ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិប​ជម្រើសជាតិ​និង​យុវជន​ដណ្ដើម​បាន​មេ​ដាស​មាស​ច្រើន​ជាងគេ​ក្នុង​ព្រឹត្ដិការណ៍​ជើងឯក​សូ​រី​ន​ហ្ស៊ី​កាំ​ប៉ូ​ឆ្នាំ​នេះ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​សូ​រី​ន​ហ្ស៊ី​កាំ​ប៉ូ​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​លើក​ទី​២​ប្រចាំឆ្នាំ​២០១៤ ដែល​ជា​កម្មវិធី​ប្រកួត​ប្រចាំឆ្នាំ​របស់​ក្រសួង​អប់រំ យុវជន​និង​កីឡា បាន​បញ្ចប់​ហើយ​កាលពី​រសៀល​ថ្ងៃ​ទី​៣០ សីហា ។ ពិធី​បិទ​ការ​ប្រកួត​ត្រូវ​បាន​គេ​រៀបចំ​ធ្វើ​នៅ​សាល​ដំបូលទូក​ថ្មី​នៃ​ពហុ​កីឡដ្ឋាន​ជាតិ ក្រោម​អធិបតីភាព​លោក​បណ្ឌិត ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ដ្រីក្រសួង​អប់រំ យុវជន​និង​កីឡា ។

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​សូ​រី​ន​ហ្ស៊ី​កាំ​ប៉ូ​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​លើក​ទី​២​ប្រចាំឆ្នាំ​២០១៤ ដែល​ជា​កម្មវិធី​ប្រកួត​ប្រចាំឆ្នាំ​របស់​ក្រសួង​អប់រំ យុវជន​និង​កីឡា បាន​បញ្ចប់​ហើយ​កាលពី​រសៀល​ថ្ងៃ​ទី​៣០ សីហា ។ ពិធី​បិទ​ការ​ប្រកួត​ត្រូវ​បាន​គេ​រៀបចំ​ធ្វើ​នៅ​សាល​ដំបូលទូក​ថ្មី​នៃ​ពហុ​កីឡដ្ឋាន​ជាតិ ក្រោម​អធិបតីភាព​លោក​បណ្ឌិត ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ដ្រីក្រសួង​អប់រំ យុវជន​និង​កីឡា ។

ការ​ប្រកួត​សម្រាប់​ឆ្នាំ​២០១៤​នេះ​មាន​ក្លិប​និង​សមាគម​ចូលរួម​ចំនួន​៥​ដូច​ជា ក្លិប​ម៉ុង​ឌី​យ៉ា​ល់ ,​ក្លិប​ដឺ​ប្លេ​ស ,​ក្លិប​ស្មា​ធ​ឃី​ដ ,​ក្លិប​ជម្រើសជាតិ និង​ក្លិប​យុវជន និង​មាន​កីឡាករ​-​កីឡាការិនី ចូលរួម​សរុប​ចំនួន​៩៥​នាក់ ។

ចំពោះ​លទ្ធផល​លើ​វិញ្ញាសា​កា​តា​ឯកត្ដជន​ផ្នែក​នារី​ក្របខ័ណ្ឌ​ក​២ ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​លើ​កីឡាការិនី ញ៉ែ​ម សុផល​មុនី មក​ពី​ក្លិប​យុវជន ឯ​ផ្នែក​បុរស​ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​កីឡាករ ចាន់ យ៉ុ​ន​ជៀន មក​ពី​ក្លិប​យុវជន ។

វិញ្ញាសា​កា​តា​ឯកត្ដជន​ក្របខ័ណ្ឌ​ក​១ ផ្នែក​នារី​ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​កីឡាការិនី សុវណ្ណ រចនា មក​ពី​ក្លិប​យុវជន និង​ផ្នែក​បុរស​ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​កីឡាករ សុវណ្ណ គិរី មក​ពី​ក្លិប​ជម្រើសជាតិ ។

វិញ្ញាសា​កា​តា​គូ​ផ្នែក​នារី ចំណាត់ថ្នាក់​ពី​លេខ​១​ដល់​លេខ​៣ សុទ្ធតែ​បាន​ទៅ​លើ​ក្លិប​យុវជន​ទាំងអស់ ឯ​ផ្នែក​បុរស​ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​លើ​ក្លិប​ជម្រើសជាតិ ,​លេខ​២ បាន​ទៅ​ក្លិប​ម៉ុង​ឌី​យ៉ា​ល់ និង​លេខ​៣ បាន​ទៅ​ក្លិប​យុវជន ។

វិញ្ញាសា​ប្រយុទ្ធ​ឯកត្ដជន​ផ្នែក​នារី​ទម្ងន់​៥៣​គីឡូក្រាម​ឡើង លេខ​១​បាន​ទៅ​លើ​កីឡាការិនី​សុវណ្ណ រចនា មក​ពី​ក្លិប​យុវជន ។

វិញ្ញាសា​ឯកត្ដជន​ផ្នែក​បុរស​ក្របខ័ណ្ឌ​ក​១ ទម្ងន់​ក្រោម​៦០​គីឡូក្រាម លេខ​១​បាន​ទៅ​កីឡាករ ឌុន ស​ម្ផ​ស្ប មក​ពី​ក្លិប​ម៉ុង​ឌី​យ៉ា​ល់ និង​ទម្ងន់​៦៥​គីឡូក្រាម​ឡើង​ទៅ​លេខ​១​បាន​ទៅ​កីឡាករ គិត ហុង​ឆេ​ង មក​ពី​ក្លិប​ជម្រើសជាតិ ។

វិញ្ញាសា​ឯកត្ដជន​ផ្នែក​បុរស​ក្របខ័ណ្ឌ​ក​២​ទម្ងន់​ក្រោម​៥០​គីឡូក្រាម​លេខ​១​បាន​ទៅ​កីឡាករ ជរ សំណាង ខៃ​ស៊ិ​ន មក​ពី​ក្លិប​ជម្រើសជាតិ និង​ទម្ងន់​៥០​គីឡូក្រាម​ឡើង​ទៅ​លេខ​១​បាន​ទៅ​កីឡាករ ចាន់ យ៉ុ​ង​ជៀន មក​ពី​ក្លិប​យុវជន ។

មាន​ប្រសាសន៍​ក្នុង​ឱកាស​នោះ លោក​បណ្ឌិត ហង់ ជួនណា​រ៉ុ​ន បាន​រៀបរាប់​ពី​ប្រវត្ដិ​នៃ​កីឡា​សូ​រី​ន​ហ្សុ​ិ​កាំ​ប៉ូ តាម​ការ​ចង​ចាំ​របស់​លោក​ថា​បាន​ចាប់​កំណើត​ឡើង​នៅ​ប្រទេស​ជប៉ុន ដោយ​សង្ឃ​មួយ​អង្គ​បាន​ទៅ​សិក្សា​រៀនសូត្រ​នៅ​វិហា​រសាវ​លីង ប្រទេស​ចិន ។ ពេល​ត្រឡប់​មក​ប្រទេស​កំណើត​វិញ​ព្រះ​អង្គ​បាន​ចងក្រង​ជា​ក្បាច់គុន​នេះ​ឡើង និង​បាន​ផ្សព្វផ្សាយ​ដល់​បណ្ដា​ប្រទេស​មួយ​ចំនួន​ក្នុង​ទ្វីបអាស៊ី និង​ពិភពលោក បូក​រួម​ទាំង​កម្ពុជា​ផង​ដែរ​គឺ​បាន​ចូល​មក​នៅ​ឆ្នាំ​២០១១ ។ លោក​បន្ដ​ថា ថ្វី​ដ្បិតតែ​កីឡា​នេះ​ជា​ប្រភេទ​កីឡា​ថ្មី​ក៏​ពិតមែន ប៉ុន្ដែ​បាន​ធ្វើ​ឱ្យ​កម្ពុជា​មាន​កិត្ដិយស​លើ​ឆាក​អន្ដរជាតិ​ក្នុង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​កន្លង​មក គឺ​ទទួល​បាន​មេដាយមាស ប្រាក់ និង​សំរឹទ្ធ​ជា​ច្រើន​ផង​ដែរ ។

លោក​រដ្ឋមន្ដ្រី​បាន​បន្ដ​ទៀត​ថា លទ្ធផល​របស់​កីឡាករ​-​កីឡាការិនី​ដែល​ទទួល​ជ័យ​លា​ភី​នា​ពេល​នេះ​ពិតជា​បាន​មក​ពី​ការ​ខិតខំ​ហ្វឹកហាត់​ជា​ប្រចាំ មានការ​តស៊ូ​ព្យាយាម គោរព​វិន័យ​បាន​ល្អ យកចិត្ដទុកដាក់​ស្ដាប់​ការ​ពន្យល់ និង​ការ​បង្ហាត់បង្រៀន​របស់​គ្រូបង្វឹក ។ ដូច្នេះ​ដើម្បី​ឱ្យ​កីឡា​នេះ​ក្លាយជា​កីឡា​មួយ​ប្រភេទ​ដ៏​មាន​សក្ដានុពល សហព័ន្ធ​ត្រូវធ្វើ​យ៉ាងណា​បណ្ដុះបណ្ដាល​គ្រូបង្វឹក អាជ្ញាកណ្ដាល និង​កីឡាករ​-​កីឡាការិនី​ឱ្យ​បាន​ច្រើន និង​មាន​ទេព​កោសល្យ​សមត្ថភាព​ពិតប្រាកដ ដើម្បី​អាច​ដណ្ដើម​យក​មេដាយ​ឱ្យ​បាន​ច្រើន​នៅ​ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​មនា​ឆ្នាំ​២០២៣ ខាង​មុខ៕