ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​អ្នកបើកបរ​រថយន្ត​តាក់ស៊ី​ម្នាក់​បុក​ក្មេង​ស្លា.ប់​នៅ​ស្រុក​ម៉ា​ឡៃ​ទៅ​សាលាដំបូង​ខេត្ត

9 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ​បុរស​ម្នាក់​ជា​អ្នកបើកបរ​រថយន្ត​តាក់ស៊ី បាន​បង្ក​គ្រោះថ្នាក់​បណ្តាល​ឲ្យ​ក្មេង​ប្រុស​ម្នាក់​អាយុ​១៥​ឆ្នាំស្លា.ប់ ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ចរាចរណ៍​ផ្លូវគោក​ខេត្តបន្ទាយមានជ័យ បញ្ជូន​ទៅ​សាលាដំបូង​ខេត្តនៅ​ព្រឹក​ថ្ងៃ​ទី​៣០​ សីហា ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់​​។

ខេត្តបន្ទាយមានជ័យ ៖ ​បុរស​ម្នាក់​ជា​អ្នកបើកបរ​រថយន្ត​តាក់ស៊ី បាន​បង្ក​គ្រោះថ្នាក់​បណ្តាល​ឲ្យ​ក្មេង​ប្រុស​ម្នាក់​អាយុ​១៥​ឆ្នាំស្លាប់ ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ចរាចរណ៍​ផ្លូវគោក​ខេត្តបន្ទាយមានជ័យ បញ្ជូន​ទៅ​សាលាដំបូង​ខេត្តនៅ​ព្រឹក​ថ្ងៃ​ទី​៣០​ សីហា ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់​​។

​លោក​វរសេនីយ៍ទោ សន គឺ​ម​សួគ៌ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត​បន្ទាយមាន​ជ័យ បាន​ឲ្យ​ដឹង​ថា​ បុរស​ជា​អ្នកបើកបរ​រថយន្ត​តាក់ស៊ី ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ឈ្មោះ ស៊ឹង លី ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ នៅ​ភូមិ​កូន​ដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត បើករថយន្ត​ម៉ាក​កា​ម​រី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2A-9897 ។​ កាលពី​វេលា​ម៉ោង​៧​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៨​ សីហា​ឆ្នាំ​២០១៤ អ្នកបើកបរ​រថយន្ត​តាក់ស៊ី​រូប​នេះ បាន​បើករថយន្ត​បុក​ក្មេង​ប្រុស​ឈ្មោះ ឡៅ ផានិត អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ខណៈ​​ទៅ​តាម​ឪពុក​ម្តាយ​ទៅ​ធ្វើការ​នៅ​ទីនោះ ។ គ្រោះថ្នាក់​ចរា​ចរ​ណ៍​​​ដែល​បង្កឲ្យ​មាន​អ្នក​ស្លាប់​នេះ បាន​កើតឡើង​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៩A ស្ថិត​ក្នុងភូមិ​បន្ទាយ​ទី​១ ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ ។ ​

បើ​តាម​ការ​ឲ្យ​ដឹង​​ពី​​លោក​វរ​សេនី​យ៍ត្រី សៅ ប៊ុ​ន​ អធិ​ការ​នគរបា​ល​ស្រុក​ម៉ា​ឡៃ បាន​បញ្ជាក់​តាមទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​៣០​ សីហា​ ថា មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​គឺ​​បណ្តាល​មក​ពីអ្នកបើកបរ​រថយន្ត​តាក់ស៊ី បើក​មាន​ល្បឿន​លឿន ចំណែក​ក្មេង​រត់​ឆ្លងផ្លូវ មិន​បាន​មើល​ឧ​ប​សគ្គ​ឆ្វេង​ស្តាំ​៕