ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​​ឆក់កាបូបពីរនាក់ ​ឆក់បានហើយ​ជាប់អន្ទាក់ប៉ូលិស

9 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ យុវជនពីរនាក់ ​បានត្រូវប៉ូលិស​ប្រចំាគោលដៅ​ដេញចាប់បាន​ ខណៈយុវជន​ទំាងពីរនាក់នោះ​ បានធ្វើសកម្មភាព​ឆក់កាបូបកម្មការិនី​កាត់ដេរម្នាក់ ។

ហេតុការណ៍នេះ​ បានក់តឡើង​នៅម៉ោង៨និង៥៥នាទីព្រឹកថ្ងៃទី៣១ ​សីហា​ ២០១៤​ នៅចំណុចភ្លើងស្តុប​មុខអាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ។

រាជធានីភ្នំពេញ​ ៖ យុវជនពីរនាក់ ​បានត្រូវប៉ូលិស​ប្រចំាគោលដៅ​ដេញចាប់បាន​ ខណៈយុវជន​ទំាងពីរនាក់នោះ​ បានធ្វើសកម្មភាព​ឆក់កាបូបកម្មការិនី​កាត់ដេរម្នាក់ ។

ហេតុការណ៍នេះ​ បានក់តឡើង​នៅម៉ោង៨និង៥៥នាទីព្រឹកថ្ងៃទី៣១ ​សីហា​ ២០១៤​ នៅចំណុចភ្លើងស្តុប​មុខអាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ។

ជនសង្ស័យទំាងពីរនាក់​ ម្នាក់ឈ្មោះ​ សៅ គឹមហុង ​អាយុ២២ឆ្នាំ ​ស្នាក់នៅផ្ទះជួល​ក្នុងសង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ​ និងម្នាក់ទៀតឈ្មោះ ​យឺន រ៉ាដូ ​អាយុ២០ឆ្នំា ​ស្នាក់នៅផ្ទះជួលក្នុងភូមិព្រៃទា​ សង្កាត់ចោមចៅ​ ខណ្ឌពោធិសែនជ័យ ។ ចំណែកម្ចាស់កាបូបឈ្មោះ​ អ៊ុយ ចាន់ថា ​អាយុ៣៦ឆ្នាំ ​ជាកម្មការិនីកាត់ដេរ ​ស្នាក់នៅក្នុងភូមិចំការឪឡឹក ​សង្កាត់កាកាប ​ខណ្ឌពោធិសែនជ័យ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានស្រង់សម្តីសមត្ថកិច្ច​បញ្ជាក់ឲ្យដឹងថា​ មុនពេលកើតហេតុ ​ស្រ្តីរងគ្រោះបានជិះរថយន្ត​ចេញពីសង្កាត់កំាបូល​ មកដល់ចំណុចភ្លើង​ស្តុបមុខអាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញ​ ​បានចុះពីលើរថយន្ត​ដឹក​ដៃកូន​ដើរ​លើចិញ្ចើមផ្លូវ ​ស្រាប់តែជនសង្ស័យ​ទំាងពីរនាក់ខាងលើ​ជិះម៉ូតូមួយគ្រឿង​ម៉ាកសេ១០០ ​ស៊េរី២០១២​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ ​1BM 7412 ​ក្នុងទិសដៅពីលិចទៅកើត ​ឆក់កាបូប ​រួចបើករត់ ក៍ត្រូវប៉ូលិស​ប្រចំាគោល​ដៅ​ក្បែរ​នោះ​ ​ជិះ​ដេញតាមរហូតមកដល់​សង្កាត់កាកាប​ ជនសង្ស័យ​បានផ្តួលម៉ូតូចោលរត់ ​តែរត់មិនរួចក៍ត្រូវប៉ូលិស​ក្របួចជាប់តែម្តង ។

បើតាមស្រ្តីរងគ្រោះ​នៅក្នុងកាបូបនោះ​មានលុយខ្មែរ៧ម៉ឺនរៀល ​និង​ កន្តឹង១ខ្សែ ​ប៉ុន្តែពេលប៉ូលិស​ចាប់បានឆែកមើល​ឃើញមានលុយខ្មែរ១ពាន់រៀល​ និង​ ថ្នំាពេទ្យមួយចំនួន ។

បច្ចុប្បន្ន​ ជនសង្ស័យចោរឆក់ទំាងពីរនាក់ ​សមត្ថកិច្ចកំពុងសាកសួរ ​និងឃុំខ្លួននៅការិយាល័យ​ព្រហ្មទណ្ឌខណ្ឌពោធិសែនជ័យ ​រង់ចំាកសាងសំណុំរឿង​បញ្ជូនទៅតុលាការចាត់ការបន្ត ៕