ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាចារ្យ អាចារិនី​ខ្មែរ​ជំនាន់​ទី​១៩​បាន​បញ្ចប់​ការ​បណ្តុះបណ្តាល​ដោយ​ជោគជ័យ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អាចារ្យ អាចារិនី​ទាំង​២២០​អង្គ​/នាក់ បាន​បញ្ចប់​ការ​បណ្តុះបណ្តាល​ស្តី​ពី​តួនាទី​ និង​ក្រមសីលធម៌​អាចារ្យ​ក្នុង​ទម្រង់​អា​ពា​ហ៍ពិពាហ៍​ និង​ពិធី​កម្ម​តាម​បែប​ព្រះពុទ្ធ​សាសនា​ដោយ​ជោគជ័យ ដើម្បី​រក្សា​ប្រពៃណី​ពី​បុរាណកាល ​និង​សម័យកាល​នេះ​ឲ្យ​បាន​គង់វង្ស​។

ពិធី​ទទួល​វិ​ញ្ញាប​ន​ប័ត្រ​បញ្ជាក់​ការ​សិក្សា​នេះ​ប្រព្រឹត្ត​ឡើង​ក្រោម​អធិបតីភាព លោក មិន ឃិ​ន រដ្ឋមន្ត្រីក្រសួង​ធម្មការ​ និង​សាសនា ​និង​លោកស្រី​ជា​ភរិយា​កាលពីរសៀល​ថ្ងៃ​ទី​៣០  សីហា  ២០១៤ នៅ​ទីស្តីការក្រសួង​។

​លោក មិន ឃិ​ន រដ្ឋមន្ត្រីក្រសួង​ធម្មការ​ និង​សាសនា​បាន​មាន​ប្រសា​ស​ន៌​ថា ទោះបី​ប្រទេស​ជាតិ​ស្ថិត​ក្នុងសាកល​ភាវូប្បនីយកម្ម​យ៉ាងណា​ក៏​ដោយ ក៏​ការ​អភិរក្ស ​និង​ការ​ថែរក្សា​វប្បធម៌​ប្រពៃណី​ដ៏​ល្អ​ផូរផង់​នៅ​តែ​មាន ដែល​នេះ​ជា​បញ្ហា​ចំបង​បំផុត​ និង​ទាមទា​ឲ្យ​មានការ​ចូលរួម​ពី​សំណាក់​អាចារ្យ អាចារិនី​ទាំងអស់​ ព្រមទាំង​យក​ទៅ​ផ្សព្វ ផ្សាយ​បន្ត​នៅ​តាម​សហ​គម​ន៍​ឲ្យ​បាន​ជ្រួតជ្រាប​ផង​ដែរ​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព