ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តហោះ​កា​ហ្គោ​អ៊ុយ​ក្រែ​ន​មួយ​គ្រឿង​ធ្លាក់​នៅ​អាល់​ហ្សេ​រី

9 ឆ្នាំ មុន

សារព័ត៌មាន​ក្នុងស្រុក​របស់​អាល់​ហ្សេ​រី រាយការណ៍​ថា យន្តហោះ​កា​ហ្គោ​១​គ្រឿង​របស់​អ៊ុយ​ក្រែ​ន​បាន​ធ្លាក់​កាលពី​ថ្ងៃ​ទី​៣០ សីហា វេលា​ម៉ោង​១​និង​៤០​នាទី​ម៉ោង​សកល នៅ​ខេត្ត​តា​ម៉ា​ន់ រ៉ា​សេត ចុង​ខាងត្បូង​ប្រទេស​អាល់​ហ្សេ​រី ដោយ​ពួក​អ្នក​ជួយ​សង្គ្រោះ​ពុំ​បាន​រក​ឃើញ​អ្នក​នៅ​រស់រាន​មានជីវិត​ម្នាក់​ណា​ឡើយ។

ដោយ​ដកស្រង់​សេចក្តីថ្លែងការណ៍​មួយ​របស់​ក្រសួង​ដឹក​ជញ្ជូន ទូរទស្សន៍​រដ្ឋ​អាល់​ហ្សេ​រី​រៀបរាប់​ថា យន្តហោះ​ធុន Antonov-12 ដែល​មាន​មនុស្ស​ជិះ​ក្នុង​នោះ​៧​នាក់ ក្នុង​នោះ​មាន​បណ្តា​សមាជិក​ក្រុម​យានិក​បាន​ធ្លាក់​ក្នុង​តំបន់​ភ្នំ​មួយ ចម្ងាយ​១៥​គីឡូម៉ែត្រ​ខាងត្បូង​ព្រ​លាន​យន្តហោះ​ខេត្ត​តា​ម៉ា​ន់​រ៉ា​សេត ជា​កន្លែង​ដែល​យន្តហោះ​នោះ​ឈប់​សំចត ។

តាម​សេចក្តីថ្លែងការណ៍​នោះ​ថា ការ​ទាក់ទង​ជាមួយ​យន្តហោះ​បាន​បាត់​៣​នាទី ក្រោយ​ពី​វា​ហោះ​ចេញពី​ព្រ​លាន​យន្តហោះ​តា​ម៉ា​ន់​រ៉ា​សេត ។ ពួក​អ្នក​ជួយ​សង្គ្រោះ ត្រូវ​បាន​បញ្ជូន​ភ្លាម​ៗ​ទៅ​កាន់​កន្លែង​យន្តហោះ​ធ្លាក់ ហើយ​ពុំ​រក​ឃើញ​អ្នក​នៅ​រស់ណា​ម្នាក់​ឡើយ ។

យន្តហោះ​ជា​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អ៊ុយ​ក្រែ​ន Ukraine Alliance ដឹក​គ្រឿង​ឧបករណ៍​ឧស្សាហកម្ម ខាង​ផ្នែក​ថាមពល ៕