ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត NISSAN NAVARA ស៊េរី​ថ្មី​បង្ហាញខ្លួន​នៅ​ផ្សារ​ទំនើប​អ៊ី អន​ម៉​ល

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ក្រុមហ៊ុន ណា​រី​តា ម៉ូ​ធ័​រ​ឃែ​រ ​(​ខេ​ម​បូ​ឌា​) NARITA MOTORCARE (CAMBODIA) CO.,LTD ជា​ក្រុមហ៊ុន​តែ​មួយ​គត់ ដែល​បាន​នាំ​ចូល​និង​ចែកចាយ​ផ្តាច់មុខ​រថយន្ត​ម៉ាក NISSAN NAVARA ហើយ​ក្រុមហ៊ុន​បាន​ផ្តល់​ជូន​នូវ​ឱកាស​ពិសេស​នេះ សម្រាប់​អតិថិជន​ដែល​បាន​ជាវ​រថយន្ត​ម៉ាក់ NISSAN NAVARA នឹង​ទទួល​បាន​ម៉ូតូ​ថ្មីស្រឡាង​មួយ​គ្រឿង​ភ្លាម​ៗ ។ លើស​ពី​នេះ​ទៅ​ទៀត​ ចំពោះ​ការ​ដាក់​តាំង​បង្ហាញ​រថយន្ត​នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​

រាជធានី​ភ្នំពេញ​ ៖ ក្រុមហ៊ុន ណា​រី​តា ម៉ូ​ធ័​រ​ឃែ​រ ​(​ខេ​ម​បូ​ឌា​) NARITA MOTORCARE (CAMBODIA) CO.,LTD ជា​ក្រុមហ៊ុន​តែ​មួយ​គត់ ដែល​បាន​នាំ​ចូល​និង​ចែកចាយ​ផ្តាច់មុខ​រថយន្ត​ម៉ាក NISSAN NAVARA ហើយ​ក្រុមហ៊ុន​បាន​ផ្តល់​ជូន​នូវ​ឱកាស​ពិសេស​នេះ សម្រាប់​អតិថិជន​ដែល​បាន​ជាវ​រថយន្ត​ម៉ាក់ NISSAN NAVARA នឹង​ទទួល​បាន​ម៉ូតូ​ថ្មីស្រឡាង​មួយ​គ្រឿង​ភ្លាម​ៗ ។ លើស​ពី​នេះ​ទៅ​ទៀត​ ចំពោះ​ការ​ដាក់​តាំង​បង្ហាញ​រថយន្ត​នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​នេះ អតិថិជន​ទាំងអស់​មានឱកាស​បើកបរ​សាកល្បង​នូវ​គុណភាព​របស់​រថយន្ត​ផ្ទាល់​។

ក្នុង​ឱកាស​តាំង​បង្ហាញ​រថយន្ត​នី​សាន់​ណា​វា​រ៉ា (NISSAN NAVARA) របស់​ក្រុមហ៊ុន​ណា​រី​តា ម៉ូ​ធ័​រ​ឃែ (​ខេ​ម​បូ​ឌា​) នៅ​ផ្សារ​ទំនើប​អ៊ី អន​ម៉​ល​នៅ​ក្នុង​រយៈ​ពេល​​៤​ថ្ងៃនេះ ចាប់ពី​ថ្ងៃ​ទី​២៨ ដល់​៣១ ខែសីហា ឆ្នាំ​២០១៤  ដើម្បី​ជួយ​សម្រួល​ដល់​អតិថិជន​មាន​ភាព​មមាញឹក​ក្នុង​ការងារ មិន​មាន​ពេលវេលា​គ្រប់គ្រាន់​អញ្ជើញ​មក​ក្រុមហ៊ុន​ដោយ​ផ្ទាល់​។​ កម្មវិធី​ផ្តល់​ជូន​ដ៏​អស្ចារ្យ​នេះ សម្រាប់​តែ​ចំនួន​រថយន្ត​២០​គ្រឿង​លើក​ដំបូង​ប៉ុណ្ណោះ  ហើយ​ចំពោះ​អតិថិជន​ទិញ​រថយន្ត​នី​សាន់​ណា​វា​រ៉ា ចាប់ពី​ឥឡូវនេះ នឹង​ទទួល​បាន​នូវ​ម៉ូតូ​ថ្មីស្រឡាង​មួយ​ភ្លាម​ៗ​ផង​ដែរ ។

បន្ថែម​លើ​នេះ​ទៅ​ទៀត អតិថិជន​ទាំងអស់​អាច​ធ្វើការ​បើកបរ​សាកល្បង​បន្ថែម​ជាមួយ​រថយន្ត​នីសា​ន់​ណា​វា​រ៉ា និង​ទទួល​បានការ​ពេញចិត្ត​យ៉ាង​ខ្លាំង​ដូច​ជា ប្រព័ន្ធ​ម៉ាស៊ីន​មានកម្លាំង​ខ្លាំង ​និង​ស្ទុះ​ល្អ ប្រព័ន្ធ​ត្រជាក់​ខ្លាំង ប្រព័ន្ធ​ជើង​ក្រោម​មាន​លំនឹង​ល្អ ជាង​ប្រភេទ​រថយន្ត​ភី​ក​អាប់​ដទៃ​ទៀត ជា​ពិសេស​ផ្នែក​ខាង​ក្នុង​​មាន​ពណ៌​ភ្លឺ និង​មាន​ភាព​ធំ​ទូលាយ​។

ចំពោះ​រថយន្ត​នី​សាន់​ណា​វា​រ៉ា គ្រប់​ម៉ូ​ដែល​ទាំងអស់​សុទ្ធតែ​ទទួល​បានការ​ធានា​គុណភាព​ពី​រោងចក្រ​ផ្ទាល់​ ហើយ​មានការ​ផ្គត់ផ្គង់​គ្រឿងបន្លាស់​សុទ្ធ និង​សេវា​កម្ម​ថែទាំ​ប្រកបដោយ​គុណភាព​ខ្ពស់ ជាមួយ​ក្រុម ការងារ​ដែល​មាន​បច្ចេកទេស​យ៉ាង​ជំនាញ​ធ្លាប់​ទទួល​បានការ​បណ្តុះបណ្តាល​មក​ពី​រោងចក្រ​ផ្ទាល់។​   

នីសា​ន់ ណា​វា​រ៉ា​ ជា​ប្រភេទ​រថយន្ត​ដែល​មាន​ម៉ាស៊ីន 2.5L និង​មាន​បំពាក់​នូវ​លក្ខណៈ​ពិសេស​ជា​ច្រើន​ដូចជា កម្លាំង​សេស​ខ្លាំង​រហូត​ដល់​១៧៤​សេស ប្រព័ន្ធ ​AUDIO: CD, VCD, Bluetooth,Touch Screen កាមេរ៉ា​សុវត្ថិភាព​មើល​ក្រោយ​យ៉ាង​ងាយស្រួល មាន​ភ្ជាប់​ iPod, iPhone, & USB  ប្រព័ន្ធ​កាប់​ពី​តាស់​គ្រប់គ្រង​ដោយ​អេ​ឡិច​ត្រូ​និ​ច​បញ្ជា​មិន​ចាំបាច់​ឈប់​ឡាន​, ​ប្រព័ន្ធ​ការពារ​ក្រឡាប់​អាច​បើកបរ​គ្រប់​ស្ថានភាព ​ទោះបី​ដឹក​ធ្ងន់​ជាមួយ​ផ្លូវ​កោង​ក៏​ដោយ​,​ប្រព័ន្ធ​ទប់​លំនឹង​ក្នុង​ពេល​បើកបរ​ដែល​មានការ​ទទួលស្គាល់​ពី​អតិថិជន​និង​ជាប់​ចំណាត់ថ្នាក់​លេខ​មួយ​, ភាព​ទាក់ទាញ​និង​ការ​រចនា​ម៉ូត​មាំ ធន់ មាន​សុវត្ថិភាព​បំផុត​ចំពោះ​ការ​ប្រើប្រាស់ ៕