ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃុំខ្លួន​សន្តិសុខ​ក្លឹ​ប​ស៊ី​ធី​ស្ទឹង​មាន​ជ័យពាក់​ព័​ន្ធករណី​បា.ញ់​សម្លា.ប់​យុវជនម្នាក់ និង​ចេញ​ដីកា​​ស្វែងរក​ចាប់ខ្លួន​ថៅកែ​ក្លឹ​ប

9 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ ជន​ស​ង្ស័យ​ជា​សន្តិសុខ​ក្លឹ​ប​ស៊ី​ធី​ស្ទឹង​មាន​ជ័យដែល​ជាប់​ពាក់​ព័​ន្ធ​នឹង​ករណី​ព្រួត​គ្នា​វាយ ​និងបា.ញ់​ទៅលើ​យុវជន​ម្នាក់​បណ្តាល​ឲ្យ​ស្លា.ប់​បាត់បង់​ជីវិត​នៅ​កន្លែង​កើតហេតុត្រូវ​បាន​ចៅក្រមស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ដាក់​ព​ន្ធ​នាគារ​បណ្តោះអាសន្ន​ កាល​ពី​ថ្ងៃ​ទី​២៩​ សីហា ​២០១៤ ដើម្បី​ទុក​ពេល​ស៊ើប​អង្កេត​រក​ជន​ដៃដល់ និងបក្សពួក​៤​នាក់​ទៀត​កំពុង​គេចខ្លួន​។

រាជ​ធានីភ្នំពេញ ៖  ជន​ស​ង្ស័យ​ជា​សន្តិសុខ​ក្លឹ​ប​ស៊ី​ធី​ស្ទឹង​មាន​ជ័យដែល​ជាប់​ពាក់​ព័​ន្ធ​នឹង​ករណី​ព្រួត​គ្នា​វាយ ​និងបាញ់​ទៅលើ​យុវជន​ម្នាក់​បណ្តាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​នៅ​កន្លែង​កើតហេតុត្រូវ​បាន​ចៅក្រមស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ដាក់​ព​ន្ធ​នាគារ​បណ្តោះអាសន្ន​ កាល​ពី​ថ្ងៃ​ទី​២៩​ សីហា ​២០១៤ ដើម្បី​ទុក​ពេល​ស៊ើប​អង្កេត​រក​ជន​ដៃដល់ និងបក្សពួក​៤​នាក់​ទៀត​កំពុង​គេចខ្លួន​។

សន្តិសុខ​រូប​នេះ​ឈ្មោះ​យុន វណ្ណៈ អាយុ​៣៥​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួលផ្លូវលំ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ត្រូវ​ចោទប្រកាន់​ពី​បទ​សមគំនិត​ក្នុង​អំពើ​ឃាតកម្ម យោង​តាម​មាត្រា​២៩ និង១៩៩​នៃ​ក្រមព្រហ្មទណ្ឌ ។ ជន​ស​ង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​កា​រិ​យា​ល័យព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​២៥ ​សីហា និង​បញ្ជូន​ទៅ​សាលាដំបូង​នៅ​ថ្ងៃ​ទី​២៩​ សីហា ២០១៤​នេះ ។  

ជន​រង​គ្រោះ​ក្នុង​អំពើ​បាញ់ប្រហារ​បណ្តាល​ឲ្យ​ស្លាប់​នៅ​កន្លែង​កើតហេតុ​នោះ​ឈ្មោះ​កង សុ​ជាតិ អាយុ​២៤​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ ។ គួរ​បញ្ជាក់​ថា នៅ​យប់​ថ្ងៃ​ទី​២៤​ឈាន​ចូល​២៥ ​សីហា ជា​ថ្ងៃ​កើតហេតុ​ជន​រង​គ្រោះ​បាន​អង្គុយ​លេងបៀរ​ជាមួយ​បងប្អូន​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ ក៏​មាន​ក្មេង​ស្ទាវ​មួយ​ក្រុម​ដេញ​វាយ​គ្នា ហើយ​ជន​រង​គ្រោះ​បាន​យក​ដំបង​ឈើ​ជ្រុង​ជួយ​វាយ​គេ​ដែរ​។ ពេល​នោះ​ស្រាប់តែ​មាន​មនុស្ស​២​នាក់​ជិះ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡង់​គ្រី​ស្ស័រ និង​មនុស្ស​៤​នាក់​ផ្សេង​ទៀត​ជិះ​ម៉ូតូ​ម្នាក់​១​គ្រឿង ដេញ​បុក​ជន​រង​គ្រោះ ហើយ​អ្នក​អង្គុយ​ក្នុង​រថយន្ត​បាន​ដក​កាំភ្លើងខ្លី​មិន​ស្គាល់​ម៉ាក​បាញ់​ចំនួន​២​គ្រាប់ត្រូវ​ក្បាល​ជន​រង​គ្រោះ​មួយ​គ្រាប់​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗនៅ​កន្លែង​កើត​ហេតុ រួច​មនុស្ស​១​ក្រុម​នោះ​បាន​គេចខ្លួន​បាត់​អស់​។

ក្រោយ​ហេតុការណ៍​កើតឡើង សមត្ថកិច្ច​បាន​ចុះ​ត្រួតពិនិត្យ​កន្លែង​កើតហេតុ ដោយ​រក​ឃើញ​ដាវ​ដង​ជ័រ​ចំនួន​១ និង​ស្នាប់ដៃ ដែក​ចំនួន​១ ក្នុង​នោះ​សមត្ថកិច្ច​បាន​អញ្ជើញ​សាក្សី​មួយ​ចំនួន​ទៅ​សាកសួរ ដោយ​បាន​យក​រូបថតជនសង្ស័យ​ជា​ច្រើន​សន្លឹក​មក​បង្ហាញ​ដើម្បី​កំណត់​មុខសញ្ញា​ផង​ដែរ ៕