ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​សាក​វ៉ាក់សាំង​ប្រឆាំង​អេ​បូ​ឡា​ចាប់ផ្តើម​អាទិត្យ​ក្រោយ

9 ឆ្នាំ មុន

អាជ្ញាធរ​អា​មេ​រិ​ក​ប្រកាស​កាលពី​ថ្ងៃ​ទី​២៨ សីហា ពី​ការ​បើក​ធ្វើតេស្ត​សាក​វ៉ាក់សាំង​ប្រឆាំង​វីរុស​អេ​បូ​ឡា​លើ​មនុស្ស នា​ស​ប្តា​ហ៍​ខាង​មុខ​នេះ ដើម្បី​ប៉ុនប៉ង​តស៊ូ​ប្រឆាំង​ការ​ឆ្លង​រាលដាល​នៃ​វីរុស​នោះ ដែល​សម្លា.ប់​មនុស្ស​ជាង​១.៥០០​នាក់ ហើយ​នៅ​អាហ្វ្រិក​ខាងលិច។
បណ្តាញ​វិទ្យាស្ថាន​សុខភាព​សហរដ្ឋអាមេរិក NIH ក្នុង​សេចក្តី​ប្រកាស​មួយ​និយាយ​ថា ដំណាក់កាល​ដំបូង​នៃ​ការ​សាកល្បង​គ្លីនិក​

អាជ្ញាធរ​អា​មេ​រិ​ក​ប្រកាស​កាលពី​ថ្ងៃ​ទី​២៨ សីហា ពី​ការ​បើក​ធ្វើតេស្ត​សាក​វ៉ាក់សាំង​ប្រឆាំង​វីរុស​អេ​បូ​ឡា​លើ​មនុស្ស នា​ស​ប្តា​ហ៍​ខាង​មុខ​នេះ ដើម្បី​ប៉ុនប៉ង​តស៊ូ​ប្រឆាំង​ការ​ឆ្លង​រាលដាល​នៃ​វីរុស​នោះ ដែល​សម្លាប់​មនុស្ស​ជាង​១.៥០០​នាក់ ហើយ​នៅ​អាហ្វ្រិក​ខាងលិច។
បណ្តាញ​វិទ្យាស្ថាន​សុខភាព​សហរដ្ឋអាមេរិក NIH ក្នុង​សេចក្តី​ប្រកាស​មួយ​និយាយ​ថា ដំណាក់កាល​ដំបូង​នៃ​ការ​សាកល្បង​គ្លីនិក​នោះ នឹង​អាច​កំណត់​ថា តើ​វ៉ាក់សាំង​ដែល​ផលិត​រួម​គ្នា​ដោយ​វិទ្យាស្ថាន​ជាតិ​ខាង​ជំងឺ​រលាក និង​ជំងឺឆ្លង Niaid ជា​វិទ្យាស្ថាន​មួយ​ក្នុង​ចំណោម​វិទ្យាស្ថាន​របស់ NIH និង​មន្ទីរពិសោធន៍​ឱសថ Glaxosmithkline (GSK) វា​មាន​ប្រសិទ្ធភាព​ដែរ​ឬ​អត់ ហើយ​វា​អាច​បង្កើត​អង់ទីគ័រ​សម​ស្រប​មួយ​ដែរ​ឬ​យ៉ាងណា ។

ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​សាកល្បង​នោះ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​មជ្ឈមណ្ឌល​គ្លីនិក​របស់ NIH ក្នុង​ទីក្រុង Bethesda រដ្ឋ​ម៉ា​រី​ឡែ​ន មនុស្ស​ពេញវ័យ​មាន​សុខភាព​ល្អ​២០​នាក់ មាន​អាយុ​ពី​១៨​ទៅ​៥០​ឆ្នាំ នឹង​ទទួល​ការ​ចាក់​វ៉ាក់សាំង​នោះ ។ទន្ទឹម​នឹង​នេះ NIH និង​ក្រុមហ៊ុន​អន្តរជាតិ​មួយ​មាន​មូលដ្ឋាន​នៅ​អង់គ្លេស រួម​ទាំង​មូលនិធិ Wellcome Trust នឹង​ធ្វើការ​សាកល្បង​វ៉ាក់សាំង​ផលិត​ដោយ NIAID និង GSK លើ​បណ្តា​អ្នក​ស្ម័គ្រចិត្ត​មាន​សុខភាព​ល្អ​នៅ​អង់គ្លេស ព្រមទាំង​នៅ​ប្រទេស​ហ្គំ​ប៊ី និង​ម៉ា​លី ។

អាជ្ញាធរ​អា​មេ​រិ​ក ក៏​ពិភាក្សា​ផង​ដែរ​ពី​លទ្ធភាព​ធ្វើការ​សាកល្បង​វ៉ាក់សាំង នៅ​នី​ហ្សេ​រី​យ៉ា ជា​ប្រទេស​មាន​ប្រជាជន​ច្រើន​ជាងគេ​បំផុត​នៅ​អាហ្វ្រិក ។NIH ក៏​ឱ្យ​ដឹងផង​ដែរ​ថា ខ្លួន​នឹង​ធ្វើ​នា​រដូវ​ស្លឹកឈើ​ជ្រុះ​នេះ នូវ​ដំណាក់កាល​ដំបូង​នៃ​ការ​សាកល្បង​គ្លីនិក​សម្រាប់​វ៉ាក់​សាំង ពិសោធន៍​ប្រឆាំង​អេ​បូ​ឡា​១​ទៀត ផលិត​ដោយ​ទីភ្នាក់ងារ​សុខភាព​សាធារណៈកា​ណា​ដា ។ យោង​តាម​អង្គការ​សុខភាព​ពិភព​លោក WHO ថា មក​ទល់​ពេល​នេះ មាន​មនុស្ស​ស្លាប់​ដោយ​វីរុស​អេ​បូ​ឡា​យ៉ាងតិច​១.៥៥២​នាក់​ហើយ នៅ​ប្រទេស​ហ្គី​ណេ លី​បេ​រី​យ៉ា សេ​រ៉ា​ឡេ​អូន និង​នី​ហ្សេ​រី​យ៉ា ៕