ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​​បណ្ឌិត​ ​​​ងួន ​ញ៉ិល​ ​​ អញ្ជើញ​ចែក​អំណោយ​ដល់​ប្រជា​ពលរដ្ឋ​​រ​ង​​គ្រោះ​​ដោយ​​សារ​ទឹក​​ជំនន់​ចំនួន​​៤៨០​​គ្រួសារ​នៅ​ស្រុកកំពង់ស្វាយ​

9 ឆ្នាំ មុន

ខេត្ត​កំពង់ធំ ៖ កាល​ពីព្រឹកថ្ងៃទី៣០​ ខែសីហា​ ឆ្នាំ​២០១៤ នៅក្នុងបរិ​វេណសាលា​ស្រុកកំពង់​ស្វាយ ​​​ប្រជា​ពល​រ​ដ្ឋរ​ង​​គ្រោះ​​ដោយ​​សារ​ទឹក​​ជំនន់​ចំនួន​​៤៨០​​គ្រួសារ​​ទទួល​​បាន​​អំណោយ​ ​ពីលោក​​បណ្ឌិត​ ​​​ងួន ​ញ៉ិល​ ​អនុ​ប្រធាន​ទី២​​ រដ្ឋស​​ភាជាតិ​​ ព្រម​​ទាំង​​ប្រតិ​ភូ​​អម​​ដំណើរ​​ កាល​​ពីព្រឹក​ថ្ងៃទី៣០​​ ខែសីហា​​ ឆ្នាំ​២០១៤ នៅ​ក្នុង​បរិវេណ​សា​

ខេត្ត​កំពង់ធំ ៖ កាល​ពីព្រឹកថ្ងៃទី៣០​ ខែសីហា​ ឆ្នាំ​២០១៤ នៅក្នុងបរិ​វេណសាលា​ស្រុកកំពង់​ស្វាយ ​​​ប្រជា​ពល​រ​ដ្ឋរ​ង​​គ្រោះ​​ដោយ​​សារ​ទឹក​​ជំនន់​ចំនួន​​៤៨០​​គ្រួសារ​​ទទួល​​បាន​​អំណោយ​ ​ពីលោក​​បណ្ឌិត​ ​​​ងួន ​ញ៉ិល​ ​អនុ​ប្រធាន​ទី២​​ រដ្ឋស​​ភាជាតិ​​ ព្រម​​ទាំង​​ប្រតិ​ភូ​​អម​​ដំណើរ​​ កាល​​ពីព្រឹក​ថ្ងៃទី៣០​​ ខែសីហា​​ ឆ្នាំ​២០១៤ នៅ​ក្នុង​បរិវេណ​សា​លា​ស្រុកកំ​ពង់ស្វាយ ។

លោក​ អ៊ុ​ត សំអន​ អភិបាល​នៃគណ​អភិបាល​ខេត្តកំពង់​ធំ បាន​អាន​របាយ​ស្វាគមន៍​ស្តីពី ផលប៉ះ​ពាល់​ខូច​ខាត​ផលដំណាំ​ដែល​បណ្តាល​មកពីទឹ​កជំនន់​ឆ្នាំ២០១៤​​ គឺមានស្រុក​ចំនួន ​៤ ទទួលរ​ង​ផល​ប៉ះ​ពាល់​រួម​មាន​ក្រុង​ស្ទឹង​សែន​ ស្រុក​កំពង់​ស្វាយ​ ស្រុក​ស្ទោង​ និង​ស្រុក​ប្រាសា​ទបល្ល័ង្ក ​មាន​ប្រជា​ពល​រដ្ឋ​ចំនួន​៤៨០​គ្រួសារ​ដែល​ត្រួវ​មកទទួ​លអំណោ​យពី​ លោក​បណ្ឌិត ​នៅថ្ងៃនេះ។

លោក​ បណ្ឌិត​ ងួន ​ញ៉ិល​ អនុប្រធានទី២​នៃរដ្ឋសភាជា​តិ មាន​ប្រសាស​ន៍​សំណេះ​សំណាល​សួរ​សុខ​ទុក្ខ​បង​ប្អូន​ប្រជាពល​រដ្ឋ​ដែល​រង​គ្រោះ​ដោយ​សារ​ទឹក​ជំនន់​ទាំង​៤៨០​គ្រួសារថា​​សម្ភារ​ដែល​បាននាំ​យកមក​ធ្វើការ​ចែក​ជូន​ដល់​បងប្អូន​នា​ព្រឹកនេះ​គឺជា​អំណោយ​ដ៍​ថ្លៃថ្លា​របស់រដ្ឋ​សភាជាតិ​នៃ​ព្រះរា​ជាណាចក្រកម្ពុជា​​ រាជ​រដ្ឋាភិ​បាល​កំពុង​យកចិត្តទុ​កដាក់​យ៉ាង​ខ្លាំង​ក្នុងកា​រជួយ​សង្គ្រោះ​ដល់​ប្រជា​ពលរ​ដ្ឋឲ្យ​បាន​ទាន់​​ពេលវេលា​មិន​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​អត់​អាហារ​នោះ​ឡើយ​ចំណែ​កបញ្ហា​ដីធ្លីមួយ​ចំនួន​ដែល​កើត​មាន​ទំនាស់​រវាង​ក្រុម​ហ៊ុន​ឯក​ជន​និង​ប្រ​ជាពលរដ្ឋ​ត្រូវ​ដោះ​ស្រាយ​ឲ្យចប់​ទៅ​តាម​អនុសាសន៍​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្តេច​អគ្គ​មហា​សេប​តីតេ​ជោ​ ហ៊ុន ​សែន​ ដែល​បាន​មានប្រសាស​ន៍ឲ្យ​អភិបាល​ខេត្តទាំ​ង​អស់​ត្រូវ​តែ​ដោះ​ស្រាយ​ជា​បន្ទាន់​ចំពោះ​បញ្ហា​ដីធ្លី​ដែល​កើត​មាន​ឡើង​ក្នុង​ក្នុង​ខេត្ត​នីមួយ​ៗ​ រីឯ​ព្រឹត្ត​ការណ៍​នយោ​បាយ​នៅ​កម្ពុជា​បាន​ឈាន​ទៅ​រកការ​ឯក​ភាព​គ្នាមួយ​យ៉ាង​​ជាក់លាក់​ហើយ​ចំពោះ​ឋានៈ​លោក​ផ្ទាល់​ដែល​បាន​ក្លាយ​ជា​អនុ​ប្រធាន​ទី២នៃ​រដ្ឋស​ភាជា​តិ​នោះ​​ពុំមែន​ជាការ​ទំលាក់​ដំណែង​នោះទេ នេះ​ជាបរិ​បទនយោបាយ​របស់​ថ្នាក់​ដឹក​នាំ​របស់​គណបក្ស​ដែល​ឈ្នះ​ឆ្នោត​។

ចុង​​ប​​ញ្ចប់លោក​បានពាំ​នាំនូវ​ការ​សាក​សួរសុខ​ទុក្ខ​ពី​សំ​ណាក់​សម្តេច​ទាំង៣​ដែល​ជានិច្ច​ជា​កាល​​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ដែល​ជួប​គ្រោះ​មហន្ត​រាយ​ធម្មជាតិ​ផ្សេងៗ​ក៍​ដូច​ជាជួប​ការ​លំបាក​ខ្វះ​ខាត​ផង​ដែរ​ ។  ទោះ​បី​អំណោយ​ទាំងនេះ​តិច​តួច​ក៏​ដោយ​ក៏វាអា​ចជួយ​បានដោះ​ស្រាយ​ជីវភាព​បងប្អូន​បាន​មួយ​​គ្រាផងដែរ​ ដែលក្នុងមួយ​គ្រួសារ​ទទួលបាន ​​ អង្គរចំនួន២៥គីឡូក្រាម​ មុងជ្រលក់ថ្នាំ១ ​កន្ទេល​១ ទី៤​ មី​១កេះ ​៥.ទឹកស៊ីអ៊ីវ ​១ឡូ ​ទឹកត្រី ​១ឡូ ត្រីខ១យួរ និង​អាវភ្លៀងចំនួន ១ ។

ដោយឆាយ រក្សា