ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេងប្រុស​​លួច​បេះ​​ផ្លែ​ដូង​ ​និយាយ​​រៀប​រាប់ពី​ការធ្វើទារុ​ណកម្ម​និង​ខ្សែជីវិតកម្សត់

9 ឆ្នាំ មុន

ខេត្ត​ព្រៃវែង ៖ កុមារា​ ម៉ុន វា​សនា​​ នារសៀល​ថ្ងៃទី២៩​ សីហា ត្រូវ​បាន​សមត្ថកិច្ច​អធិការ​ដ្ឋាន​ស្រុក​ហៅ​ទៅ​សាក​សួ​របន្ថែម​ អំពី​ហេតុការណ៍​ដែល​បាន​កើត​ឡើង​លើ​ខ្លួន​របស់​គេ នៅពេល​ដែល​រូប​គេចូល​ទៅ​លួច​បេះ​ដូង​​ក្នុងចម្ការ​​មួយកន្លែង ​ក្នុងភូមិ​កំពង់ព​ពិល ​ ឃុំកំពង់​ពពិល ​ស្រុក​ពារាំង ​ខេត្តព្រៃ​វែង ។

ខេត្ត​ព្រៃវែង ៖ កុមារា​ ម៉ុន វា​សនា​​ នារសៀល​ថ្ងៃទី២៩​ សីហា ត្រូវ​បាន​សមត្ថកិច្ច​អធិការ​ដ្ឋាន​ស្រុក​ហៅ​ទៅ​សាក​សួ​របន្ថែម​ អំពី​ហេតុការណ៍​ដែល​បាន​កើត​ឡើង​លើ​ខ្លួន​របស់​គេ នៅពេល​ដែល​រូប​គេចូល​ទៅ​លួច​បេះ​ដូង​​ក្នុងចម្ការ​​មួយកន្លែង ​ក្នុងភូមិ​កំពង់ព​ពិល ​ ឃុំកំពង់​ពពិល ​ស្រុក​ពារាំង ​ខេត្តព្រៃ​វែង ។

នៅចំពោះ​មុខ​សមត្ថកិច្ច​ កុមារា​ ម៉ុន ​វាសនា ​បានឆ្លើយ​​ប្រាប់ថា ខណៈ​ពេល​ដែល​រូប​គេ​កំពុង​បេះ​ផ្លែ​ដូង​នៅ​លើ​ដើម​​ ក៏ត្រូវម្ចាស់​គេមក​ទាន់​ហើយ​បុរ​សឈ្មោះ​ ហេង ​វណ្ណី ​បាន​ចាប់វាយ​រូបគេ៣ទៅ​៤ដៃ និង​ទាត់​៤ទៅ​៥ជើង​ត្រូវ​ត្រគៀក​ ឆ្អឹង​ជំនី បន្ទាប់​​មកឈ្មោះ ហេង ​ដាណេ បាន​ចាប់​រូប​គេ​ចង​ដៃ​ទៅ​ក្រោយ​ជាមួយ​នឹង​ស្រទប​ចេក​​ ហើយអូសរូប​គេទៅ​រកពាង​ទឹក ចាប់​​ក្បាលរបស់​គេអុក​នឹងមាត់​ពាង ហើយ​ជ្រមុជ​ចូល​ទៅ​ក្នុង​ទឹក​ពាង​ចំនួន​២ដង​ ដោយម្តងៗ​យូរស្ទើតែ​រូបគេ​ដាច់​ដង្ហើម​​ស្លាប់ទៅហើយ ។​ កុមារា​រង​គ្រោះ​បាន​បញ្ជាក់​​ប្រាប់ថា នៅ​ក្នុងពេល​ដែល​បុរស​២នាក់​បងប្អូន​នោះ​ រួមគ្នា​ធ្វើទារុណ​កម្មលើ​រូប​គេ ក៏​មាន​មនុស្សប្រមាណ​ជា១០​នាក់​ផ្សេង​ទៀត ​នៅឈរ​មើល​ផងដែរ​តែ មិន​បាន​ចូល​មកជួយ​ឬ​ឃាត់​ជន​បង្ក​ឡើយ​ ហើយ​នៅខណៈ​ពេល​ដែល​ឈ្មោះ​ ហេង ​ដាណេ ​ចាប់រូប​គេជ្រមុជ​ចូល​ពាងនោះ​ ឈ្មោះ ​ហេង ​វណ្ណី ក៏បាន​យកទូរសព្ទ័​ដៃថតរូប​បងប្រុស​របស់​ខ្លួន ​​ធ្វើទារុណ​កម្មលើរូប​គេ(ម៉ុន វាសនា )​ ​ ផងដែរ ​។

ពាក់ពន្ធ័នឹង​ស្ថាន​ភាព​គ្រួសារវិ​ញ ត្រូវ​បាន​កុមារា​ ម៉ុន​ វាសនា​ រៀប​រាប់​ប្រាប់​ថា​ រូប​គេជា​កូន​ទី២ ក្នុង​ចំណោម​កូន​ចំនួន៧​នាក់ ​កូនច្ប​ងស្រីអាយុ​១៨ឆ្នាំ ​ និងកូន​ប្រុស​ពៅ​អាយុ១​ខួបកន្លះ​ មាន​ឪ​ពុក​ឈ្មោះ ​​ទុយ ម៉ុន អាយុ​៤៣ឆ្នាំ​ និងម្តាយ​ ឈ្មោះ ​ឈន ​សុខ ​អាយុ៣៥ឆ្នាំ ​មានមុខ​របរនេសា​ទត្រី។ សព្វថ្ងៃ​ជីវភាព​គ្រួសារ​ក្រីក្រ​ខ្លាំង​ណាស់​ គឺពឹង​ផ្អែក​ទាំង​ស្រុង​ទៅលើ​ប្រាក់ ខែ​កូន​ស្រី​ច្បង​ដែល​ទៅ​ធ្វើការ​ជាកម្មករ​កាត់ដេរ​នៅ​ក្នុង​រោង​ចក្រ​ក្នុង​ស្រុក​ គួបផ្សំ​ជាមួយ​ប្រាក់​បន្តិច​បន្តួច​ដែល​បាន​មក​ពីការ​ដាក់មង​ ដាក់​បង្កៃត្រី​ គ្រាន់​ដោះ​ស្រាយ​ជីវភាព។

ចំ​ណែ​កការ​សិក្សាវិញ​ ​ កូនទី៣​​​និងទី៤ ទើប​តែបាន​ចូល​រៀន​ថា្នក់ទី១​ ឯកូន​ទី១និង​ទី២ឈប់ រៀន​ហើយ​ព្រោះ​បញ្ហា​ជីវភាព ។ ប៉ុន្តែអ្វីដែល​គួរឱ្យ​អណោច​អធម​ទៅទៀតនោះ​ គឺឪ​ពុក ម្តាយ​កុមារ​ទាំង​នេះ​មាន​ផ្ទុក​មេរោគ​អេដស៍​ក្នុងខ្លួន​​ទៅទៀត ​ សព្វថ្ងៃ​ត្រូវ​ទៅបើក​ថ្នាំពន្យា​ យក​មក​លេប​រាល់​ថ្ងៃ រីឯ​ផ្ទះ​វិញ​ធ្វើ​ពីកូន​ឈើ​ប្រក់​ស្លឹក​ទ្រេត​មួយ​ចំហៀង​រកកល​ស្ទើតែ​​រលំ ទៅហើយ​តែគ្មាន​លទ្ធភាព​ជួសជុល​ឡើងវិញទេ​។