ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារី​អាយុ​៣​ឆ្នាំ​​ ទៅ​តាម​ម្តាយ​​បោក​​ខោអាវ​​ធ្លាក់​ចូល​ស្ទឹង​លង់ស្លា.ប់

9 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ កុមារី​អាយុ​៣​ឆ្នាំម្នាក់​​បាន​ធ្លាក់​ចូល​ទឹកស្ទឹងលង់​​ស្លា.ប់ ខណៈ​ពេល​ទៅ​តាម​ម្តាយ​បោក​ខោអាវ​នៅ​មាត់​ស្ទឹងមុខ​ផ្ទះ កាល​ពី​​វេលា​ម៉ោង​៩​​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី២៩​ សីហា​ នៅ​ភូមិ​សឿ ឃុំ​សឿ ស្រុក​មង្គល​បូ​រី ។

ខេត្តបន្ទាយមានជ័យ ៖ កុមារី​អាយុ​៣​ឆ្នាំម្នាក់​​បាន​ធ្លាក់​ចូល​ទឹកស្ទឹងលង់​​ស្លាប់ ខណៈ​ពេល​ទៅ​តាម​ម្តាយ​បោក​ខោអាវ​នៅ​មាត់​ស្ទឹងមុខ​ផ្ទះ កាល​ពី​​វេលា​ម៉ោង​៩​​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី២៩​ សីហា​ នៅ​ភូមិ​សឿ ឃុំ​សឿ ស្រុក​មង្គល​បូ​រី ។

​លោក​អនុសេនីយ៍ទោ ប៉ុ​ល សា​រិ​ន នាយ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​សឿ បាន​ឲ្យ​ដឹង​ថា​ កុមារី​រងគ្រោះ​ឈ្មោះ ភក្ត្រ ដា​លី​ស ​អាយុ​៣​ឆ្នាំ ​ឪពុកឈ្មោះ លី សុ​ភក្ត្រ អាយុ​៣៧​ឆ្នាំ ម្តាយ​ឈ្មោះ​ ធួ​ក សូ​នី អាយុ​៤៥​ឆ្នាំ នៅ​ភូមិ​កើតហេតុ​ខាងលើ គ្រួសារ​នេះទើបតែ​មានកូន​ដំបូង​គឺ​ក្មេង​ស្រី​រង​គ្រោះ​។

​លោកនាយ​ប៉ុស្តិ៍​បាន​បញ្ជាក់​ថា តាម​ការ​រៀបរាប់​ពី​ស្ត្រី​ជា​ម្តាយ​ទាំង​ទឹកភ្នែក​ប្រាប់​សមត្ថកិច្ច​ថា គាត់​ពុំ​មាន​អ្នក​ណា​មើល​កូន ព្រោះ​ប្តី​គាត់រវល់​ទៅ​ស៊ីឈ្នួល​បាច​ជី​ស្រូវ​ឲ្យ​គេ ហើយ​ពេល​ដែល​ទៅ​បោក​ខោអាវ​នៅ​កំពង់ទឹក​ស្ទឹង​មុខ​ផ្ទះ គាត់​បាន​យក​កូនស្រី​ទៅ​ជាមួយ​​ឲ្យ​ឈរលើ​ស្ពាន​កំពង់ទឹក ពេល​ដែល​កំពុង​តែ​បោកគក់​បាន​បន្តិច​ក៏​ងាក​មក​ប្រាប់​កូន​ឲ្យ​ដើរមក​ផ្ទះ​មុន ស្រាប់តែ​កូន​គាត់​ស្មាន​តែ​ហៅ​ឲ្យ​ងូតទឹក​ក៏​ស្ទុះ​ដើរមក​រអិល​ជើង​ធ្លាក់​ចូល​ទឹកស្ទឹង ដែល​កំពុង​តែ​ជន់​ឡើង​មក ពេល​ឃើញ​កូន​ធ្លាក់ទឹក​គាត់​មិន​ចេះ​ហែល ទើប​មិន​ហ៊ាន​ចុះ​ចាប់ ក៏​ស្រែក​ឲ្យ​អ្នក​ជិត​ខាង​​ឲ្យ​ជួយបង់សំណាញ់​តែ​មិន​ប្រទះ​ឃើញ​សព​ឡើយ រយៈពេល​កន្លះ​ម៉ោងទាល់តែ​ឪពុក​មក​ពី​ស្រែ​ក៏​ចុះ​ជ្រមុជ​រក​ទើប​ប្រទះ​ឃើញ​សព​កុមារី​រង​គ្រោះ​យក​មកផ្ទះ ។

លោកនាយ​ប៉ុស្តិ៍ឱ្យដឹង​ទៀត​ថា សព​កុមារី​រង​គ្រោះ​ត្រូវ​បាន​ឪពុក​ម្តាយ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ទាំង​ក្តី​សោកសង្រេង​និង​អាឡោះអាល័យ​ជាទី​បំផុត ដែល​គ្រួសារ​នេះ​ទើបតែ​មានកូន​ម្នាក់​ប៉ុណ្ណោះ ហើយ​ថែទាំ​មិន​បាន​គង់វង្ស​ទៀត ។​

ជាមួយ​គ្នា​នោះ​ដែរ លោកនាយ​ប៉ុស្តិ៍​បាន​ផ្តាំផ្ញើ​ដល់​ប្រជា​ពលរដ្ឋ​ដែ​ល​មានកូន​តូច ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​កូនចៅ កុំ​ឲ្យ​លេង​ទឹក និង​កន្លែង​ដែល​មាន​ទីទួល​ក៏​ត្រូវ​ប្រុង​ប្រយ័ត្ន ​ព្រោះ​នេះ​ជា​រដូវ​ទឹក​ឡើង ក្រែង​មាន​សត្វ​អាសិរ​ពិស​រត់គេច​ពី​ទឹកជំនន់​រស់នៅ​ទីនោះ​ផង​ដែរ​៕