ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​ប៉ូ​ទ្បូ​ញ​ជាប់​ជា​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប

9 ឆ្នាំ មុន

នាយក​រដ្ឋមន្ត្រី​ប៉ូ​ទ្បូ​ញ លោក DONALD TUSK ត្រូវ​បាន​ជ្រើសតាំង កាលពី​ថ្ងៃ​ទី​៣០ សីហា នា​ឱកាស​កិច្ចប្រជុំ​កំពូល​ពិសេស​របស់​សហភាព​អឺរ៉ុប នាទី​ក្រុង​ព្រុ​ច​សែ​ល ជា​អ្នក​ទ្បើ​ង​ជំនួស​ជនជាតិ​បែ​ល​ហ្ស៊ី​ក លោក HERMAN VAN ROMPUY ជា​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​សម្រាប់​រយៈពេល​២​ឆ្នាំ​កន្លះ ។

លោក TUSK អាយុ​៥៧​ឆ្នាំ ជា​មេដឹកនាំ​គណបក្ស​ផែនការ​ពលរដ្ឋ បាន​ដឹកនាំ​រដ្ឋាភិបាល​ប៉ូ​ទ្បូ​ញ​ចាប់តាំងពី​ឆ្នាំ​២០០៧​មក ។ នយោបាយ​សេដ្ឋកិច្ច​របស់​លោក ធ្វើ​ឱ្យ​ប្រទេស​ប៉ូ​ទ្បូ​ញ​ស្ថិត​ក្នុង​ស្ថាន​ភាពល្អ​ប្រសើរ​ជាង ប្រទេស​អឺរ៉ុប​ឯទៀត​ៗ​ក្នុង​ពេល​អឺរ៉ុប​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច ។

កិច្ចប្រជុំ​កំពូល​នោះ របស់​សហភាព​អឺរ៉ុប ក៏​បាន​ជ្រើសតាំង​រដ្ឋមន្ត្រី​ការ​បរទេស​អីុ​តា​លី លោកស្រី FEDERICA MOGHERINI ឱ្យ​កាន់​តំណែង​បន្ត​ពី​លោកស្រី​កា​តឺ​វី​ន​អា​ស្តុ​ន ជនជាតិ​អង់គ្លេស ជា​ប្រមុខ​ការទូត​សហភាព​អឺរ៉ុប ៕