ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​​ម្នាក់ត្រូវបានកម្លាំរាជ​អាវុធហត្ថឃាត់​ខ្លួនតាមដី​ការតុលា​​ការខេត្តពីបទជួញដូរ ​​និងប្រើប្រាស់​នូវសា​ធាតុញៀន​​ខុសច្បាស់

9 ឆ្នាំ មុន

ខេត្ត​ស្វាយ​រៀង​ ៖ ​កម្លាំង​នៃ​មន្ទីរ​ស្រាវ​ជ្រាវ​និង​យុត្តិធម៌​កង​រាជអាវុធ​ហត្ថ​ខេត្ត​ស្វាយ​រៀង​បាន​ចុះ​ធ្វើ​កា​រ​ឃាត់​ខ្លួន​បុរស​ម្នាក់​តាម​ដីកា​របស់​តុលា​ការ​ខេត្ត​ស្វាយ​រៀង​ពាក់​ពន្ធ័​នឹង​ករណី​ប្រើ​ប្រាស់​និង​ជួញ​ដូរ​នូវ​សារ​ធាតុ​ញៀន​ខុស​ច្បាប់ ​។ ការឃា​ត់ខ្លួនបាន​ធ្វើឡើង​កាល​ពីវេលា​ម៉ោង២​ និង៣០​នាទី រសៀល ថ្ងៃទី២៨​ សីហា​

ខេត្ត​ស្វាយ​រៀង​ ៖ ​កម្លាំង​នៃ​មន្ទីរ​ស្រាវ​ជ្រាវ​និង​យុត្តិធម៌​កង​រាជអាវុធ​ហត្ថ​ខេត្ត​ស្វាយ​រៀង​បាន​ចុះ​ធ្វើ​កា​រ​ឃាត់​ខ្លួន​បុរស​ម្នាក់​តាម​ដីកា​របស់​តុលា​ការ​ខេត្ត​ស្វាយ​រៀង​ពាក់​ពន្ធ័​នឹង​ករណី​ប្រើ​ប្រាស់​និង​ជួញ​ដូរ​នូវ​សារ​ធាតុ​ញៀន​ខុស​ច្បាប់ ​។ ការឃា​ត់ខ្លួនបាន​ធ្វើឡើង​កាល​ពីវេលា​ម៉ោង២​ និង៣០​នាទី រសៀល ថ្ងៃទី២៨​ សីហា​២០១៤ ​ ស្ថិត​ក្នុងភូមិ​កៀន​សាំង ​សង្កាត់​ស្វាយរៀង​ ក្រុង​ស្វាយរៀង ។

បើយោង​តាមសម្តី​របស់​មន្រ្តី​អា​វុធហត្ថ​នៃមន្ទីរ​ស្រាវ​ជ្រាវនិង​យុត្តិធម៌​បាន​ឱ្យដឹងថា​ ជន​សង្ស័យ​ឈ្មោះ ស៊ី ឆាំ​សុវណ្ណ ​មានអាយុ​២១ឆ្នាំ ​មុខរបរ​ជាជាង​ជុស​ជុល​ទូរសព្ទ័ ​ មាន​ទីលំ​នៅក្នុង​ភូមិឃុំ​ ខាងលើ​ ។ ​ប្រភព​បន្តថា ដោយ​មាន​ដីកា​ពីតុលា​ការ ​ និង​តាម​បទ​បញ្ជា​ពីលោក​ឧត្តម​សេនីយ៍​ត្រី ​សាន្ត ​ប៊ុនថាន មេ​បញ្ជា​ការ​នៃ​កង​រាជ​អា​វុធហត្ថ​ប្រចាំ​ខេត្ត​ស្វាយ​រៀង​ឱ្យ​កម្លាំង​ចុះមក​ស្រាវ​ជ្រាវ​និងធ្វើការ​ឃាត់ខ្លួន​ជន​សង្ស័យ​ខណៈ​តុលាការ​បាន​ធ្វើការ​កោះ​ហៅ​មកសាក​សួរ ​ប៉ុន្តែជន​សង្ស័យ​មិនព្រម​ចូលខ្លួន​មកបំ​ភ្លឺ ព្រម​ទាំង​ព្យាយាម​គេច​វេស​អស់រយៈ​ពេល៣​ខែមក​​ហើយ ។

ទើបនៅ​រសៀល​ថ្ងៃទី២៨ ​ខែសីហា ​ ឆ្នាំ២០១៤ ដោយ​សារ​មាន​សាល​ដីការ​របស់​តុលាការ​ខេត្ត​មន្ត្រី​កងរាជ​អាវុធ​ហត្ថក៏​ចុះធ្វើការ​ឃាត់​ខ្លួនជន​សង្ស័យ​មក​កាន់​ទីបញ្ជាកា​រដ្ឋាន​កងរាជ​អា​វុធហត្ថ​ខេត្តស្វាយ​រៀង​តែម្តង​ ។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​កម្លាំង​រាជអវុធ​ហត្ថកសាង​សំណុំរឿង​បញ្ជូនទៅតុលា​ការ ដើម្បី​ចាត់​ការ​តាម​នីតិវិ​ធីនៃច្បាប់​ ។​