប់​ឡើងសាច់​ធាត់​ខ្លាំង​គឺ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បង្កើន​ហានិភ័យ​កើត​មាន​ជំងឺ​បេះដូង និង​ទឹកនោមផ្អែម​ប្រភេទ​-២ ។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​និយាយ​ថា ការ​រក​ឃើញ​របស់​ពួក​គេ​លើក​នេះ​បាន​បង្ហាញ​ជា​ភស្តុ​តាង​ដែល​ថា ការ​បញ្ចុះទម្ងន់​ខ្លួន​កុំឱ្យ​ធាត់​ខ្លាំង​ពេក​នៅ​ដំណាក់កាល​ណាមួយ​ក៏​ដោយ​គឺ​សុទ្ធតែ​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​សុខភាព​នានា​ដោយ​មិន​គិត​ពី​រយៈពេល​ដែល​បុគ្គល​នោះ​ធាត់​ឡើយ ។

Jennifer Dowd សមាជិក​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ថ្លែង​ថា ៖«​ការ​រក​ឃើញ​ពេល​នេះ​បាន​បង្ហាញ​ថា ហានិភ័យ​ជីវសាស្ត្រ​នៃ​ការ​ធាត់​លើស​ទម្ងន់​រយៈពេល​វែង ជាបឋម​គឺ​អាស្រ័យ​ទៅ​លើ​ហានិភ័យ​នៃ​ការ​ធាត់​លើស​ទម្ងន់​កាន់តែ​ខ្លាំង​ពេល​ក្រោយ​ក្នុង​ជីវិត​ក្នុង​ចំណោម​អ្នក​ដែល​ចាប់​ធាត់​លើស​ទម្ងន់​នៅ​វ័យក្មេង ។ យ៉ាងណា​ក៏​ដោយ រយៈពេល​នៃ​ភាពធាត់​នេះ​នៅ​តែ​ជា​ភាព​ស្មុគស្មាញ​នៃ​ការ​ស្លាប់ ។ ដូច្នេះ ការ​ទប់ស្កាត់​ការ​ឡើង​ទម្ងន់​នៅ​គ្រប់​វ័យ វា​គួរ​ជា​កិច្ចការ​អាទិភាព​សម្រាប់​សុខភាព​សាធារណៈ »៕