ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណ្ឌច្បារអំពៅ​បើកពិធីប្រកា​សសមាសភា​ពក្រុមការងា​រថ្នាក់ជាតិ​ក្នុងមូលដ្ឋាន

9 ឆ្នាំ មុន

រាជធា​នី​ភ្នំពេញ​ ៖ ​នាព្រឹក​ថ្ងៃទី30 ​ខែសីហា ​ឆ្នាំ2014នេះ ​សាលា​ខណ្ឌច្បារ​អំពៅ បាន​បើក​កម្មវិធី​ប្រកាស​សមា​សភាព​ក្រុមការ​ងារ​ថ្នាក់​ជាតិ​ក្នុងមូល​ដ្ឋាន​របស់​ខ្លួន ​ក្នុងគោល​បំណង​ដើម្បី​ត្រួត​ពិនិ​ត្រ នយោ​បាយ និង​យុទ្ធ​សាស្ត្រ​ចតុកោណ​ដំណាក់​កាលទី​៣ របស់​រាជ​រដ្ឋាភិ​បាល​កម្ពុជា​ ក្រោម​អធិប​តីភាព​លោក ​អ៊ុជ ​គឹមអន រដ្ឋ​

រាជធា​នី​ភ្នំពេញ​ ៖ ​នាព្រឹក​ថ្ងៃទី30 ​ខែសីហា ​ឆ្នាំ2014នេះ ​សាលា​ខណ្ឌច្បារ​អំពៅ បាន​បើក​កម្មវិធី​ប្រកាស​សមា​សភាព​ក្រុមការ​ងារ​ថ្នាក់​ជាតិ​ក្នុងមូល​ដ្ឋាន​របស់​ខ្លួន ​ក្នុងគោល​បំណង​ដើម្បី​ត្រួត​ពិនិ​ត្រ នយោ​បាយ និង​យុទ្ធ​សាស្ត្រ​ចតុកោណ​ដំណាក់​កាលទី​៣ របស់​រាជ​រដ្ឋាភិ​បាល​កម្ពុជា​ ក្រោម​អធិប​តីភាព​លោក ​អ៊ុជ ​គឹមអន រដ្ឋ​មន្ត្រី​ប្រតិភូ​អមនាយក​រដ្ឋមន្ត្រី​ និងជា​ប្រធាន​ក្រុមការ​ងារ​ថ្នាក់​ជាតិ​ ព្រម​ទាំងគ​​ណៈ​អភិបាល​ខណ្ឌ​ច្បារអំ​ពៅ និង​មាន​ការចូល​រួមពី​សំណាក់​មន្រ្តី​សាលា​ខណ្ឌ​ជា​ច្រើន​ទៀត​ផង​ដែរ​។ ក្នុងឱកា​សខាង​លើនេះ​ដែរ​លោក​ អ៊ាង ស៊ីផាន​ បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ជូន​ចំពោះ​គណៈ​អធិបតី​ដែល​បាន​ចំណាយ​ពេល​វេលា​ដ៏មាន​តម្លៃ​ចូល​រួមផ្តល់​អនុសាសន៍ល្អ​ដល់​មន្ត្រី​សាលា​ខណ្ឌ​ការងារ​ចំពោះ​មុខ ​ ។

ក្នុងនោះ​ដែ​រលោក​អភិបាល​ខណ្ឌ​ជំនួស​មុខ​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​ទាំង​អស់​បេ្ត​ជ្ញា​រក្សា​សន្តិ​សុខ​សណ្តាប់​ជូន​បង​ប្អូន​ប្រជាព​លរដ្ឋ​ ឲ្យស្រប​ទៅតាម​គោល​នយោបាយ​ ភូមិឃុំ​មាន​សុវត្ថិ​​ភាព និង​ជាចំណែក​មួយ​ក្នុងការ​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់ក្នុង​ប្រទេស ។​  លោក​ អ៊ុជ​ គឹមអន ​រដ្ឋមន្ត្រី​ប្រតិភូ​អមនាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុម​ការងា​រថ្នាក់​ជាតិ បាន​ថ្លែងក្នុង​ពិធីខាង​លើថា ​ដើម្បី​គាំទ្រ និង​រួមចំ​ណែក​ជំរុញ​ការអនុវត្តន៍​កម្មវិធី​នយោ​បាយ​ និង​ផែនការយុទ្ធសា​ស្ត្រអភិវឌ្ឍន៍​ជាតិ គោលន​យោបាយ និង​កម្មវិធី​នានា​របស់​រាជ​រដ្ឋាភិបាល​សម្រាប់​នីតិ​កាលទី​៥នៃរដ្ឋសភា​ រាជ​រដ្ឋាភិបាល​បានសម្រេ​ចបង្កើត​ក្រុម​ការងារចុះ​បំពេញ​បេសក​កម្មតាម​មូល​ដ្ឋាន នយោបាយខាងលើនេះបានអនុវត្តប្រកបដោយប្រសិទ្ធភាពនៅគ្រប់មូលដ្ឋានទូទាំងប្រទេស។ លោក​បាន​បន្តថា​ មន្ត្រី​គ្រប់​លំដា​ប់ថ្នាក់ ក្នុង​ពេល​បំពេញ​ការងារ​តាម​បណ្តា​សង្កាត់​នានា​ក្នុង​ខណ្ឌច្បារ​អំពៅ​សហការ​សម្រប​សម្រួល​​ក្នុងការដោះ​ស្រាយ​បញ្ហា​នានាជូ​នបងប្អូន​ប្រជាពល​រដ្ឋ នៅតាម​មូលដ្ឋាន​ក្នុងភូមិ​សាស្ត្រ​របស់​ខ្លួន​។