ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយ​កុយ​ប្រកាស​សុំ​ជំនួយ​ពី​បងប្អូន​នៅ​ប្រទេស​ជប៉ុន បង្កើត​មូ​លនិ​ធិ​ជួយ​មន្ទីរពេទ្យ​គ​ន្ឋ​បុ​ប្ជា

9 ឆ្នាំ មុន

រាជធាីភ្នំពេញ ៖ ដូច​ការ​គ្រោងទុក​នាយ​កុយ តារា​កំប្លែង​ល្បីល្បាញ​លំដាប់​ជួរ​មុខ​បាន​ត្រឡប់​មក​ដល់​ស្រុក​កំណើត​វិញ​ហើយ បន្ទាប់​ពី​សម្តែង​ជូន​ប្រជា​ជន​​ខ្មែរ​ នា​ឱកាស​នោះ អស់​រយៈពេល​ជិត​៤​ស​ប្តា​ហ៍​។ ក្នុង​ពេល​ដែល​លោក​បាន​រៀបចំ​បញ្ចប់​ការ​សម្តែង​ជា​ផ្លូវការ​រួច​មក ​ថែម​ទាំង​បាន​ធ្វើ​ការ​អំពាវនាវ​សុំ​ជំនួយ​ពី​អាណិកជន​ខ្មែរ​មេត្តា​គិតគូដល់​មន្ទីរ​ពេទ្យ​គ​ន្ឋ​បុ​ប្ជា ដែល​សព្វថ្ងៃ​ក្មួយ​ៗ កុមារ​ច្រើ​ស​លើស​លុប​សម្រាក​ព្យាបាល និង​ដ​ង្ហើ​យ​រក​ប្រាក់​ឧបត្ថម្ភ​ជា​បន្ត​

រាជធាីភ្នំពេញ ៖ ដូច​ការ​គ្រោងទុក​នាយ​កុយ តារា​កំប្លែង​ល្បីល្បាញ​លំដាប់​ជួរ​មុខ​បាន​ត្រឡប់​មក​ដល់​ស្រុក​កំណើត​វិញ​ហើយ បន្ទាប់​ពី​សម្តែង​ជូន​ប្រជា​ជន​​ខ្មែរ​ នា​ឱកាស​នោះ អស់​រយៈពេល​ជិត​៤​ស​ប្តា​ហ៍​។ ក្នុង​ពេល​ដែល​លោក​បាន​រៀបចំ​បញ្ចប់​ការ​សម្តែង​ជា​ផ្លូវការ​រួច​មក ​ថែម​ទាំង​បាន​ធ្វើ​ការ​អំពាវនាវ​សុំ​ជំនួយ​ពី​អាណិកជន​ខ្មែរ​មេត្តា​គិតគូដល់​មន្ទីរ​ពេទ្យ​គ​ន្ឋ​បុ​ប្ជា ដែល​សព្វថ្ងៃ​ក្មួយ​ៗ កុមារ​ច្រើ​ស​លើស​លុប​សម្រាក​ព្យាបាល និង​ដ​ង្ហើ​យ​រក​ប្រាក់​ឧបត្ថម្ភ​ជា​បន្ត​បន្ទាប់​។

​ចាត់​ទុក​ថា នេះ​ជា​ការ​ជួយ​ផ្សព្វផ្សាយ​មួយ​សម្រាប់​តារា​កំប្លែង​នាយ​កុយ ដែល​បាន​ចាកចេញ​ទៅ​សម្តែង​ជូន​ប្រជាជន​ខ្មែរ​នៅ​ប្រទេស​ជប៉ុន មិន​ត្រឹមតែ​ស្រូប​យក​ប្រជាប្រិយភាព​ឲ្យ​លូត​ឡើង​ទ្វេរ​ទៀត​នោះ​ទេ ថែម​ទាំង​មាន​សន្តាន​​ចិត្ត​គិត​ពី​សុខទុក្ខ​កុមារ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​គ​ន្ឋ​បុ​ប្ជា​មួយ​ចំណែក​ដែរ​។ សកម្មភាព​នេះ ជា​ការ​សម្តែង​ឲ្យ​ឃើញ​ថា អ្នកសិល្បៈ​របស់​ខ្មែរ​យើង​ជា​ច្រើន​អ្នក​មក​ហើយ បាន​ខ្នះខ្នែង​ជួយ​ដល់​សង្គម​ជាតិ ក្នុង​ពេល​ដែល​ជួប​ប្រទះ​ទុក្ខ​លំបាក​ណាមួយ ។  ប្រធាន​ក្រុម​កំប្លែង​ដែល​មាន​ប្រជាប្រិយភាព​លោក​ជួង ជី​ ហៅ​កុយ តាំងពី​លោក​មានឱកាស​ទៅ​ជាន់​ដី​ក្នុង​ប្រទេស​ជប៉ុន​ភ្លាម លោក​បាន​អំពាវនាវ​ជា​រឿយ​ៗ អំពី​ស្ថាន​ការ​អ្នកជំងឺ​នៅ​មន្ទីរពេទ្យ​គ​ន្ឋ​បុ​ប្ជា​ឲ្យ​ខ្មែរ​ជួយ​ខ្មែរ ក្រៅពី​សម្តែង​ដែល​មាន​គោលដៅ​ជួយ​កុមារ​កំព្រា ក៏​ដូច​ជា​ការ​​កសាង​វត្ត​មួយ​កន្លែង​នៅ​ប្រទេស​ជប៉ុន​។

ក្នុង​ជំនួប​ផ្ទាល់​មួ​យ​កាលពី​ពេល​ថ្មី​ៗ នៅ​ស្ថានីយ​ទូរទស្សន៍​ស៊ី​ធី​អិន លោក​ជួង ជី​ ហៅ​នាយ​កុយ ​បាន​រៀប​រាប់​ពី​ដំណើរ​សម្តែង​នៅ​ប្រទេស​ជប៉ុន​ថា «ក្រៅ​ពី​លោក​បាន​សម្តែង​ជួយ​កុមារ​កំព្រា និង​ស្វែងរក​ថវិកា​មួយ​ចំនួន​ពី​ខ្មែរ​នៅ​ទីនោះ  ដើម្បី​សាង​វត្ត​អារាម​មួយ​នៅ​ប្រទេស​ជប៉ុន ក៏​មិន​ភ្លេច​គិត​ពី​គម្រោង សម្រាប់​​ជូន​បងប្អូន​នៅ​ទីនោះ បង្កើត​ជា​មូល​និ​ធិ​មួយ​ជួយ​មន្ទីរពេទ្យ​គ​ន្ឋ​បុ​ប្ជា  ដើម្បី​បាន​ប្រាក់​គ្រាន់​បែងចែក​អាច​ទិញ​ថ្នាំសង្កូវ​ព្យាបាល​កុមារ​ៗ ក្នុង​ពេល​ដែល​មន្ទីរពេទ្យ​កំពុង​ប្រឈម​នឹង​ការ​ដាច់​ជំនួយ​។ ដោយសារ​តែ​សកម្មភាព​នោះ មាន​ពេលវេលា​តិច​ពេក មិន​អាច​នៅ​ផ្សព្វផ្សាយ​បាន​យូរ ព្រោះ​ដល់​ពេល​កំណត់​​វិល​មក​ស្រុក​វិញ លោក​បាន​ផ្តាំ​ដល់​បងប្អូន​យើង​នៅ​ក្រៅប្រទេស​ដែរ បន្ទាប់​ពី​ពួក​គាត់​ឯកភាព​យល់​ស្រប​គិតគូរ​ជួយ​មន្ទីរពេទ្យ​គ​ន្ឋ​បុ​ប្ជា ដូច​ជា​បង្កើត​ជា​សមាគម ​ឬ​ជា​មូ​លនិ​ធិ​អ្វីមួយ​ឡើង​តាម​ការ​គ្រោងទុក​» ។  

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព