ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជបណ្ឌិត្យ​សភា​វិជ្ជាជីវៈ​តុលាការ​ បញ្ជូនសិស្សសារការី​ចំនួន១៥​នាក់ ទៅសិក្សា​នៅប្រទេស​បារាំង​

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ដើម្បី​​បន្ថែម​ចំណេះដឹង​​រាជ​បណ្ឌិត្យ​​​សភា​វិជ្ជាជីវៈ​​តុលាការ​​បាន​បញ្ជូន​សិស្ស​​សារការី​ជំនាន់​ទី​១ ​ចំនួន​១៥​រូប ទៅ​សិក្សា​​ផ្នែក​ច្បាប់ និង​តុលាការ​រយៈពេល៦​ខែ រាប់​ទាំង​ថ្ងៃ​ធ្វើ​ដំណើរ​ពី​ថ្ងៃ​ទី​៣១ ​សីហា ​២០១៤ រហូត​ដល់​ថ្ងៃ​ទី​២៧ ​កុម្ភៈ ​២០១៥ នៅ​ប្រទេស​​បារាំង ​។

ក្នុង​ពិធី​សំ​ណះ​សំ​ណា​ល់​​កាលពី​រសៀល​ថ្ងៃ​​ទី​២៩ សីហា​ ២០១៤ កន្លងមក នៅ​សា​លា​ភូមិន្ទ​រដ្ឋបាល ​លោក​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​និង​ជា​ប្រធាន​​ក្រុមប្រឹក្សាភិបាលនៃ​រាជបណ្ឌិត្យ​​សភា​វិជ្ជាជីវៈ​​តុលាការ​ អង្គ វង្ស​វ​ឌ្ឍ​នា ​បាន​ផ្តល់​មតិ​ផ្តាំផ្ញើដល់​សិស្ស​សារការី​ទាំង​១៥​នាក់ ត្រូវ​ខិតខំ​រៀនសូត្រ និង​ចេះ​ថែរក្សា​សុខភាព​របស់​ខ្លួន​ឱ្យបាន​ល្អ ដើម្បី​ឱ្យ​ការ​សិក្សា​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន និង​ទទួល​បាន​ជោគ​ជ័យក្នុង​ការ​សិក្សានៅ​ប្រទេស​បារាំង​ ។

បន្ទាប់​ពី​ទទួល​ចំណេះដឹង​មក​វិញ ​សិស្ស​ទាំងអស់​ត្រូវ​ចំណេះដឹង​ទៅ​ប្រើប្រាស់​ប្រកបដោយ​វិជ្ជាជីវៈ​ខ្ពស់ សម្រាប់​ការ​អភិវឌ្ឍន៍​សង្គម​ជាតិ​ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព