ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ជិះ​ម៉ូតូ​ដួល​កណ្តាល​ផ្លូវ​ត្រូវ​រថយន្ត​កិន​បែកក្បាល​ស្លា.ប់​យ៉ាង​អាណោច​អាធ័ម​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ប៉ះ​និង​ក្បាល​រនាំង​ដែក​ពុះ​ចែក​ទ្រូង​ផ្លួវ​បណ្តាល​ឱ្យ​ដួល​ម៉ូតូ​ទៅ​លើ​ថ្នល់​ត្រូវ​រថយន្ត​មិន​ស្គាល់​អត្ត​សញ្ញាណ​មួយ​គ្រឿង​បើក​មក​ដល់​កិន​​បែក​ក្បាល​ស្លា.ប់ក្នុង​ថ្លុក​ឈាម​​យ៉ាង​អា​ណោ​ច​អា​ធ័ម​នៅ​នឹ​ង​កន្លែង​កើត​​ហេតុ​ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ៩ យប់ ថ្ងៃ​ទី ៣០ សីហា

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ប៉ះ​និង​ក្បាល​រនាំង​ដែក​ពុះ​ចែក​ទ្រូង​ផ្លួវ​បណ្តាល​ឱ្យ​ដួល​ម៉ូតូ​ទៅ​លើ​ថ្នល់​ត្រូវ​រថយន្ត​មិន​ស្គាល់​អត្ត​សញ្ញាណ​មួយ​គ្រឿង​បើក​មក​ដល់​កិន​​បែក​ក្បាល​ស្លាប់ក្នុង​ថ្លុក​ឈាម​​យ៉ាង​អា​ណោ​ច​អា​ធ័ម​នៅ​នឹ​ង​កន្លែង​កើត​​ហេតុ​ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ៩ យប់ ថ្ងៃ​ទី ៣០ សីហា ២០១៤​ នៅ​ចំណុច​មុខ​ស​កល​វិទ្យា​ល័យ​ភូមិ​ន្ទ​ភ្នំ​ពេញ ​តាម​មហា​វិថី សហ​ព័ន្ធ​រុស្ស៊ី ស្ថិត​ក្នុង​សង្កាត់​ទឹក​ល្អក់​១​ ខណ្ឌ​ទួល​គោ​ក ។

តាមប្រ​ភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​​បុរស​រង​គ្រោះ​ជិះ​ម៉ូតូ​​វីវ៉ា មួយ​គ្រឿង ពណ៌​ខ្មៅ ពាក់ស្លាក​លេខ​ភ្នំ​ពេញ 1P-0108 ដោយ​ធ្វើ​ដំណើរ​តាម​មហា​វិថី​សហព័ន្ធរុស្ស៊ី ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច (បញ្រ្ចាសទិសដៅ​ចរាចរណ៍ ) ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ ម៉ូតូ​ក៏បាន​ប៉ះ​ជា​មួយ​ក្បាល​រនាំង​ដែក​ពុះ​ចែក​ទ្រូង​ផ្លូវ​បណ្តាល​ឱ្យ​ដួល​ម៉ូតូ​ទៅ​លើ​ផ្លូវ ស្រប​ពេល​នោះ​ក៏​មាន​​រថយន្ត​មិន​ស្គាល់​អត្ត​សញ្ញាណ​មួយ​គ្រឿង​ធ្វើ​ដំណើរ​មក​ដល់ ក៏​កិន​អ្នក​ជិះ​ម៉ូតូ​បែកក្បាល​ស្លាប់​យ៉ាង​អាណោច​អាធ័ម​នៅ​នឹង​កន្លែង​កើតហេតុ ។

សព​បុរស​ខាង​លើ​មិន​ទាន់​ត្រូវ​បាន​គេ​ស្គាល់​អត្ត​សញ្ញាណ​នៅ​ឡើយ​ទេ ហើយ​ពេល​នេះ​សមត្ថ​កិច្ច​កំពុង​ធ្វើ​ការ​ស្រាវ​ជ្រាវ​រក​ក្រុម​គ្រួសារ​សព​ដើម្បី​ឱ្យ​មក​ទទួល​យក​សព​បុរស​ខាង​លើ​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ។