ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពូល​​អ្នក​ប្រយុទ្ធ​​គុន​ខ្មែរ​​នៅ​រេញ CTN ​ថ្ងៃអាទិត្យ​នេះ​​ឈាន​ចូល​​ស​ប្តា​ហ៍​ទី​9​​ហើយ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្មវិធី​ប្រកួត​ប្រដាល់​របស់​កំពូល​អ្នក​ប្រយុទ្ធ​គុន​ខ្មែរ​នៅ​លើ​សង្វៀន CTN នា​ថ្ងៃអាទិត្យ​ទី​៣១ សីហា ស្អែក​នេះ បាន​ឈាន​ចូល​ដល់​ស​ប្តា​ហ៍​ទី​៩​ហើយ ។ កីឡាករ​ដែល​ជា​បេក្ខភាព​ត្រូវ​ឡើង​ប្រកួត​មាន​ទាំងអស់​៥​គូ និង​៣​ប្រភេទ​ទម្ងន់ ក្នុង​នោះ​ទម្ងន់​៥៧​គីឡូក្រាម​មាន​២​គូ ទម្ងន់​៦០​គីឡូក្រាម​មាន​១​គូ និង​ទម្ងន់​៦៥​គីឡូក្រាម​មាន​២​គូ ។

រាជធានី​ភ្នំពេញ ៖ កម្មវិធី​ប្រកួត​ប្រដាល់​របស់​កំពូល​អ្នក​ប្រយុទ្ធ​គុន​ខ្មែរ​នៅ​លើ​សង្វៀន CTN នា​ថ្ងៃអាទិត្យ​ទី​៣១ សីហា ស្អែក​នេះ បាន​ឈាន​ចូល​ដល់​ស​ប្តា​ហ៍​ទី​៩​ហើយ ។ កីឡាករ​ដែល​ជា​បេក្ខភាព​ត្រូវ​ឡើង​ប្រកួត​មាន​ទាំងអស់​៥​គូ និង​៣​ប្រភេទ​ទម្ងន់ ក្នុង​នោះ​ទម្ងន់​៥៧​គីឡូក្រាម​មាន​២​គូ ទម្ងន់​៦០​គីឡូក្រាម​មាន​១​គូ និង​ទម្ងន់​៦៥​គីឡូក្រាម​មាន​២​គូ ។

ទម្ងន់​៥៧​គីឡូក្រាម​មាន​កីឡាករ នឿ​ន ប៊ុ​ន​ធឿ​ន មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា​ជួប​ប្រកួត​ជាមួយ​កីឡាករ ម៉ុ​ន រតនា មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា និង​កីឡាករ សេង កំសត់ មក​ពី​ក្លិប​ខេ​ម​រិ​ន្ទ​មាន​ឫទ្ធិ ជួប​ប្រកួត​ជាមួយ​កីឡាករ សឹ​ុ​ម ប៊ុ​ន​ស្រ៊ុ​ន មក​ពី​ក្លិប​ខេត្តកំពង់ចាម ។ នឿ​ន ប៊ុ​ន​ធឿ​ន និង​ម៉ុ​ន រតនា ប្រកួត​បាន​៣​លើក​ដូច​គ្នា ប៉ុន្តែ​លទ្ធផល​មិន​ដូច​គ្នា​ទេ ។ នឿ​ន ប៊ុ​ន​ធឿ​ន ៣​ប្រកួត​កន្លង​មកនេះ​អត់​ដែល​ស្គាល់​ឈ្នះ​ម្តងណា​ឡើយ ចំណែក ម៉ុ​ន រតនា ឈ្នះ​ទាំង​៣​លើក លើក​នេះ​នឿ​ន ប៊ុ​ន​ធឿ​ន ទោះបី​ឈ្នះ​ក៏​គ្មាន​សង្ឃឹមថា បាន​ឡើង​ទៅ​វគ្គ​បន្ត​ទៀត​ដែរ ដោយសារ​៣​ប្រកួត​កន្លង​មក​គេ​បរាជ័យ​រហូត ។

រីឯ​សេង កំសត់ ក៏​ប្រកួត​បាន​៣​លើក​ដែរ ប៉ុន្តែ​ស្គាល់​ឈ្នះ​តែ​ម្តង​គត់ ខណៈ សឹ​ុ​ម ប៊ុ​ន​ស្រ៊​ន់ ប្រកួត​ទើបតែ​បាន​២​លើក ក្នុង​នោះ​ឈ្នះ​១​លើក​ចាញ់​១​លើក ។ សឹ​ុ​ម ប៊ុ​ន​ស្រ៊​ន់ ប្រសិនជា​ចាញ់​ការ​ប្រកួត​មួយ​លើក​នេះ​ទៀត​នោះ​ប្រហែលជា​អស់​ផ្លូវ​អ៊ុត​ហើយ ។ ទម្ងន់​៦០​គីឡូក្រាម កីឡាករ ថៃ ប៊ុ​ន​ត​ត មក​ពី​ក្លិប​នាគរាជ​គុន​ខ្មែរ ប្រកួត​ជាមួយ​កីឡាករ ច្រិច កុសល មក​ពី​ក្លិប​ក្រុង​ប៉ោយ​ប៉ែ​ត ។ ថៃ ប៊ុ​ន​ត​ត ប្រកួត​បាន​៣​លើក ឈ្នះ​ទាំង​៣​លើក រីឯ ច្រិច កុសល ទើបតែ​ប្រកួត​បាន​២​លើក ក្នុង​នោះ​ឈ្នះ​១​លើក​និង​ចាញ់​១​លើក ។ គូ​នេះ​បើ​ទោះជា​មាន​ប្រវត្តិ​ប្រកួត​មិន​ដូច​គ្នា​មែន ប៉ុន្តែ​ឱកាស​ក្នុង​ការ​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​នៅ​មានច្រើន​ដូច​គ្នា ។

ទម្ងន់​៦៥​គីឡូក្រាម កីឡាករ រិ​ន សា​រដ្ឋ មក​ពី​ក្លិប​ខេត្តព្រៃវែង ជួប​ប្រកួត​ជាមួយ​កីឡាករ រ៉ា​ក់ វិ​ឆ័​យ មក​ពី​ក្លិប​កងពលតូច​លេខ​៧០ និង​កីឡាករ ង៉ែ​ត្រ ប៊ុ​ន​ធឿ​ន មក​ពី​ក្លិប​ខេត្តកំពង់ធំ ប្រកួត​ជាមួយ​កីឡាករ ភិន សុទី មក​ពី​ក្លិប​ខេត្តក្រចេះ ។ រិ​ន សា​រដ្ឋ និង​រា​៉​ក់ វិ​ឆ័​យ ប្រកួត​បាន​៣​លើក​ដូច​គ្នា ក្នុង​នោះ រិ​ន សា​រដ្ឋ ឈ្នះ​២​លើក​ចាញ់​១​លើក ឯ​រា​៉​ក់ វិ​ឆ័​យ ឈ្នះ​២​លើក និង​ចាញ់​១​លើក ។ ដូច្នេះ​គូ​នេះ​សុទ្ធតែ​នៅ​មានឱកាស​ច្រើន​ក្នុង​ការ​ស្វែងរក​កៅអី​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត ។ ចំណែក ង៉ែ​ត្រ ប៊ុ​ន​ធឿ​ន ប្រកួត​បាន​៣​លើក ឈ្នះ​២​លើក​ចាញ់​១​លើក រីឯ ភិន សុទី ប្រកួត​បាន​៤​លើក ស្គាល់​ឈ្នះ​តែ​មួយ​លើក​គត់​។ ដូច្នេះ ង៉ែ​ត្រ ប៊ុ​ន​ធឿ​ន នៅ​មាន​សង្ឃឹម​ច្រើន​ក្នុង​ការ​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត ចំណែក ភិន សុទី ពិបាក​សង្ឃឹម​ខ្លាំង​ណាស់ ជា​ពិសេស​ប្រសិនជា​គេ​ចាញ់​ការ​ប្រកួត​លើក​នេះ​ម្តងទៀត​នោះ ៕