ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង Krunic បំបាក់​ជើង​ខ្លាំង Kvitova ក្នុង​ព្រឹត្តិការណ៍​វាយ​កូន​បាល់ US Open 2014

9 ឆ្នាំ មុន

កីឡាការិនី​វ័យ​២១​ឆ្នាំ​របស់​ស៊ែ​ប៊ី Aleksandra Krunic បាន​ធ្វើ​ឱ្យ​បណ្តា​អ្នក​ទស្សនា​នៅ​តារាង Louis Armstrong Stadium ទីក្រុង​ញូ​វ​យ៉​ក សហរដ្ឋអាមេរិក​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​រូប​នាង​បាន​បំបាក់​ជើង​ខ្លាំង​របស់​ឆែក Petra Kvitova ក្នុង​ព្រឹត្តិការណ៍​ប្រកួត​វាយ​កូន​បាល់​ក្រប​ខ័​ណ្ណ US Open ឆ្នាំ​២០១៤ ។

កីឡាការិនី​វ័យក្មេង​រូប​នេះ​បាន​បំបាក់ Kvitova ក្នុង​លទ្ធផល​២​សិត​ទល់​នឹង​០ គឺ ៦-៤ និង​៦-៤ ឈាន​ចូល​ទៅ​ជុំ​បន្ត​ដោយ​ក្តី​រីករាយ ។

នាង​បាន​ថ្លែង​ថា ៖ «​ពិត​ណាស់ ខ្ញុំ​មិន​បាន​សង្ឃឹមថា​អាច​យកឈ្នះ​ការ​ប្រកួត​លើក​នេះ​ទេ ។ អ្វី​ដែល​ខ្ញុំ​សង្ឃឹម គឺ​ត្រឹមតែ​យកឈ្នះ​ឱ្យ​បាន​១​សិត ។ សម្រាប់​ខ្ញុំ ជា​កិត្តិយស​មួយ​ដែល​បាន​ប្រកួត​ក្នុង​តារាង​តែ​មួយ​ជាមួយ​នាង Kvitova ។ នាង​ជា​ជើងឯក​ដ៏​មហិមា​មួយ​រូប​» ។

សម្រាប់​នាង Kvitova វិញ ការ​បរាជ័យ​លើក​នេះ គឺជា​ការ​បិទផ្លូវ​ឆ្ពោះទៅ​ការ​ឈ្នះ​ពាន​ក្របខ័ណ្ឌ​ធំ​លើក​ទី​២ ប្រចាំឆ្នាំ​របស់​នាង ។ សូម​បញ្ជាក់​ថា នេះ​គឺជា​លើក​ទី​៧​ហើយ ដែល​នាង​ចូលរួម​ប្រកួត​ក្នុង​ក្របខ័ណ្ឌ US Open ។ អ្វី​ដែល​ជា​ការ​កត់សម្គាល់ គឺ​នាង​មិន​ដែល​បាន​ឆ្លង​ផុត​ជុំ​ទី​៣​ឡើយ ពោល​គឺ​លើកលែងតែ​ឆ្នាំ​២០០៩​ប៉ុណ្ណោះ ។

ចំណែក​កីឡាការិនី​ម្ចាស់ផ្ទះ Nicole Gibbs បាន​ជួបនឹង​សំណាងអាក្រក់​ដូច​នាង Kvitova ដែរ បន្ទាប់​ពី​បរាជ័យ​ក្រោម​ថ្វីដៃ​កីឡាការិនី​អីុតា​លី Flavia Pennetta ក្នុង​លទ្ធផល​៤-៦ និង​០-៦ ។ កាលពី​ឆ្នាំ​២០១៣ នាង Pennetta បាន​ឆ្លង​ចូល​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ។

លទ្ធផល​នៃ​ការ​ប្រកួត​ផ្នែក​បុរស​វិញ កីឡាករ John Isner ក្លាយជា​កីឡាករ​ក្តី​សង្ឃឹម​របស់​ម្ចាស់ផ្ទះ​ចុង​ក្រោយ​គេ ក្រោយ​ពី​កីឡាករ​មិត្ត​រួម​ជាតិ​របស់​គេ​គឺ Sam Querrey បរាជ័យ​ក្រោម​ថ្វីដៃ​កីឡាករ​លំដាប់​ទី​១​ពិភពលោក ណូ​វ៉ា​ក់ យ៉ូ​កូ​វិច ។ Isner នៅ​ជុំ​បន្ទាប់​នឹង​ប៉ះ​ជាមួយ​កីឡាករ​អា​ល្លឺ​ម៉​ង់ Philipp Kohlschreiber ៕