ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងទ័ព​អីុ​រ៉ា​ក់​វាយ​យក​បាន​ទីក្រុង​2​ពី​ពួក​រដ្ឋ​អ៊ិ​ស្លា​ម​វិញ

9 ឆ្នាំ មុន

ប្រភព​ព័ត៌មាន​យោធា​រាយការណ៍​កាលពី​ថ្ងៃ​ទី​៣០ សីហា​ថា កងកម្លាំង​សន្តិសុខ​អុ​ី​រ៉ា​ក់​វាយ​យក​បាន​វិញ​នូវ​ទីក្រុង​២ ដែល​ត្រួតត្រា​ដោយ​ពួក​យុទ្ធ​ជន​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ក្នុង​ខេត្ត​ឌី​យ៉ា​ឡា និង​ខេត្ត​សាឡា​ហ៊ូ​ឌី​ន ។

ប្រភព​ព័ត៌មាន​យោធា​រាយការណ៍​កាលពី​ថ្ងៃ​ទី​៣០ សីហា​ថា កងកម្លាំង​សន្តិសុខ​អុ​ី​រ៉ា​ក់​វាយ​យក​បាន​វិញ​នូវ​ទីក្រុង​២ ដែល​ត្រួតត្រា​ដោយ​ពួក​យុទ្ធ​ជន​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ក្នុង​ខេត្ត​ឌី​យ៉ា​ឡា និង​ខេត្ត​សាឡា​ហ៊ូ​ឌី​ន ។

មេបញ្ជាការ​កងទ័ព​អីុ​រ៉ា​ក់ ឧត្តមសេនីយ៍ ABDUL AMIR AL ZAIYDI ថ្លែង​ទៅ​កាន់​ក្រុម​អ្នកកាសែត​ថា ក្នុង​ខេត្ត​សាឡា​ហ៊ូឌី​ន ចាប់តាំងពី​ថ្ងៃ​ទី​២៩ សីហា​មក កងកម្លាំង​សន្តិសុខ ដោយ​មានការ​ជួយ​ទ្រទ្រង់​របស់​ពួក​ជីវពល​ស៊ី​អីុ​ត​ជា​ច្រើន​ពាន់​នាក់​បាន​ប្រយុទ្ធ​តតាំង​ជាមួយ​ពួក​យុទ្ធ​ជន​រដ្ឋ​អ៊ិ​ស្លា​ម​ជុំវិញ​ទីក្រុង​អា​ម័​រលី ដែល​ឡោម​ព័ទ្ធ​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​៩០​គីឡូម៉ែត្រ​ខាងកើត​ទីក្រុង​ទី​គ្រី​ត ទីប្រជុំជន​ខេត្ត ។

យោង​តាម​មេបញ្ជាការ​រូប​នោះ​ថា ក្រោយ​ការ​ប៉ះទង្គិច​គ្នា​យ៉ាង​សាហាវ​មក កងទ័ព​ដណ្តើម​យក​បាន​តំបន់​ជា​ច្រើន​ស្ថិត​នៅ​ជុំវិញ​បណ្តា​ទីតាំង​របស់​ពួក​រដ្ឋ​អ៊ិ​ស្លា​ម​ដែល​ឡោម​ព័ទ្ធ​ទីក្រុង​អា​ម័​រលី​រយៈពេល​ជាង​២​ខែ​មក​ហើយ ។ ពួក​រដ្ឋ​អ៊ិ​ស្លា​ម​យ៉ាងតិច​៣០​នាក់​បាន​ត្រូវ​ស្លាប់​ក្នុង​ការ​ប្រយុទ្ធ​គ្នា​កាលពី​យប់​ថ្ងៃ​ទី​៣០ សីហា​។ កងទ័ព​ពេល​នេះ​កំពុង​តែ​បំបែក​ការ​ឡោម​ព័ទ្ធ​ក្រុង​អា​ម័​រលី ហើយ​បើកផ្លូវ​ថ្នល់​ទាំងឡាយ​ដើម្បី​រំដោះប្រជាជន​ដែល​បាន​ប្រយុទ្ធ​ដើម្បី​ការពារ​ទីក្រុង​របស់​គេ ទោះបី​ត្រូវ​ដាច់​ស្បៀង​និង​ទឹក​រយៈពេល​ជាង​២​ខែ​មក​ហើយ​ក្តី ។

ក្នុង​ខេត្ត​ឌី​យ៉ា​ឡា​ភាគ​ខាងកើត​អីុ​រ៉ា​ក់ កងទ័ព​ជាមួយ​ការ​ជួយ​អន្តរាគមន៍​របស់​ពួក​ជីវពល​ស៊ី​អុ​ី​ត ក្នុង​ការ​វាយលុក​ថ្មី​មួយ​អាច​វាយ​រំដោះ​តំបន់ INJANAH ចម្ងាយ​៧០​គីឡូម៉ែត្រ​ខាងជើង​ទីក្រុង​បា​គូ​បា ទីប្រជុំជន​ខេត្ត ។ ក្រោយ​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ស្វិតស្វាញ​អស់​រយៈពេល​៧​ម៉ោង​មក កងទ័ព​បាន​សម្លាប់​ពួក​រដ្ឋ​អ៊ិ​ស្លា​ម​ជាង​៣០​នាក់​ហើយ​កម្ទេច​រថយន្ត​ជា​ច្រើន​គ្រឿង​របស់​ពួក​គេ ។

កងទ័ព និង​ពួក​ជីវពល​ស៊ី​អីុ​ត ក៏​ដណ្តើម​យក​បាន​ភូមិ​៩ នៅ​ជុំវិញ​ទីក្រុង INJANAH ដែល​អាច​ឱ្យ​កងកម្លាំង​សន្តិសុខ​ត្រួតត្រា​ផ្នែក​ខាងជើង​នៃ​ខេត្ត ដែល​មុន​នេះ​ត្រួតត្រា​ដោយ​ពួក​រដ្ឋ​អ៊ិ​ស្លា​ម ៕