ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​ឧទ្ទាម​​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​បន្ត​វាយ​បក ហើយ​យល់ព្រម​បើក ច្រក​មនុស្សធម៌​សម្រាប់​ពួក​ទាហាន​អ៊ុយ​ក្រែ​ន​ដែល​ជាប់​ការ​ឡោម​ព័ទ្ធ

9 ឆ្នាំ មុន

នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ស្វ័​យ​ប្រកាស​ដូ​ណេ​ត​ស្ក៍ លោក​អា​ឡិច​សាន​ដ្រ៍ ហ្សា​ខាត​ឆេ​ន​កូ ថ្លែង​កាលពី​ថ្ងៃ​ទី​២៩ សីហា ថា ពួក​បំបែក​ខ្លួន​និយម​ស្និទ្ធ​រុ​ស្ស៊ី ត្រៀម​បើក​ច្រក​មនុស្សធម៌​មួយ​សម្រាប់​ពួក​ទាហាន​អ៊ុយ​ក្រែ​ន អាច​ចេញពី​កន្លែង​ឡោម​ព័ទ្ធ ។ ការ​អះ​អាង​​របស់​ពួក​ឧទ្ទាម​ធ្វើ​ឡើង​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោយ​សំណើ​មួយ​របស់​ប្រធានាធិបតី​រុ​ស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទី​ន ។

នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ស្វ័​យ​ប្រកាស​ដូ​ណេ​ត​ស្ក៍ លោក​អា​ឡិច​សាន​ដ្រ៍ ហ្សា​ខាត​ឆេ​ន​កូ ថ្លែង​កាលពី​ថ្ងៃ​ទី​២៩ សីហា ថា ពួក​បំបែក​ខ្លួន​និយម​ស្និទ្ធ​រុ​ស្ស៊ី ត្រៀម​បើក​ច្រក​មនុស្សធម៌​មួយ​សម្រាប់​ពួក​ទាហាន​អ៊ុយ​ក្រែ​ន អាច​ចេញពី​កន្លែង​ឡោម​ព័ទ្ធ ។ ការ​អះ​អាង​​របស់​ពួក​ឧទ្ទាម​ធ្វើ​ឡើង​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោយ​សំណើ​មួយ​របស់​ប្រធានាធិបតី​រុ​ស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទី​ន ។

លោក ហ្សា​ខាត ឆេ​ន​កូន បន្ត​ថា ជាបឋម​កង​ទាហាន​អ៊ុយ​ក្រែ​ន ត្រូវ​បោះបង់​ចោល​បណ្តា​រថពាសដែក និង​រថក្រោះ ព្រមទាំង​អាវុធ​និង​គ្រាប់រំសេវ មុន​ពេល​ចាកចេញ​តាម​ច្រក​មនុស្សធម៌​នោះ ។ ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ លោកពូ​ទី​ន បាន​អំពាវនាវ​ដល់​ពួក​ឧទ្ទាម​ឱ្យ​បើក​ច្រក​មនុស្សធម៌​ទាំងនេះ ដើម្បី​ចៀសវាង​កុំឱ្យ​មាន​ជន​រង​គ្រោះ​ដោយ​ឥតប្រយោជន៍ និង​ដើម្បី​ផ្តល់​ឱកាស​ឱ្យ​ពួក​ទាហាន​ដែល​ជាប់​ការ​ឡោម​ព័ទ្ធ​ដកខ្លួន​ចេញពី​តំបន់​ប្រតិបត្តិការ​របស់​ពួក​គេ ។

លោក​បន្ត​ទៀត​ថា ទាហាន​អ៊ុយ​ក្រែ​ន​ទាំងនោះ​ត្រូវ​ឡោម​ព័ទ្ធ​ជាប់ ក្រោយ​ពី​ជ័យជម្នះ​ដ៏​ធំធេង​របស់​ពួក​បំបែក​ខ្លួន​និយម​ប្រឆាំង​ប្រតិបត្តិការ​យោធា​របស់​ក្រុង​គៀវ ។ លោក​អំពាវនាវ​ដល់ទី​ក្រុង​គៀវ​ឱ្យ​បញ្ឈប់​ការ​ប្រយុទ្ធ ហើយ​បង្កើត​បទ​ឈប់​បាញ់​គ្នា​មួយ រួច​ហើយ​ចរចា​ជាមួយ​បណ្តា​តំណាង​នៃ​តំបន់ Donbass ។លោក ពូ​ទី​ន ក៏​ស្នើ​ផង​ដែរ​ដល់​ពួក​បំបែក​ខ្លួន​និយម​ស្និទ្ធ​រុ​ស្ស៊ី ផ្តល់​ជំនួយ​ខាង​ពេទ្យ ដល់​បណ្តា​ទាហាន​អ៊ុយ​ក្រែ​ន​ត្រូវ​របួស ។ លោក​អះអាង​ថា រុ​ស្ស៊ី​ត្រៀម​ហើយ នឹង​ផ្តល់​ជំនួយ​មនុស្សធម៌​ដល់​ប្រជាជន​នៅ Donbass ។

អន្តរាគមន៍​ថ្មី​នោះ​របស់​លោក ពូ​ទី​ន លើ​បញ្ហា​អ៊ុយ​ក្រែ​ន ធ្វើ​ឡើង​ខណៈ​ដែល​សហរដ្ឋអាមេរិក និង​ពួក​សម្ព័ន្ធមិត្ត​គំរាម​កាលពី​ថ្ងៃ​ទី​២៨ សីហា ដាក់​ទណ្ឌកម្ម​ថ្មី​ប្រឆាំង​ក្រុង​មូ​ស្គូ ដោយសារ​ការ​លុកលុយ​របស់​កង​ទាហាន​រុ​ស្ស៊ី​ចូល​ដែនដី​អ៊ុយ​ក្រែ​ន ជួយ​ពួក​បំបែក​ខ្លួន​និយម ។ យោង​តាម​អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​ម្នាក់​របស់​អូតង់​ថា ទាហាន​រុ​ស្ស៊ី​ជាង​១​ពាន់​នាក់ បច្ចុប្បន្ន​កំពុង​តែ​ប្រយុទ្ធ​ជាមួយ​កងទ័ព​អ៊ុយ​ក្រែ​ន ពិសេស​នៅ​ជិត​ទីក្រុង​យុទ្ធសាស្ត្រ Novoazovsk ដើម្បី​ជួយ​ដល់​ការ​វាយបក​វិញ​របស់​ពួក​ឧទ្ទាម ។

ប្រធានាធិបតី​អា​មេ​រិ​ក លោក​បា​រ៉ា​ក់ អូ​បា​ម៉ា អះអាង​ថា ច្បាស់​ណាស់​នៅ​ចំពោះ​មុខ​ភ្នែក​របស់​ពិភពលោក​ទាំងមូល ដែល​កងទ័ព​រុ​ស្ស៊ី​ស្ថិត​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ។ ពួក​បំបែក​ខ្លួន​និយម ត្រូវ​បាន​រុ​ស្ស៊ី​ជួយ​ផ្តល់​ហិរញ្ញវត្ថុ និង​ជួយ​បណ្តុះបណ្តាល ។ ទោះបីជា​លោក​អះអាង​ថា សហរដ្ឋអាមេរិក​នឹង​មិន​ប្រើ​កម្លាំង​ដើម្បី​ដោះស្រាយ​បញ្ហា​អ៊ុយ​ក្រែ​ន តែ​លោក​វាយតម្លៃ​ថា ការ​លុកលុយ​របស់​រុ​ស្ស៊ី​នា​ពេល​បច្ចុប្បន្ន​នៅ​អ៊ុយ​ក្រែ​ន គ្រាន់តែ​នាំ​ឱ្យ​មានការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​ប្រឆាំង​រុ​ស្ស៊ី​ប៉ុណ្ណោះ ។ លោក​គូសបញ្ជាក់​ថា រុ​ស្ស៊ី​ជា​អ្នក​ទទួលខុសត្រូវ​លើ​អំពើ​ហិង្សា​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ។

អំពើ​ហិង្សា​ត្រូវ​បាន​បង្កើន​ដោយ​រុ​ស្ស៊ី ។លោក អូ​បា​ម៉ា បន្ត​ថា រុ​ស្ស៊ី​រំលោភ​បំពាន​ផ្ទួន​ៗ​លើ​បូរណភាព​ដែនដី​អ៊ុយ​ក្រែ​ន ហើយ​ប្រទេស​នេះ​កំពុង​ស្ថិត​នៅ​ឯកោ​កាន់តែ​ខ្លាំង ក្រោយ​បញ្ចប់សង្គ្រាម​ត្រជាក់​មក ។ សេដ្ឋកិច្ច​ប្រទេស​នេះ​កំពុង​ដាំ​ក្បាល​ចុះ ហើយ​ការ​គំរាមកំហែង​នោះ​នឹង​ត្រូវ​បង់​តម្លៃ​ខ្ពស់​បំផុត ៕