ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​ជើង​ថ្មី​5​រូប​នឹង​បង្ហាញមុខ​ឱ្យ​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ាញ​ជំនួស​រៀមច្បង

9 ឆ្នាំ មុន

ដោយសារ​តែ​ទទួល​បាន​លទ្ធផល​ដ៏​ល្វីង​ជូរ​ចត់​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ពិភពលោក​២០១៤​នៅ​ប្រេ​ស៊ី​ល​ធ្លាក់​ត្រឹម​ជុំ​ទី​១ លោក Vicente de Bosque គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​បាន​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​ដោយ​ទម្លាក់​ចោល​កីឡាករ​ចាស់​ៗ​ចំនួន​បី​រូប​ចេញពី​ក្រុម​ជម្រើសជាតិ ។ កីឡាករ​ទាំងនោះ​រួម​មាន ៖ កីឡាករ​ខ្សែការពារ Gerard Pique កីឡាករ​ខ្សែប្រយុទ្ធ Torres និង​កីឡាករ​បម្រើ​ប្រយុទ្ធ Juan Mata ។

ជាមួយនឹង​ការ​ជម្រុះ​កីឡាករ​ចាស់​ៗ​ចេញពី​ក្រុម​ជម្រើសជាតិ លោក Vicente de Bosque ក៏​បាន​ជ្រើសរើស​កីឡាករ​ថ្មី ក្មេង​ៗ​ចំនួន​៥​រូប​មាន​ដូច​ជា​កីឡាករ​ចាំទី Kiko Casilla កីឡាករ​ខ្សែការពារ Mikel Sanjose កីឡាករ​ខ្សែការពារ Dani Carvajal កីឡាករ​ខ្សែបម្រើ Raul Garcia និង​កីឡាករ​ខ្សែប្រយុទ្ធ Paco Alcacer ។

លោក Del Bosque បាន​និយាយ​ថា ៖ នេះ​គឺជា​ក្រុម​ថ្មី​របស់​យើង ហើយ​ក៏​ប្រហែលជា​ក្រុម​មួយ​គួរ​ឱ្យ​ជឿ​ទុកចិត្ត​បាន​សម្រាប់​ការ​ប្រកួត​នា​ពេល​អនាគត។

ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​ត្រូវ​ត្រៀមខ្លួន​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​បារាំង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស​ប្តា​ហ៍​នេះ និង​យុទ្ធនាការ​ប្រកួត​ជម្រុះ​យូ​រ៉ូ​២០១៦​ជាមួយ​ក្រុម​មា​៉​សេ​ដ្វា​ន់ នៅ​ដើមខែ​កញ្ញា ២០១៤ ខាង​មុខ ៕