ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​២នាក់ដើររៃអង្គាស​ប្រាក់​តាមភូមិដើ​ម្បី​ជួយ​ក្មេង​កុមារកំព្រា​ ត្រូវប្រជាពលរដ្ឋ​សង្ស័យ​ថា ជា​អ្នក​ឆបោក​​ត្រូវឃាត់ខ្លួន​

9 ឆ្នាំ មុន

ខេត្តប៉ៃលិន ៖ នារី​​​២នាក់ ​ត្រូវ​​​​គេ​ប្រទះ​ឃើញ​ដើរ​​រៃ​អង្គាស​ប្រាក់​​​ពី​​ប្រជាពលរដ្ឋ​តាម​​ភូមិ​នីមួយ​ៗ ហើយ​ត្រូវបាន​គេ​សង្ស័យ​​​ ជា​អ្នក​បោកប្រាស់ ទើបឃាត់ខ្លួន​​សួរនាំ​ នាង​ឆ្លើយ​ថា យក​ទៅ​ទិញ​ម្ហូបអាហារ​សម្រាប់​ឧបត្ថម្ភ​ក្មេង​កំព្រា​មួយ​កន្លែង​នៅ​រាជ​ធានី​​ភ្នំពេញ ។

ខេត្តប៉ៃលិន ៖ នារី​​​២នាក់ ​ត្រូវ​​​​គេ​ប្រទះ​ឃើញ​ដើរ​​រៃ​អង្គាស​ប្រាក់​​​ពី​​ប្រជាពលរដ្ឋ​តាម​​ភូមិ​នីមួយ​ៗ ហើយ​ត្រូវបាន​គេ​សង្ស័យ​​​ ជា​អ្នក​បោកប្រាស់ ទើបឃាត់ខ្លួន​​សួរនាំ​ នាង​ឆ្លើយ​ថា យក​ទៅ​ទិញ​ម្ហូបអាហារ​សម្រាប់​ឧបត្ថម្ភ​ក្មេង​កំព្រា​មួយ​កន្លែង​នៅ​រាជ​ធានី​​ភ្នំពេញ ។

​ហេតុការណ៍​នេះ​​កើតឡើង​កាលពី​​វេលា​ម៉ោង​១០ ​និង​៣០​នាទី​ព្រឹក​​ថ្ងៃ​ទី​២៩ សីហា ២០១៤ នេះ ស្ថិត​នៅ​ភូមិ​សួន​អំពៅ​លិច សង្កាត់​ប៉ៃ​លិន ក្រុង​ប៉ៃ​លិន ។

ប្រភព​បាន​ឱ្យ​ដឹងថា ​នារី​ទាំង២​នាក់ ១-ឈ្មោះលាន អាយុ​ ​២០​ឆ្នាំ និង​ម្នាក់​ទៀតមិន​ស្គាល់​អត្តសញ្ញាណ ជា​ជនជាតិ​ហ្វីលីពីន ទាំង​២នាក់ស្នាក់​នៅ​ក្បែរ​​វត្ត​សន្សំ​កុសល ក្នុងសង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ រាជ​ធា​នី​ភ្នំពេញ ។ ​

​ជួប​​ជាមួយ​អ្នក​សារព័ត៌មាន​​នារី​​ម្នាក់ឈ្មោះលាន បាន​រៀបរាប់​ឱ្យ​ដឹង​ថា រូបគេ​កាន់​សាសនា​គ្រិស្ត រួម​ទាំង​មិត្តភក្តិ​ម្នាក់​ទៀត ​គឺជា​ជនជាតិហ្វីលីពីន ហើយ​​បាន​ទទួល​បង្គាប់​ពី​អ្នកដឹកនាំព្រះ​វិហារ ដើម្បី​ចុះ​ធ្វើ​បេសកកម្មដោយ​ជិះ​រថយន្តក្រុង​​តាំងពី​រាជធានី​ភ្នំពេញ​រហូត​មក​ដល់​​ខេត្ត​ប៉ៃលិន ដើម្បី​ដើរ​រៃ​អង្គាស​យក​ទៅ​ឱ្យ​ក្មេង​ៗ និង​យុវជន​នៅ​ក្នុង​ព្រះ​វិហារ ខណៈ​បើក​ថ្វាយបង្គំ​ព្រះ​ជា​រៀង​រាល់​ព្រឹក​ថ្ងៃអាទិត្យ ។

ពួក​គាត់​មាន​​លិខិត​ចេញពី​ព្រះ​វិហារ​ត្រឹមត្រូវ គ្រាន់​តែ​មិន​បាន​ចូល​ទៅ​សុំ​អនុញ្ញាត្តពី​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​ឱ្យ​បានដឹង​ជា​
មុន ។ នារី​រូប​នេះបន្ត​ទៀត​ថា ព្រះ​វិហារ​របស់​ពួក​គាត់​មានឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា​ « The Kingdom of Jesus Christ»  ប្រែ​ថា នគរ​ព្រះ​យេស៊ូគ្រិស្ត ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព