ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វែង​យល់​ពី​ពេលវេលា​ត្រូវ​រួម​ភេទ​ឱ្យ​ដល់​ចំណុច​ពិសេស​និង​មាន​ន័យ​ជ្រៅ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជា​ទូទៅ​ការ​រួម​ភេទ​ច្រើន​លើក​ច្រើន​សា​អាច​បណ្តាល​ឱ្យ​អស់កម្លាំង ហេវ​ហត់ និង​អាច​បាត់បង់​មនោសញ្ចេតនា​ស្រើបស្រាល​ថែម​ទៀត ។ តាម​ធម្មតា​បុរស​តែង​ប្រឈម​បញ្ហា​នេះ​ច្រើន​ជាង​នារី ប៉ុន្តែ​នារី​ក៏​ត្រូវ​មាន​ម្ចាស់​ការ​ធានា​សុខភាព​របស់​ខ្លួន​ផង​ដែរ ។ ពេលវេលា​ដែល​ល្អ​ក្នុង​ការ​រួម​ភេទ គួរតែ​អនុវត្ត​នៅ​ពេល​លោក​អ្នកមាន​សុខ​ភាពរឹងមាំ ទឹកចិត្ត​រីករាយមនោសញ្ចេតនា​

រាជធានី​ភ្នំពេញ ៖ ជា​ទូទៅ​ការ​រួម​ភេទ​ច្រើន​លើក​ច្រើន​សា​អាច​បណ្តាល​ឱ្យ​អស់កម្លាំង ហេវ​ហត់ និង​អាច​បាត់បង់​មនោសញ្ចេតនា​ស្រើបស្រាល​ថែម​ទៀត ។ តាម​ធម្មតា​បុរស​តែង​ប្រឈម​បញ្ហា​នេះ​ច្រើន​ជាង​នារី ប៉ុន្តែ​នារី​ក៏​ត្រូវ​មាន​ម្ចាស់​ការ​ធានា​សុខភាព​របស់​ខ្លួន​ផង​ដែរ ។ ពេលវេលា​ដែល​ល្អ​ក្នុង​ការ​រួម​ភេទ គួរតែ​អនុវត្ត​នៅ​ពេល​លោក​អ្នកមាន​សុខ​ភាពរឹងមាំ ទឹកចិត្ត​រីករាយមនោសញ្ចេតនា​ល្អូកល្អិន មានការ​ការពារ​និង​មាន​អនាម័យ​ល្អ ។ ការ​រួម​ភេទ​បែប​នេះ​ទើប​អាច​នាំ​មក​នូវ​អារម្មណ៍​ដ៏​រំភើប​រីករាយ បញ្ចេញ​ថាមពល​ដ៏​អស្ចារ្យ និង​មិន​ប៉ះពាល់​ដល់​សុខភាព​ឡើយ ។

លោក​អ្នក​មិន​គួរ​រួម​ភេទ​នៅ​ពេល​មាន​បញ្ហា​ស្មុគស្មាញ បន្ទាប់​ពី​ធ្វើការ​ហួសកម្លាំង មាន​ភាព​ហេវ​ហត់ និង​មិន​បាន​ត្រៀមលក្ខណៈ​អនាម័យ​ទុកជា​មុន​នោះ​ទេ ។ ក្រៅពី​នេះ​ក៏​ត្រូវ​ចៀសវាង​ការ​រួម​ភេទ​នៅ​ក្នុង​ករណី​មួយ​ចំនួន​ទៀត​ដូច​ជា​ពេល​ជិត​មក​រដូវ ពេល​កំពុង​មាន​រដូវ និង​ពេល​អស់​រដូវ​ថ្មី​ៗ ជា​ពិសេស​ក៏​មិន​ត្រូវ​រួម​ភេទ​ខណៈ​ពេល​កំពុង​ព្យាបាល​ជំងឺ​ស្ត្រី ជា​ហេតុ​នាំ​ឱ្យ​ឆ្លង​រោគ​តាម​រយៈ​ការ​រួម​ភេទ ។

ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ក្នុង​កំឡុង​ពីរ​ខែ​ដំបូង និង​ពីរ​ខែ​ចុង​ក្រោយ​មុន​ពេល​សម្រាលកូន ក៏​មិន​ត្រូវ​រួម​ភេទ​នោះ​ដែរ ព្រោះ​ក្នុង​កំឡុង​ពីរ​ខែ​ដំបូង​រាង​កាយ​កំពុង​ហេវ​ហត់ ដោយសារ​តែ​ការ​ចាញ់កូន ទារក​ដែល​ទើបតែ​បង្ក​កំណើត​មិន​ទាន់​រឹង​មាំ បើ​រួម​ភេទ​ជាមួយ​គ្នា​នោះ អាច​បណ្តាល​ឱ្យ​កូន​រលូត​បាន ។ ចំពោះ​ពីរ​ខែ​ចុង​ក្រោយ​ពោះ​កាន់តែ​ប៉ោង​ធំ ស្ត្រី​តែងតែ​មានការ​ហេវ​ហត់ បើសិនជា​រួម​ភេទ​ក្នុងអំឡុងពេល​នេះ​ក៏​អាច​បណ្តាល​ឱ្យ​បែក​ទឹកភ្លោះ​កូន​កើតមក​មិន​គ្រប់​ខែ ស្ត្រី​អាច​ប្រឈម​នឹង​ហានិភ័យ​ច្រើន ។

បើសិនជា​ករណី​មាន​បញ្ហា​ការ​រលូត​កូន​ឬ​រំលូតកូន បុរស​ត្រូវ​រង់ចាំ​ឱ្យ​បាន​យ៉ាងតិច​១​ស​ប្តា​ហ៍​ឡើង​ទៅ​ដែរ ទើប​ប្រដាប់​ភេទស្ត្រី​មាន​សភាព​ធម្មតា​ឡើង​វិញ អាច​បើក​ប្រតិបត្តិការ​បាន​ដោយ​មិន​មាន​ឧបសគ្គ​អ្វី​ឡើយ តែ​បើសិនជា​ឆាប់​រួម​ភេទ​ពេក​អាច​បណ្តាល​ឱ្យ​មាន​បញ្ហា​រលាក​ស្បួ​ន និង​ប៉ះពាល់​សុខភាព​ស្ត្រី ។

ការ​រួម​ភេទ​គឺជា​សកម្មភាព​បញ្ចេញ​ចលនា​ដ៏​ស្វាហាប់​រវាង​ដៃគូ​បុរស​និង​ស្ត្រី ដើម្បី​សុខ​ស្រួល​យា​៉​ង​ត្រជាក់ចិត្ត​លើស​ពី​សុខ​ដទៃ ។ ប៉ុន្តែ​មាន​ករណី​ខ្លះ​ក្រោយ​ពី​រួម​ភេទ​ជាមួយ​គ្នា​រួច នារី​ត្រូវ​ដេក​ឈឺ​នៅ​នឹង​កន្ទេល និង​មាន​ចេញ​ឈាម​តាម​ទ្វារមាស​យ៉ាងច្រើន បើ​សិនជា​មាន​ករណី​នេះ​កើតឡើង ហើយ​ស្ត្រី​មានការ​ខ្មាស​អៀន​មិន​ហ៊ាន​ទៅ​មន្ទីរពេទ្យ​ពិនិត្យ​មើល​ភ្លាម​ៗ​ទេ​នោះ អាច​នឹង​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត ហើយ​គ្រោះថ្នាក់​នេះ​គឺ​បណ្តាល​មក​ពី​ការ​ដាច់​រហែក​ទ្វារមាស​ក្រោយ​ពេល​រួម​ភេទ ។

ការ​ដាច់​រហែក​ទ្វារមាស​នេះ​គឺ​អាច​បណ្តាល​មក​ពី​ការ​រួម​ភេទ​ដោយ​បញ្ចេញ​ថាមពល​ខ្លាំង តក់ក្រហល់​ពេក និង​អាច​បណ្តាល​មក​ពី​ប្រដាប់បន្តពូជ​ស្ត្រី​រាក់​ឬ​ស្តើង តែ​ក៏​អាច​បណ្តាល​មក​ពី​សកម្មភាព​ប្រយុទ្ធ​មិនធម្មតា​កកិត​ខ្លាំង​នៅ​ពេល​រួម​ភេទ​ផង​ដែរ ៕