ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Apple សហការ​ជាមួយ NXP បង្កើត​បច្ចេកវិទ្យា NFC លើ iPhone 6

9 ឆ្នាំ មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​លំដាប់ថ្នាក់​កំពូល​របស់​អា​មេ​រិ​ក Apple សហការ​ជាមួយ​ក្រុមហ៊ុន​ផ្គត់ផ្គង់​បន្ទះ Chip ហូ​ឡង់ NXP បង្កើត​បច្ចេកវិទ្យា NFC លើ​ផលិតផល iPhone 6 ។ NFC ដែល​មាន​ពាក្យ​ពេញ Near Field Communication គឺជា​បណ្តាញ​ទាក់ទង​របស់​ឧបករណ៍​អេ​ឡិច​ត្រូ​និក​មួយ​ទៅ​កាន់​ឧបករណ៍​អេ​ឡិច​ត្រូ​និក​ដទៃ​ទៀត​ដោយ​ប្រព័ន្ធ Wi-Fi ដើម្បី​ស្រង់​ព័ត៌មាន សំខាន់​ៗ​ដូច​ជា ការ​ត្រួតពិនិត្យ​សុវត្ថិភាព​ក្នុង​គេហដ្ឋាន ការ​ទូទាត់​ចំណាយ​

ក្រុមហ៊ុន​បច្ចេកវិទ្យា​លំដាប់ថ្នាក់​កំពូល​របស់​អា​មេ​រិ​ក Apple សហការ​ជាមួយ​ក្រុមហ៊ុន​ផ្គត់ផ្គង់​បន្ទះ Chip ហូ​ឡង់ NXP បង្កើត​បច្ចេកវិទ្យា NFC លើ​ផលិតផល iPhone 6 ។ NFC ដែល​មាន​ពាក្យ​ពេញ Near Field Communication គឺជា​បណ្តាញ​ទាក់ទង​របស់​ឧបករណ៍​អេ​ឡិច​ត្រូ​និក​មួយ​ទៅ​កាន់​ឧបករណ៍​អេ​ឡិច​ត្រូ​និក​ដទៃ​ទៀត​ដោយ​ប្រព័ន្ធ Wi-Fi ដើម្បី​ស្រង់​ព័ត៌មាន សំខាន់​ៗ​ដូច​ជា ការ​ត្រួតពិនិត្យ​សុវត្ថិភាព​ក្នុង​គេហដ្ឋាន ការ​ទូទាត់​ចំណាយ​ប្រចាំខែ ការ​ស្វែងរក​គោលដៅ ឬ​មនុស្ស ។ ជា​ពិសេស​ទៅ​ទៀត​នោះ គឺ​អាច​បញ្ជាក់​ទិន្នន័យ​ជាក់ស្តែង​របស់​មនុស្ស​ទៀត​ផង ។

លោក Tim Cook នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Apple និយាយ​ថា ការ​សហការ​នេះ​នឹង​ធ្វើ​ឱ្យ​ផលិតផល​ស៊េរី​ចុង​ក្រោយ iPhone 6 ទទួល​បាន​ប្រសិទ្ធភាព និង​គុណភាព​ប្រើប្រាស់​ពី​អតិថិជន​របស់​ខ្លួន ។

ក្រុមហ៊ុន Apple នឹង​បញ្ចេញ iPhone 6 នៅ​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០១៤ ក្នុង​តម្លៃ​ជាង​១​ពាន់​ដុល្លារ ដោយ​ជឿជាក់​ថា វា​អាច​ផ្តួល​ដៃគូ​ប្រកួតប្រជែង​ទាំងអស់​ដោយ​ដណ្តើម​យក​ទីផ្សារ​ភាគហ៊ុន ៕