ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​ឧទ្ទាម​ស៊ី​រី​ឡោម​ព័ទ្ធ​ប៉ុស្តិ៍​មួយ​របស់​កង​ទាហាន អ​.​ស​.​ប ជិត​ខ្ពង់រាប​ហ្គោ​ឡង់

9 ឆ្នាំ មុន

ទូរទស្សន៍​អា​រ៉ាប់ Al-Mayadeen រាយការណ៍​ថា បណ្តា​ក្រុម​ប្រដាប់​អាវុធ​កាលពី​ថ្ងៃ​ទី​៣០ សីហា បាន​ឡោម​ព័ទ្ធ​ប៉ុស្តិ៍​មួយ​របស់​កង​ទាហាន​មួក​ខៀវ​អ​.​ស​.​ប នៅ​ខេត្ត Kouneitra ភាគ​ខាងត្បូង​ស៊ី​រី ជាប់​នឹង​ព្រំដែន​នៃ​ខ្ពង់រាប​ហ្គោ​ឡង់ កាន់កា.ប់​ដោយ​អីុ​ស្រា​អែ​ល ។

ទូរទស្សន៍​អា​រ៉ាប់ Al-Mayadeen រាយការណ៍​ថា បណ្តា​ក្រុម​ប្រដាប់​អាវុធ​កាលពី​ថ្ងៃ​ទី​៣០ សីហា បាន​ឡោម​ព័ទ្ធ​ប៉ុស្តិ៍​មួយ​របស់​កង​ទាហាន​មួក​ខៀវ​អ​.​ស​.​ប នៅ​ខេត្ត Kouneitra ភាគ​ខាងត្បូង​ស៊ី​រី ជាប់​នឹង​ព្រំដែន​នៃ​ខ្ពង់រាប​ហ្គោ​ឡង់ កាន់កាប់​ដោយ​អីុ​ស្រា​អែ​ល ។

ទូរទស្សន៍ Al-Mayadeen គូសបញ្ជាក់​ថា ពួក​យុទ្ធ​ជន​នៃ​រណ​សិស្ស​អាល់​ណូ​ស្ត្រា មាន​ទំនាក់ទំនង​ជាមួយ​អាល់​កៃ​ដា ដណ្តើម​ត្រួតត្រា​ទីតាំង​មួយ​របស់​កងកម្លាំង​អង្គការសហប្រជាជាតិ ទទួល​បន្ទុក​ត្រួតពិនិត្យ​បទ​ឈប់​បាញ់​គ្នា FNUOD ស្ថិត​នៅ​ទីក្រុង Ruwayhinab ក្នុង​ខេត្ត Kouneitra ។ ប្រភព​ព័ត៌មាន​ដដែល​នោះ បន្ត​ថា ពួក​ទាហាន​មួក​ខៀវ​អង្គការសហប្រជាជាតិ ជនជាតិ​ហ្វ៊ី​លី​ពី​ន ដែល​ការពារ​តតាំង ត្រូវ​ឡោម​ព័ទ្ធ បាន​ប៉ះទង្គិច​គ្នា​ជាមួយ​ពួក​យុទ្ធ​ជន​នៃ​ក្រុម​រណ​សិស្ស​អាល់​ណូ​ស្ត្រា ។

ព័ត៌មាន​ឯទៀត​ៗ​និយាយ​ថា ក្រុម​មួយ​ក្នុង​ចំណោម​ក្រុម​ទាំង​២ នៃ​កង​ទាហាន​មួក​ខៀវ​ជនជាតិ​ហ្វ៊ី​លី​ពី​ន អាច​ភៀសខ្លួន​ទៅ​កាន់​តំបន់​ខ្ពង់រាប​ហ្គោ​ឡង់ កាន់កាប់​ដោយ​អីុ​ស្រា​អែ​ល ខណៈ​ក្រុម​មួយទៀត នៅ​ជាប់​ក្នុង​ការ​ឡោម​ព័ទ្ធ​របស់​ពួក​សកម្មប្រយុទ្ធ​នៅឡើយ ។

ពួក​សកម្មប្រយុទ្ធ​រ៉ា​ឌី​កាល់​ទាំងនោះ កាលពី​ថ្ងៃ​ទី​២៨ សីហា កន្លង​មកនេះ បាន​ចាប់ពង្រត់​ទាហាន​មួក​ខៀវ​៤៤​នាក់ ក្រោយ​ពួក​គេ​វាយ​ដណ្តើម​ត្រួតត្រា​តំបន់​ជា​ច្រើន​ទៀត នៅ​ខេត្ត Kouneitra ។ អ្នកនាំពាក្យ​ម្នាក់​របស់​អ​.​ស​.​ប គូសបញ្ជាក់​ថា ទាហាន​មួក​ខៀវ​ទាំង​៤៤​នាក់ ដែល​ត្រូវ​ចាប់ពង្រត់​នៅ​ខ្ពង់រាប​ហ្គោ​ឡង់ សុទ្ធតែ​សុខ​សប្បាយ​ទាំងអស់​គ្នា តែ FNUOD នៅ​តែ​មិន​ទាន់​អាច​ទាក់ទង​ដោយ​ផ្ទាល់​ជាមួយ​ពួក​គេ​នៅឡើយ ៕