ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជើង​​ខ្លាំង​ថៃ Noppakao ប្រាប់​​មូលហេតុ​​សុំ​ចាញ់​លើ​​រេញ​​បា​កាស

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​ដ៏​កក្រើក​របស់​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​បា​កាស កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ សីហា កីឡាករ​ជើង​ខ្លាំង​ថៃ Noppakao ដែល​មិន​ធ្លាប់​ចាញ់​សោះ​ក្រោម​ដៃ​កីឡាករ​ជើង​ខ្លាំង​កម្ពុជា បាន​សម្រេចចិត្ត​បោះបង់​ការ​ប្រកួត ដោយ​គ្រាន់តែ​ភ្លាត់​ឱ្យ​រយះ​លើ​ភ្នែក ។ ពាក់ព័ន្ធ​នឹង​ហេតុផល​នេះ ភាគី​ថៃ​បាន​បញ្ជាក់​ពី​មូលហេតុ​ដែល​នាំ​ទៅ​ដល់​ការ​សម្រេចចិត្ត​បែប​នោះ ។

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​ដ៏​កក្រើក​របស់​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​បា​កាស កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ សីហា កីឡាករ​ជើង​ខ្លាំង​ថៃ Noppakao ដែល​មិន​ធ្លាប់​ចាញ់​សោះ​ក្រោម​ដៃ​កីឡាករ​ជើង​ខ្លាំង​កម្ពុជា បាន​សម្រេចចិត្ត​បោះបង់​ការ​ប្រកួត ដោយ​គ្រាន់តែ​ភ្លាត់​ឱ្យ​រយះ​លើ​ភ្នែក ។ ពាក់ព័ន្ធ​នឹង​ហេតុផល​នេះ ភាគី​ថៃ​បាន​បញ្ជាក់​ពី​មូលហេតុ​ដែល​នាំ​ទៅ​ដល់​ការ​សម្រេចចិត្ត​បែប​នោះ ។

គ្មាន​អ្នក​ណា​មិនដឹង​នោះ​ទេ​ថា ជើង​ខ្លាំង​ផ្នែក​ប្រដាល់សេរី​ជា​ជនជាតិ​ថៃ​ឈ្មោះ Noppakao ធ្លាប់​បង្ហាញខ្លួន​នៅ​លើ​សង្វៀន​អន្តរជាតិ​ក្នុង​ប្រទេស​កម្ពុជា​ចំនួន​២​លើក ហើយ​ទទួល​ជ័យជម្នះ​ទាំង​ពីរ​លើក ។ ការ​ប្រកួត​លើក​ទី​១ លោក​បាន​បំបាក់​ជើង​ខ្លាំង ពេជ្រ អា​រុណ ឱ្យ​សន្លប់​ក្នុង​ទឹក​ទី​២ និង​លើក​ទី​២ បាន​បំបាក់​កីឡាករ​ល្បីឈ្មោះ​របស់​កម្ពុជា លៀង ស៊ី​ពេជ្រ ឱ្យ​សន្លប់​ក្នុង​ទឹក​ទី​៤ ។ ក្នុង​ចំណោម​ការ​ប្រកួត​៦៤​លើក Noppakao ឈ្នះ​៥១​លើក និង​មាន​តួលេខ​ឈ្នះ​កីឡាករ​ខ្លាំង​ៗ​ស្ទើរតែ​គ្រប់ការ​ប្រកួត​នៅ​បុ​៉​ន្មា​ន​លើក​ចុង​ក្រោយ ។

ក្នុង​ការ​ប្រកួត​ជាមួយ ពុធ ហ៊ុ​ច មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា​នោះ ជើង​ខ្លាំង​កម្ពុជា​បាន​ត្រឹមតែ​ទប់ និង​ការពារ​ចំពោះ​ស្នៀត​វាយលុក​របស់ Noppakao តែ​បុ​៉​ណ្ណោះ ដោយសារ​តែ Noppakao ជា​អ្នកគ្រប់គ្រង​ការ​វាយ​សម្រុក​បាន​ល្អ ។ ឆ្លង​ផុត​២​ទឹក បង្គោល​ក្រហម ពុធ ហ៊ុ​ច រក​មិនឃើញ​ចំណុចខ្សោយ​របស់​គូប្រកួត​នោះ​ទេ ដោយ​ត្រូវ​កីឡាករ​ថៃ​វាយ​ឡើង​ទ្រម​ខ្លួន និង​ដួល​ជា​ច្រើន​លើក ជា​ពិសេស​គ្រប់ពេល​ចូល​កៀក គឺ​រមែង​ត្រូវ​ស្វាគមន៍​ដោយ​រន្ទះ​ជើង និង​ម៉ាត់​ចំ​ប្លង់​ល្អ​ៗ​ជា​ប្រចាំ ។ Noppakao ត្រូវ​អ្នក​ទស្សនា​មើលឃើញ​ថា នៅ​តែ​រឹង​ជំហរ និង​រស់​រវើក​គ្រប់​ស្នៀត​នៅ​ពេល​ប៉ះ​ជាមួយ ពុធ ហ៊ុ​ច លើក​នេះ ។ ទាំង​ការ​គេច ការ​វាយបក និង​បច្ចេកទេស​ក្នុង​ការ​កាច់​បំបាក់​គូប្រកួត គឺ​កីឡាករ​ឆ្លង​ដែន​មក​ពី​ថៃ​រូប​នេះ​ឈ្នះ ពុធ ហុ​៊​ច ទាំងអស់ ។ ការ​ប្រកួត​ដែល​បាន​ធ្វើ​ឡើង​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នោះ​មាន​អ្នក​ទស្សនា​ស្រែក​ហ៊ោកញ្ជ្រៀវ​គ្រប់​លើក​នៅ​ពេល​កីឡាករ​កម្ពុជា​ទប់​ជាប់​មួយ​ស្នៀត​ៗ​របស់ Noppakao ហើយ​អាច​វាយបក​ទៅ​វិញ​បាន​ខ្លះ​ៗ​។

សំឡេង​នេះ​កាន់តែ​ឮ​ខ្លាំង​បន្ថែម​ទៀត​នៅ​ចុង​ទឹក​ទី​៣ ខណៈ​ដែល​កីឡាករ​ពុធ ហុ​៊​ច វាយ​សម្រុកចូល​មួយ​កែង​ពេញទំហឹង​ធ្វើ​ឱ្យ Noppakao រយះ​លើ​ភ្នែក​ខាងស្តាំ​បណ្តាល​ឱ្យ​ហូរ​ឈាម​។ ជើង​ខ្លាំង Noppakao បាន​ប្រកាស​ឈប់​ប្រកួត​ភ្លាម​ៗ បន្ទាប់​ពី​ដឹង​ថា ខ្លួន​មាន​របួស​រយះ​ហូរ​ឈាម ដែល​ការ​ពិត​សភាព​នៃ​របួស​នោះ ប្រសិនបើ​លោក​បន្ត​ការ​ប្រកួត ក៏​នៅ​តែ​អាច​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង រុញ​ឱ្យ ពុធ ហ៊ុ​ច ពិបាក​ខ្លួន​ដដែល ។ មន្ត្រី​តំណាង​ជនជាតិ​ថៃ​និយាយ​ថា សភាព​បែក​រយះ​របស់ Noppakao មិនមែន​ជា​ហេតុផល​ដែល​ធ្វើ​ឱ្យ​កីឡាករ​របស់​ខ្លួន​បន្ត​ការ​ប្រកួត​មិន​បាន​នោះ​ទេ បុ​៉​ន្តែ​មក​ពី Noppakao ខ្លួនឯង​ហួសចិត្ត​ដែល​ភ្លាត់​ឱ្យ​បែក​ក្នុង​ពេល​ដែល​ខ្លួន​ជា​អ្នក​ឈ្នះ​ប្រៀប​នោះ ទើប​ខឹង​ចិត្ត​ហើយ​ឈប់​ប្រកួត​តែ​ម្តង ។ Noppakao គឺជា​អ្នក​លើកដៃ​មិន​បន្ត​ការ​ប្រកួត​ខ្លួនឯង បើ​ទោះជា​មានការ​ជជីក​សួរ​ម្តង​ជា​ពីរ​ដង​ពី​លោក​អាជ្ញាកណ្តាល និង​មានការ​ជំរុញ​ពី​សំណាក់​អ្នកដឹកនាំ​របស់​គេ​ពី​ខាងក្រោម​ក្តី ។

អ្នក​ទស្សនា​ភាគច្រើន​សុទ្ធតែ​មើលឃើញ​ថា បើ Noppakao មិន​ភ្លាត់​ឱ្យ​រយះ ហើយ​ខឹង​ចិត្ត​រហូត​បោះបង់​ការ​ប្រកួត​ទេ កីឡាករ​ពុធ ហ៊ុ​ច អាច​ជា​អ្នក​គ្មាន​សំណាង​នោះ​ទេ ដោយសារ​តែ​ការ​ប្រកួត​ជិត​៣​ទឹក​ដែល​បាន​កើតឡើង ភាគី​កម្ពុជា​គឺជា​អ្នក​ចាញ់​ប្រៀប​ទាំងស្រុង មិន​ថា​ការ​ទទួល​រង​កណ្តាប់ដៃ និង​រឿង​ត្រូវ Noppakao វាយ​ឱ្យ​ផ្ងារជើង​ដួល​លើ​រេញ​ប៊ិះ​នឹង​សន្លប់​ម្តង​ៗ​។ ទោះជា​ជ័យជម្នះ​របស់ ពុធ ហ៊ុ​ច ត្រូវ​អ្នក​ទស្សនា​មើលឃើញ​ថា ជា​រឿង​សំណាង​ដូច​ខ្មោច​ឱ្យ ក៏​មាន​ន័យ​ថា លោក​មាន​បច្ចេកទេស​ធ្វើ​ឱ្យ​បង្គោល​ខៀវ​ថៃ​បោះបង់​ការ​ប្រកួត​នោះ​ដែរ ។ វា​ក៏​ជា​លទ្ធផល​ដែល​មាន​ន័យ​ថា ពុធ ហ៊ុ​ច អាច​សងសឹក​ឱ្យ​មិត្ត​រួម​អាជីព គឺ​ពេជ្រ អា​រុណ និង​លាង ស៊ី​ពេជ្រ និង​អាច​បំបាក់ Noppakao នៅ​លើ​សង្វៀន​អន្តរជាតិ​របស់​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​បា​កាស​ជា​លើក​ទី​១ ផង​ដែរ ។

ពីរ​ប្រកួត​អន្តរជាតិ​ទៀត កីឡាករ​ឌុន រ​ដ្ឋា មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា ចាញ់​កីឡាករ​ចិន Bing Yuan ដោយ​ពិន្ទុ និង​កីឡាករ​ឈិ​ន ក្វា​ន់​ងុ​៉​យ មក​ពី​ក្លិប​មកុដ​រាជសីហ៍ ផ្តួល​កីឡាករ​ថៃ Davara ឱ្យ​សន្លប់​ក្នុង​ទឹក​ទី​៣ ។ ជ័យជម្នះ​របស់ ឈិ​ន ក្វា​ន់​ងុ​៉​យ រឹតតែ​ត្រូវ​ប្រដូច​ថា​ជា​ខ្មោច​ឱ្យទៅ​ទៀត ដោយសារ​តែ​ក្នុង​ពេល​ប្រកួត គឺ​ឈិ​ន ក្វា​ន់​ងុ​៉​យ ត្រូវ​កីឡាករ​ថៃ​វាយ​ឱ្យ​ខូច​ជើង និង​ប៊ិះ​សន្លប់ បុ​៉​ន្តែ​បែរជា​សំណាង​វាត់​ត្រូវ​មួយ​កែង​ធ្វើ​ឱ្យ​ថៃ​សន្លប់​ក្នុង​ទឹក​ទី​៣ ៕