ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈកម្មាធិការ​​ទី​​១​​រដ្ឋ​សភា​​ចុះ​​ទទួល​ពាក្យ​បណ្តឹង​​ដីធ្លីប្រជាពល​រដ្ឋ​​មក​ពី​​៣​​ខេត្ត​

9 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ ឆ្លើយ​តប​នឹង​បំណងប្រាថ្នា​របស់​រាស្ត្រ​ក៏​ដូច​ជា​ការ​បំពេញភារកិច្ច​ជា​តំណាងរាស្ត្រ​ក្នុង​អាណត្តិ​រដ្ឋសភា​នីតិកាល​ទី​៥​ នា​ព្រឹក​ថ្ងៃ​ទី​៣០​សីហា​ ​សមាជិក​គ​ណៈ​ក​ម្មា​ធិ​ការ​ទី​១​នៃ​រដ្ឋសភា​បាន​ចុះ​ជួប​ប្រជារាស្ត្រ​ដែល​មក​ពី​ខេត្ត​ចំនួន​៣​កំពុង​ស្នាក់​នៅ​ក្នុង​វត្ត​ពោធិ​យា​រាម​ហៅ​វត្ត​ចាស់​ស្ថិត​ក្នុង​សង្កាត់​​ជ្រោយចង្វា ​ខណ្ឌ​ជ្រោយចង្វា​ ប្តឹ​ង​ទាមទា​រដីស្រែ​ចម្ការ​របស់​ពួក​គាត់​ដែល​ត្រូវ​ក្រុម​ឈ្មួញ​រំលោ.ភ​យក​ដើម្បី​ដោះស្រាយ​ជូន​ពួក​គាត់​។

រាជធានី​ភ្នំ​ពេញ ៖ ឆ្លើយ​តប​នឹង​បំណងប្រាថ្នា​របស់​រាស្ត្រ​ក៏​ដូច​ជា​ការ​បំពេញភារកិច្ច​ជា​តំណាងរាស្ត្រ​ក្នុង​អាណត្តិ​រដ្ឋសភា​នីតិកាល​ទី​៥​ នា​ព្រឹក​ថ្ងៃ​ទី​៣០​សីហា​ ​សមាជិក​គ​ណៈ​ក​ម្មា​ធិ​ការ​ទី​១​នៃ​រដ្ឋសភា​បាន​ចុះ​ជួប​ប្រជារាស្ត្រ​ដែល​មក​ពី​ខេត្ត​ចំនួន​៣​កំពុង​ស្នាក់​នៅ​ក្នុង​វត្ត​ពោធិ​យា​រាម​ហៅ​វត្ត​ចាស់​ស្ថិត​ក្នុង​សង្កាត់​​ជ្រោយចង្វា ​ខណ្ឌ​ជ្រោយចង្វា​ ប្តឹ​ង​ទាមទា​រដីស្រែ​ចម្ការ​របស់​ពួក​គាត់​ដែល​ត្រូវ​ក្រុម​ឈ្មួញ​រំលោភ​យក​ដើម្បី​ដោះស្រាយ​ជូន​ពួក​គាត់​។

សមាជិក​សមាជិការ​គ​ណៈក​ម្មា​ធិ​ការ​ទី​១​នៃ​រដ្ឋសភា​ដែល​ចុះ​ជួប​រាស្ត្រ​ដែល​ជួប​វិបត្តិ​ដីធ្លី​ខាងលើ​នេះ​មាន​លោក​ ជា ប៉ូច​ និង​លោក ​គង់ សភា​ បេក្ខជន​តំណា​ងរាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​និង​លោក​ជំទាវ​ ឡោក ខេ​ង​ តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​។ ​រីឯ​អាជ្ញាធរ​មូលដ្ឋាន​វិញ​គឺ​មាន​វត្តមាន​លោក​ហ៊ុយ សា​រុណ​​ អភិបាលរង​ខណ្ឌ​ជ្រោយចង្វា​ បាន​បង្ហាញ​វត្តមាន​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ក្នុង​វត្ត​អារាម​ផង​ដែរ​ ដោយសារ​រដូវ​បុណ្យ​ភ្ជំបិណ្ឌ​ជិត​ចូល​មក​ដល់​។

សូម​ម​បញ្ជាក់​ថា​ ប្រជាពលរដ្ឋ​មក​ពី​បី​ខេត្ត​ខាងលើ​នេះ​ស្នាក់​នៅ​ក្នុង​វត្ត​ពោធិ​យា​រាម​តាំងពី​ថ្ងៃ​ទី​២៦​សីហា​មក​ម្លេះ​ ក្នុងនោះ​​អ្នកខ្លះ​បាន​វិល​ត្រឡប់​ទៅ​វិញ​បណ្តើរ​ៗ​ហើយ​ ដោយសារ​អាជ្ញាធរ​ខេត្តមក​ទទួលយក​ទៅ​ដោះស្រាយ​នៅ​ឯ​ខេត្ត​។ ​ដោយឡែក​អ្នក​ដែល​នៅ​សេសសល់​គឺ​ត្រូវ​បាន​តំណាងរាស្ត្រ​ទាំង​បី​រូប​តម្រូវ​​ឲ្យ​ចាត់តាំង​តំណាង​ចូល​ទៅ​ជួប​នៅ​រដ្ឋសភា​ថ្ងៃ​ច័ន្ទ​ទី​១​ កញ្ញា ​៕​