ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវ​ករ​លក់​ដូរ​នៅ​ផ្សារ​សួន​ច្បារ​លើក​គ្នា​តវ៉ា​មុខ​សាលា​ខេត្ត​ស្ទឹង​ត្រែង​

9 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ ​​អាជីវករ​ប្រមាណ​ជិត​២០០​នាក់​កាលពី​ព្រឹក​ថ្ងៃ​ទី​២៩​ សីហា​ ២០១៤​បាន​លើកគ្នា​ឆ្ពោះទៅ​ទីលាន​ក្រហម​ទល់​មុខ​សាលាខេត្ត​ធ្វើការ​តវ៉ា​ជំទាស់​ទៅនឹង​ការ​រុះរើ​ផ្សារ​បន្លែ​ដែល​មាន​ទីតាំង​បណ្តោះអាសន្ន​ ស្ថិត​លើ​សួនច្បារ​ទល់​មុខ​ផ្សារ​ថ្មី​ស្ទឹង​ត្រែង​។

ខេត្តស្ទឹងត្រែង ៖ ​​អាជីវករ​ប្រមាណ​ជិត​២០០​នាក់​កាលពី​ព្រឹក​ថ្ងៃ​ទី​២៩​ សីហា​ ២០១៤​បាន​លើកគ្នា​ឆ្ពោះទៅ​ទីលាន​ក្រហម​ទល់​មុខ​សាលាខេត្ត​ធ្វើការ​តវ៉ា​ជំទាស់​ទៅនឹង​ការ​រុះរើ​ផ្សារ​បន្លែ​ដែល​មាន​ទីតាំង​បណ្តោះអាសន្ន​ ស្ថិត​លើ​សួនច្បារ​ទល់​មុខ​ផ្សារ​ថ្មី​ស្ទឹង​ត្រែង​។

​ការ​ផ្ទុះ​ឡើង​រហូត​ឈាន​ដល់​ការ​លើ​កគ្នា​រាប់រយ​នាក់​ទៅ​ធ្វើការ​តវ៉ា​នោះ​បាន​ធ្វើ​ឲ្យ​អាជ្ញាធរ​ខេត្ត​ប្រឈម​នឹង​បញ្ហា​ស្មុ​គស្មាញ​ក្រោយពី​អាជ្ញាធរ​ខេត្ត​ និង​អាជ្ញាធរ​ក្រុង​បាន​ចេញ​​សេចក្តី​ប្រកាស​មួយ​ឲ្យ​អាជីវករ​ដែល​កំពុង​ប្រកប​របរ​អា​ជី​កម្ម​លើ​ផ្សារ​សួនច្បារ​បណ្តោះអាសន្ន​ត្រូវ​រុះរើ​ឲ្យ​ទាន់​មុន​ថ្ងៃ​ទៅ​៤​ដល់​៦​ ខែកញ្ញា​ខាង​មុខ​ ដើម្បី​ផ្លាស់​ប្តូរ​ទៅ​លក់​នៅ​លើ​ទីតាំង​ថ្មី​ដែល​បាន​រៀបចំ​រួច​ជា​ស្រេច​ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះ​ឬ​ស្សី​ដែល​ឆ្ងាយ​ពី​ផ្សារ​ធំ​ជាង​៣​គឺ​ឡូ​ម៉ែត្រ​។

តំណាង​​អាជីវករ​ម្នាក់​ក្នុង​ចំណោម​អាជីវករ​១៨៧​នាក់​បានលើកឡើង​ថា​ ពួក​គាត់​លើ​កគ្នា​មកនេះ​ដើម្បី​ធ្វើការ​តវ៉ា​ និង​ទទូច​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​ជួយ​រក​ដំណោះស្រាយ​សម​ស្រប​មួយ​ដើម្បី​ឲ្យ​ពួក​គាត់​មាន​ទីតាំង​លក់​បាន​សមរម្យ ហើយ​បើ​​​ផ្លាស់​ប្តូរ​ទៅ​ទីតាំង​ថ្មី​នោះ ​គឺ​ពួក​គាត់​មានការ​លំបាក​ខ្លាំង​ដោយសារ​តែ​ទីតាំង​ដែល​កំណត់​ឲ្យ​ទៅ​លក់ដូរ​ គឺ​ឆ្ងាយ​ពី​ក្រុងពេក ហើយ​អ្នក​ភូមិ​ដែល​នាំ​យក​ផល​ អនុ​ផល​ផ្សេង​ៗ​ធ្វើ​ដំណើរ​តាម​ទូក​មក​បោះ​ទំនិញ​ចូល​ទីផ្សា​រក៏មានការ​​លំបាក​ដោយ​ត្រូវធ្វើ​ដំណើរ​ម​កតាមទូក​ ហើយ​ត្រូវ​ចំណាយពេល​បន្ត​ជិះ​ម៉ូតូ​ទៅ​ផ្សារ​ថ្មី​នោះ​ទៀត​ ដូច្នេះ​ការ​ប្រកប​របរ​របស់​ពួក​គាត់​ត្រូវ​ខាត់បង់​ច្រើន ហេតុនេះ​ហើយ​អាជីវករ​លក់ដូរ​នៅ​ផ្សារ​សួនច្បារ​នឹង​ប្រឆាំង​តវ៉ា​មិន​ចេញពី​ទីតាំង​ចាស់​នោះ​ឡើយ​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព