ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

HUAWEI ដៃគូ​ដើម្បី​អនាគត អភិវឌ្ឍ​ន៍​ដើម្បី​វិស័យ​ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​នា​ពេល​អនាគត​ក្នុង​ន័យ «​ឈ្នះ​-​ឈ្នះ​»

9 ឆ្នាំ មុន

​កាលពី​ថ្ងៃ​ទី២៧ សីហា លោក​ ប្រាក់ សុ​ខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍កម្ពុជា បាន​អញ្ជើញ​ធ្វើ​ទស្សនកិច្ច នៅ​ស្នាក់​ការ​កណ្តាល​ក្រុម​ហ៊ុន​ហូ​វៃ (HUAWEI) ក្នុង​ទីក្រុង​សិន​ជិន ក្នុង​ប្រទេស​ចិន តប​តាម​ការ​អញ្ជើញ​ពី​រដ្ឋមន្ត្រី​ឧស្សាហកម្ម និង​ព័ត៌មានវិទ្យា ប្រទេស​ចិន​។

​កាលពី​ថ្ងៃ​ទី២៧ សីហា លោក​ ប្រាក់ សុ​ខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍កម្ពុជា បាន​អញ្ជើញ​ធ្វើ​ទស្សនកិច្ច នៅ​ស្នាក់​ការ​កណ្តាល​ក្រុម​ហ៊ុន​ហូ​វៃ (HUAWEI) ក្នុង​ទីក្រុង​សិន​ជិន ក្នុង​ប្រទេស​ចិន តប​តាម​ការ​អញ្ជើញ​ពី​រដ្ឋមន្ត្រី​ឧស្សាហកម្ម និង​ព័ត៌មានវិទ្យា ប្រទេស​ចិន​។

រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​មួយ​ក្រុម​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ រួម​ទាំង​គណៈកម្មការ​អន្តរក្រសួង​មន្ត្រី​ប្រៃសណីយ៍​ទូរគមនាគមន៍​ជាតិ និង​វិទ្យាស្ថាន​ព័ត៌មាន (ICT) ចំនួន១១​រូប ជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​ក្រសួង បាន​អញ្ជើញ​ធ្វើ​ទស្ស​ន​​កិច្ច​នៅ​ក្រុមហ៊ុន​ហូ​វៃ នៅ​ស្នាក់​ការ​កណ្តាល ក្រុង​សិន​ជិន ប្រទេស​ចិន ដែល​ជា​ក្រុមហ៊ុន​ដ៏​ធំ​ឈានមុខ​គេផ្នែក​សេវាកម្ម និង​ដំណោះស្រាយ​ព័ត៌មានវិទ្យា និង​​គមនាគមន៍ (ICT) និង​ជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ដ៏​ធំ​លេខ​៣ លើ​ពិភពលោក​។

ជាបឋមគណៈប្រតិភូ​បាន​អញ្ជើញ​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​តំបន់​សួន​ពាណិជ្ជ​កម្ម​​និង​ឧស្សាហកម្ម នៃស្នាក់​ការ​កណ្តាល​របស់​ក្រុមហ៊ុន​ហូ​វៃ អគារ​ឧស្សាហកម្ម​ពាណិជ្ជកម្ម បែបបទ​ព័ត៌មានវិទ្យា និង​អគារ​តាំងពិព័រណ៍​ផលិតផល​ទូរគមនាគមន៍​និង ព័ត៌មានវិទ្យា​។ ក្រោយ​ពេល​បញ្ចប់​ទស្សនកិច្ច​នៅ​តំបន់​ខាងលើ​នេះ​ហើយ ឯកឧត្តម ប្រាក់ សុ​ខុន និង​ថ្នាក់​គ្រប់គ្រង​ក្រុមហ៊ុន​ហូ​វៃ បាន​ជួប​ពិភាក្សា​គ្នា​ជា​មិត្តភាព ដោយ​ភាគី​ទាំង​ពីរ​បាន​ផ្លាស់​ប្តូ​រមតិ​អំពី​គម្រោង​អភិវឌ្ឍន៍ ព័ត៌មានវិទ្យា និង​ទូរគមនាគមន៍​(ICT) ការងារ​បណ្តុះបណ្តាល​ធនធានមនុស្ស និង​ការ​កសាង​បរិយាកាស​អាជីវកម្ម​ផ្នែក​ព័ត៌មានវិទ្យា​និង​ទូរគមនាគមន៍ នៅ​កម្ពុជា​។

ក្នុង​ឱកាស​នោះ លោក​ ប្រាក់ សុ​ខុន បាន​លើក​ឡើង​ថា​​ «​យើងខ្ញុំ សូម​អរគុណ​ក្រុមហ៊ុន​ហូ​វៃ ដែល​បាន​ជួយ​ដល់​ផ្នែក​ព័ត៌មានវិទ្យា និង​ទូរគមនាគមន៍​នៅ​កម្ពុជា ព្រមទាំង​បរិច្ចាគ​ដល់​កាកបាទក្រហម  រាជរដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ​នានា ។ យើង​សង្ឃឹមថា ក្រុមហ៊ុន​ហូ​វៃ នឹង​បន្ត​ខិតខំ​ប្រឹងប្រែង​ចូលរួម​សហការ​ទទួលខុសត្រូវ​ការងារ​សង្គម (CSR) បន្ថែម​ទៀត​។