ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ភ្នំភ្លើង​នៅ​ភាគ​ខាងកើត​ប៉ា​ពូ​អាស៊ី​បា.ញ់​ផ្សែង​កម្ពស់​18.000​ម៉ែត្រ

9 ឆ្នាំ មុន

ភ្នំភ្លើង​មួយ​ស្ថិត​នៅ​ភាគ​ខាងកើត​បា​៉​ពូ​អាស៊ី បាន​ផ្ទុះ​យ៉ាង​ខ្លាំង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ សីហា ញ៉ាំង​ឱ្យ​អាជ្ញាធរ​ជម្លៀស​ពលរដ្ឋ​ចេញពី​ក្បែរ​ភ្នំភ្លើង​នេះ ខណៈ​ពេល​ក្រុមហ៊ុន​អាកាសចរណ៍​ជា​ច្រើន​របស់​អូស្ត្រាលី​បាន​ប្តូរ​ជើងហោះហើរ ដើម្បី​សុវត្ថិភាព ។ ទីភ្នាក់ងារ​សារ​ព័ត៌មាន​បរទេស​ផ្សាយ​ថា ភ្នំភ្លើង Tavurvur ស្ថិត​នៅ​ខាងជើង​កោះ New Britain ធ្លាប់​បាន​ផ្ទុះ​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​កាលពី​ឆ្នាំ​

ភ្នំភ្លើង​មួយ​ស្ថិត​នៅ​ភាគ​ខាងកើត​បា​៉​ពូ​អាស៊ី បាន​ផ្ទុះ​យ៉ាង​ខ្លាំង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ សីហា ញ៉ាំង​ឱ្យ​អាជ្ញាធរ​ជម្លៀស​ពលរដ្ឋ​ចេញពី​ក្បែរ​ភ្នំភ្លើង​នេះ ខណៈ​ពេល​ក្រុមហ៊ុន​អាកាសចរណ៍​ជា​ច្រើន​របស់​អូស្ត្រាលី​បាន​ប្តូរ​ជើងហោះហើរ ដើម្បី​សុវត្ថិភាព ។ ទីភ្នាក់ងារ​សារ​ព័ត៌មាន​បរទេស​ផ្សាយ​ថា ភ្នំភ្លើង Tavurvur ស្ថិត​នៅ​ខាងជើង​កោះ New Britain ធ្លាប់​បាន​ផ្ទុះ​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​កាលពី​ឆ្នាំ​១៩៩៤ ដោយ​ផ្ទុះ​ស្របគ្នា​នឹង​ភ្នំភ្លើង Vulcan ។

មជ្ឈមណ្ឌល​ឃ្លាំមើល​នៅ​ទីក្រុង​រ៉ា​បា​អ៊ូ​ល ថ្លែង​ថា «​ការ​ផ្ទុះ​លើក​នេះ បាន​កើត​ទ្បើ​ង​យ៉ាង​យឺត ហៅ​ថា Strombolian ដោយ​មាន​អណ្តាតភ្លើង​ភ្លឺ​ចិញ្ចាចចិញ្ចែង​លាយ​ដោយ​សំ​ទ្បេ​ង​ផ្ទុះ​ជា​បន្តបន្ទាប់ ។ ស្រប​ពេល​អាជ្ញាធរ​ជម្លៀស​ពលរដ្ឋ​ចេញពី​ក្បែរ​ភ្នំភ្លើង ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ទីក្រុង​រ៉ា​បា​អូ​៊​ល ក៏​ទទួល​ការ​ណែនាំ​ឱ្យ​ស្ថិត​នៅ​កន្លែង​សុវត្ថិភាព ដើម្បី​គេច​ពី​ផ្សែង​របស់​ភ្នំភ្លើង ។

ក្នុង​របាយការណ៍​ដំណាក់កាល​ដំបូង​មិន​ទាន់​មានការ​បញ្ជាក់ ពី​អ្នក​របួស​និង​ពី​ការ​ខូចខាត​ដោយសារ​បាតុភូត​ធម្មជាតិ​នេះ​នៅ​ទ្បើ​យ។លោក ស៊ី​ន​ឌី ហ្វីល មន្ត្រី​នៃ​មជ្ឈមណ្ឌល​ឃ្លាំមើល​ភ្នំភ្លើង​បញ្ជាក់​ប្រាប់ AFP ថា ផ្សែង​និង​ផេះ​បាន​ហុយ​ក្នុង​កម្ពស់​ប្រហែល​១៨.០០០​ម៉ែត្រ ហើយ​ការ​ផ្ទុះ​មាន​កម្លាំង​ខ្លាំង​ក្នុង​រយៈពេល​ប្រហែល​២​ម៉ោង ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ ក្រុមហ៊ុន​អាកាសចរណ៍​ជា​ច្រើន​នៅ​អូស្ត្រាលី បាន​ប្រកាស​ប្តូរ​ផ្លូវ​ហោះហើរ ដើម្បី​គេច​ពី​ផ្សែង​ភ្នំភ្លើង ដែល​ស្ថិត​នៅ​ភាគ​ខាងកើត​បា​៉​ពួ​អាស៊ី​នេះ ៕