ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរពេទ្យ​រំ​ច​ង់​រៀបចំ​កម្ម​វិធី​អតិថិជន​ជួប​អ្នកប្រាជ្ញ ជា​អ្នករក​ឃើញ Ankylos Implant

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ មន្ទីរពេទ្យ​ទន្តសាស្ត្រ & សម្ផស្ស រំ​ចង់​នា​ពេល​ថ្មី​ៗ​នេះ ​បាន​រៀបចំកម្មវិធីអតិថិជន​ជួប​អ្នកប្រាជ្ញ​ជា​លើក​ទី​២ ​ដែល​រក​ឃើញ Ankylos Implant ។

រាជធានី​ភ្នំពេញ​៖ មន្ទីរពេទ្យ​ទន្តសាស្ត្រ & សម្ផស្ស រំ​ចង់​នា​ពេល​ថ្មី​ៗ​នេះ ​បាន​រៀបចំកម្មវិធីអតិថិជន​ជួប​អ្នកប្រាជ្ញ​ជា​លើក​ទី​២ ​ដែល​រក​ឃើញ Ankylos Implant ។

​ពិធី​នេះ​ធ្វើ​ឡើង​នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល ភ្នំពេញ ដោយ​មានការអញ្ជើញ​ចូលរួម​ជា​កិត្តិយស​ភ្ញៀវ​ជាតិ អន្តរជាតិ​ ដែល​បាន​ទទួល​សេវា​ដាំ​​បង្គោល​ធ្មេញ​ចូល​​ក្នុង​ឆ្អឹង ​(dental implant)  ប្រមាណ​ជាង២០០នាក់ រួម​និង​ក្រុមហ៊ុន​ជា​ដៃគូ​សហ​ការ ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត ព្រូ​ដិ​ន​សល ធនាគារ ហ្វី​លី​ព ភី​អិ​ល​ស៊ី  សាលា​តូរ្យតន្ត្រី ស៊ី​ម​ហ្វូ​នី​ ។​   

ក្នុង​ពិធី​នេះ​ ភ្ញៀវ​កិត្តិយស​បាន​ជួប​សំណេះសំណាល​ជាមួយនឹង​វាគ្មិនដែល​ជា​អ្នកប្រាជ្ញដ៏​ល្បីល្បាញ​មួយ​រូប គឺ​លោក​សាស្ត្រាចារ្យ Georg-Hubertus Nentwig ដែល​ជា​អ្នករក​ឃើញ Ankylos Implant (​បង្គោល​ធ្មេញ​ដាំ​ចូល​ក្នុង​ឆ្អឹង​ម៉ាក Ankylos)  ដែល​ត្រូវ​បាន​គេ​ទទួលស្គាល់​ទូ​ទាំង​ពិភពលោកថា ​ជា​ផលិតផលមានគុណភាព​ខ្ពស់ ផ្តល់​ផលប្រយោជន៍​ផ្នែក​សុខភាព សម្រាប់​​មនុស្ស​គ្រប់​គ្នា​ ដែល​ត្រូវការ​ធ្មេញ​ជំនួស នៅ​ពេល​បាត់បង់​ធ្មេញ​ធម្មជាតិ​។​ម្យ៉ាងទៀត ដើម្បី​ចូលរួម​ចំណែក​លើកកំពស់​ការ​យល់​ដឹងទាក់ទង​ទៅ​នឹង​ការ​បង្គោល​ធ្មេញ​ដាំ​ចូល​ក្នុង​ឆ្អឹង​ឱ្យ​បាន​កាន់តែ​ទូលំទូលាយ តាម​រយៈ​ការ​ប្រើប្រាស់ប​ចេ្ច​ក​វិទ្យា​ចុង​ក្រោយ និង​ឧបករណ៍​សម្ភារ​ដែល​មានគុណ​ភាព និង​អនាម័យ​ខ្ពស់ ​។